សង្រ្គោះបឋម

ការសង្គ្រោះ​បឋម ពេល​ហូរឈាម​ធ្ងន់ធ្ងរ​

​នៅ​ពេល​អ្នក​ជួប​ជនរងគ្រោះ ដែល​ហូរ​ឈាម​ធ្ងន់ធ្ងរ អ្នក​ត្រូវ ៖
•​    ​យក​វត្ថុ​ដែល​មាន​ភាពកខ្វក់ កម្ទិចកម្ទី ឬ​វត្ថុ​ដែល​មាន​ទំហំ​ធំ ឬ​បាន​បង្កប់​យ៉ាងជ្រៅ ចេញពី​មុខរបួស​។
•​    ​បញ្ឈប់​ការ​ហូរឈាម ដោយ​ដាក់​បង់​រុំ ឬ​ក្រណាត់​ពីលើ​មុខរបួស និង​ចងឱ្យ​ជាប់ ហើយ​មិន​ត្រូវ លាង​សម្អាតរ​បួស​នោះទេ​។​
•​    ​លើក​តំបន់​ដែល​មាន​របួស ឱ្យ​ខ្ពស់​ជាង​កម្រិត​នៃ​បេះដូង​។​

​ប៉ុន្តែ អ្នក​ត្រូវ​ប្រុងប្រយ័ត្ន នៅក្នុង​ករណី​មួយ​ចំនួន ដូចជា ៖
•​    ​មិន​ត្រូវ​ដាក់​សម្ពាធ​ដោយផ្ទាល់ ទៅលើ​របួស​ភ្នែក ឬ​សរីរាង្គ​នៅ​ខាងក្នុង​ពោះ ដែល​មិន​អាច​មើលឃើញ​។​
•​    ​ដាក់​ជនរងគ្រោះ​ឱ្យ​គេង​នៅលើ​ព្រំ ឬ​ភួយ ដើម្បី​ទប់ស្កាត់​ការបាត់បង់​កំដៅ​រាងកាយ​។ បើ​អាចធ្វើ​បាន ត្រូវ​លើកជើង​ជនរងគ្រោះ ឱ្យ​ខ្ពស់​បន្តិច​។​
•​    ​មិន​ត្រូវ​យក​បង់​រុំ ឬ​ក្រណាត់​ផ្សេងទៀត ដែល​ស្អិត​ជាប់​ខ្លាំង នៅលើ​មុខរបួស​ចេញ​ទេ​។ អ្នក​ត្រូវ​បន្ថែម​បង់​រុំ មួយ​ជាន់​ទៀត​ពី​លើ​វា​។​
​បន្ទាប់មក អ្នក​ត្រូវ​ហៅ ឡាន​សង្គ្រោះបន្ទាន់​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី   ឆ្នាំ

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play