សង្រ្គោះបឋម

​វិធី​សង្គ្រោះ​បឋម​ចំពោះ​អ្នក​មាន​ជំងឺ​គាំងបេះដូង​

​អ្វី​ទៅជា​ជំងឺ​គាំងបេះដូង​?

  • ​ជំងឺ​នេះ​កើតឡើង​នៅ​ពេល​ដែល​ការផ្គត់ផ្គង់​ឈាម​ទៅ​ជាលិកា​បេះដូង​ត្រូវបាន​រាំងស្ទះ​
  • ​មនុស្ស​អាយុ​ចាប់ពី​៥០​ឆ្នាំ​ឡើង​ទៅ ឬ​ស្ត្រី​រាំងរដូវ​សុទ្ធតែ​ប្រឈម​មុខ​ខ្ពស់​ជាងគេ​
  • ​ចង្វាក់​ដង្ហើម​ស្រាប់តែ​ឈប់​ដក ឬ​បេះដូង​លេង​ធ្វើការ​តែម្តង​
  • ​ប្រហែលជា​អាច​ឱ្យ​បេះដូង និង​សួត​ឈប់​ធ្វើការ​ផង​
  • មាន​កំណក​ឈាម​ក្នុង​សរសៃឈាម​អាក់ទែ ដែល​ជាហេតុ​នាំ​ឱ្យ​ស្ទះ​
  • រឿង​នេះ​អាច​ដោយសារតែ​៖
    • ​កក​ជាតិ​កាលស្យូម ឬ​កូ​ឡេ​ស្តេ​រ៉ុលក្នុង​សរសៃឈាម​
    • ​កត្តា​ដំណពូជ​
    • ​ការជក់បារី​
    • ​ធាត់​ជ្រុល​
    • ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​
    • ​បញ្ហា​ស្ត្រេ​ស​ផ្លូវចិត្ត​
    • ​មាន​ជំងឺ​រលាក​សរសៃឈាម​អាក់ទែ​
    • ​មាន​ការប៉ះទង្គិច ឬ​ជំងឺ​លើ​បេះដូង​តែម្តង​​

​សញ្ញា​ដែល​អាច​គិតថា​មាន​ជំងឺ​គាំងបេះដូង​

  • ​ឈឺ​ទ្រូង​
  • ​ឈឺ​ស្មា ឬ​ដៃ​
  • ​ពិបាក​ដកដង្ហើម​
  • ​បែក​ញើស​
  • ​ក្រហាយ​ដើមទ្រូង​
  • ​ចង្អោ​រ​
  • ​ឈឺ​ពោះ​

​ការសង្គ្រោះ​បឋម​

  • ​ព្យាយាម​សម្រាក​
  • ​បន្ធូរ​សម្លៀកបំពាក់​ដែល​កំពុង​តែ​តឹងៗ​
  • ​ប្រើ​ថ្នាំ​បើសិនជា​មាន​
  • ​ការឈឺចាប់​នឹង​ស្រាកស្រាន្ត​ទៅវិញ​ក្នុង​រយៈពេល​៣​នាទី​ក្រោយ​ពី​ប្រើ​ថ្នាំ​រួច​
  • ​បើសិនជា​គ្មាន​ថ្នាំ​ទេ ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​
  • ​ផ្តល់​ការ​ផ្លុំ​ខ្យល់​តាម​មាត់​បើសិនជា​ត្រូវការ​
  • ​ផ្តល់​ជា​ការ​សង្កត់​ទ្រូង (Cardiopulmonary Resuscitation, CPR)
    • ក្នុងករណី​ដែល​ស្ទាប​ជីពចរ​មិនបាន​
    • ត្រូវដាក់​ប្រអប់ដៃ​នៅលើ​ទ្រូង ហើយ​សង្កត់​ចុះ​
  • ​ចូរ​សង្កត់​ទ្រូង​១៥​ដង ហើយ​ផ្លុំ​ខ្យល់​ចូល​មាត់​ពីរដង​
  • ​ចូរ​បន្តធ្វើ​រហូតដល់​គ្រូពេទ្យ​មកដល់​

​វិធី​បង្ការ​ជំងឺ​គាំងបេះដូង​

  • ​ពិនិត្យ​សុខភាព​ជា​ទៀងទាត់​
  • ​ចៀសវាង​ភាព​ស្ត្រេ​ស​
  • ​ផ្តាច់​បារី ឬ​ស្រា​
  • ​គ្រប់គ្រង​សម្ពាធ​ឈាម ឬ​ជំងឺ​ទឹកនោម​ផ្អែម​
  • គ្រប់គ្រង​ទម្ងន់​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី   ឆ្នាំ

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play