ជំងឺទូទៅ

​មាន​គីស​ខ្លាញ់​គួរ​ធ្វើតេស្ត​អ្វី​ខ្លះ​ទៅ​?

​គីស​ខ្លាញ់​គឺជា​ប្រភេទ​ដុំ​សាច់​ខ្លាញ់​មួយ​ប្រភេទ​ដែល​លូតលាស់​យឺត និង​ច្រើន​តែ​នៅ​ខាងក្រោម​ស្បែក និង​។ គីស​ខ្លាញ់​ច្រើន​តែ​មិន​ឈឺ ហើយ​មាន​ចលនា​ពេល​សង្កត់​។ គីស​ប្រភេទ​នេះ​តែង​រកឃើញ​នៅ​វ័យ​កណ្តាល ហើយ​អាច​កើត​មាន​លើស​ពី​មួយ​។


​គីស​ខ្លាញ់​មិនមែន​ជា​មហារីក​ទេ ហើយក៏​មិន​មាន​គ្រោះថ្នាក់​អ្វី​ដែរ​។ ជាទូទៅ វា​មិន​ត្រូវការ​ការព្យាបាល​អ្វី​ទេ ប៉ុន្តែ​បើសិនជា​ដុំ​គីស​នេះ​រំខាន​អ្នក​ដូចជា ឈឺចាប់​ខ្លាំង ឬ​លូតលាស់​ធំ​ទៅៗ អ្នក​ប្រហែល​ជា​ដល់​ពេល​យក​វា​ចេញ​ហើយ​។


​ចំពោះ​មូលហេតុ​របស់​វា​វិញ​គឺ​មិនទាន់​ដឹង​នៅឡើយ​ទេ ប៉ុន្តែ​គីស​នេះ​គឺ​កើត​ជា​លក្ខណៈ​គ្រួសារ​តែម្តង ដូច្នេះ​កត្តា​ហ្សែ​ន​ទំនង​ជា​ដើរតួនាទី​ជា​មូលហេតុ​របស់​វា​ហើយ​។

ដើម្បី​កំណត់​រោគវិនិច្ឆ័យ​កាន់តែ​ច្បាស់​ថា​ជា​គីស​ខ្លាញ់ គ្រូពេទ្យ​ប្រហែលជា​ត្រូវ​ធ្វើ​ការងារ​ដូចខាងក្រោម​នេះ​៖

  • ​ពិនិត្យ​រាងកាយ​
  • ​ច្រឹប​សាច់​គីស​នោះ​ទៅ​វិភាគ​
  • ថត​អេកូ ឬ​ថត​រូបភាព​វេជ្ជសាស្ត្រ​ផ្សេងៗ​ទៀត​ដូចជា MRI ឬ CT Scan ក្នុងករណី​ដែល​គីស​នោះ​ធំ មាន​សណ្ឋាន​មិនធម្មតា ឬ​នៅ​ជ្រៅ​ជាង​ស្រទាប់​ជាលិកា​ខ្លាញ់​។

​សំណាង​ដែរ គីស​ប្រភេទ​ខ្លាញ់​បែបនេះ​មានឱកាស​តិចតួច​ណាស់​ដែល​អាច​ក្លាយទៅជា​មហារីក​បាន​។ គីស​ខ្លាញ់​មហារីក​វិញ​គឺជា​ដុំ​សាច់​ដែល​លូតលាស់​យ៉ាង​លឿន មិន​ស្ថិត​នៅក្រោម​ស្បែក​ទេ តែ​មាន​ការឈឺចាប់​ខ្លាំង​។ ការ​ច្រឹប​សាច់​ទៅ​វិភាគ ការថត MRI ឬ CT Scan ច្រើន​តែ​ត្រូវធ្វើ​បើសិន​ជា​គ្រូពេទ្យ​សង្ស័យថា​ជា​មហារីក​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី21  កញ្ញា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play