ជំងឺទូទៅ

សង្ស័យ​មាន​ជំងឺ​ឬ​ស​ដូង​ច្រមុះ​គួរ​ធ្វើតេស្ត​ដែរ​ទេ​?

​ជំងឺ​ឫសដូងច្រមុះ​គឺជា​ដុំ​សាច់​ប្រភេទ​ប៉ូ​លី​ព​ដែល​មាន​លក្ខណៈ​ទន់ អត់​ឈឺ មិនមែន​មហារីក ដែល​លូតលាស់​ក្នុង​ភ្នាស់​កម្រាល​របស់​ច្រមុះ ឬ​ប្រហោង​ឆ្អឹង​នៅ​ច្រមុះ​។ ការតាំង​នៅ​របស់​វា​មាន​លក្ខណៈ​ដូច​ជា​ដំណក់​ទឹក ឬ​គ្រាប់​ទំពាំងបាយជូរ​អញ្ជឹង​។ ដុំ​នេះ​កើតចេញ​ពី​ការ​រលាក​រ៉ាំរ៉ៃ​ដោយសារតែ​ជំងឺ​ហឺត ការបង្ក​រោគ​ម្តង​ហើយ​ម្តងទៀត អាឡែ​ហ្ស៊ី ប្រតិកម្ម​នឹង​ថ្នាំ ឬ​ជំងឺ​ប្រព័ន្ធ​ភាពស៊ាំ​ខុស​ប្រក្រតី​។


​ចំពោះ​ឫសដូងច្រមុះ​ដែល​តូចៗ​គឺ​មិន​បង្ក​រោគសញ្ញា​អ្វី​ទេ ប៉ុន្តែ​ឫសដូង​ដែល​ធំ​ឬ​ច្រើន​អាច​បង្ក​ការស្ទះ​ផ្លូវដង្ហើម​នៅ​ច្រមុះ ឬ​នាំឱ្យ​មាន​បញ្ហា​ដល់​ការដកដង្ហើម បាត់បង់​ការ​ស្រង់ក្លិន និង​ឧស្សាហ៍​ឆ្លង​រោគ​។


​ជំងឺ​ឫសដូងច្រមុះ​អាច​កើត​លើ​មនុស្ស​គ្រប់គ្នា ប៉ុន្តែ​គេ​ឃើញ​មាន​ជា​ញឹកញាប់​លើ​មនុស្ស​ពេញវ័យ​។ ការប្រើប្រាស់​ថ្នាំ​ច្រើន​តែ​អាច​ជួយ​ឱ្យ​ឫសដូង​នោះ​រួច​ស្វិត ឬ​បាត់​ទៅ​វិញ​បាន ប៉ុន្តែ​ពេលខ្លះ​ក៏​ត្រូវការ​ការវះកាត់​វា​ចេញ​ដែរ​។ ទោះបីជា​ក្រោយ​វះកាត់​ជោគជ័យ​ហើយ​ក៏​ដោយ ក៏​វា​អាច​កើតឡើង​វិញ​ម្តង​ទៀត​ដែរ​។
​គ្រូពេទ្យ​ច្រើនតែ​អាច​កំណត់​រោគវិនិច្ឆ័យ​ជំងឺ​ឫសដូងច្រមុះ​បាន​តាមរយៈ​ការឆ្លើយ​សំណួរ​របស់​គាត់​ទាក់ទង​នឹង​រោគសញ្ញា​របស់​អ្នក ការពិនិត្យ​រាងកាយ​ទូទៅ និង​ពិនិត្យ​ច្រមុះ​តែម្តង​។ ចំពោះ​ឫស​ក្នុង​ច្រមុះ​អាច​នឹង​មើលឃើញ​ដោយ​ការប្រើ​ឧបករណ៍​បញ្ចាំង​ភ្លើង​។ ប៉ុន្តែ​ដើម្បី​កំណត់​កាន់តែច្បាស់​គ្រូពេទ្យ​អាច​នឹង​ធ្វើ​តេស្ត​ផ្សេង​ទៀត​ដែរ​ដូចជា​៖

  • ​ការប្រើ​ឧបករណ៍​ឆ្លុះ​ក្នុង​ច្រមុះ​នឹង​មើល​តាម​កញ្ចក់​ទូរទស្សន៍​ខាងក្រៅ​
  • ​ការ​ថត​រូបភាព​វេជ្ជសាស្ត្រ​ដូចជា CT Scan ឬ MRI
  • ​តេស្ត​អាឡែ​ហ្ស៊ី​
  • ​តេស្ត​រក​មើល​ជំងឺ Cystic Fibrosis ៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី   ឆ្នាំ

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play