ជំងឺទូទៅ

តេស្ត​ដែល​គ្រូពេទ្យ​អាច​នឹង​ធ្វើ​នៅពេល​សង្ស័យថា​មាន​ជំងឺ​រលាក​ស្រោមពោះ​

​ដើម្បី​កំណត់​ឱ្យ​ដឹងថា អ្នក​មាន​ជំងឺ​រលាក​ស្រោមពោះ​ឬ​អត់ គ្រូពេទ្យ​នឹង​សាកសួ​អំពី​ប្រវត្តិ​ជំងឺ និង​ពិនិត្យ​លើ​រាងកាយ​។ នៅពេល​ការ​រលាក​ស្រោមពោះ​មាន​ជាប់​ទាក់ទង​នឹង​ការ​លាក​ស្រោមពោះ រោគសញ្ញា​មានទឹក​ស្រោមពោះ​មាន​លក្ខណៈ​ល្អក ប្រហែល​ជា​គ្រប់គ្រាន់​សម្រាប់​គ្រូពេទ្យ​កំណត់​រោគវិនិច្ឆ័យ​ហើយ​។
​ស្ថិត​ក្នុង​ករណី​រលាក​ស្រោមពោះ​ដែល​បង្ក​រោគ វា​ប្រហែល​ជា​បណ្តាលមកពី​ជំងឺ​ណាមួយ​ផ្សេងទៀត (Secondary Peritonitis) ឬ​ការបង្ក​រោគ​កើតចេញពី​ការកើនឡើង​ជាតិ​ទឹក​ក្នុង​ប្រហោង​ពោះ (Spontaneous Peritonitis) ហើយ​គ្រូពេទ្យ​អាច​នឹង​ធ្វើ​តេស្ត​បញ្ជាក់បន្ថែម​ដូចខាងក្រោម​នេះ​៖
​តេស្ត​ឈាម​

តេស្ត​ដោយ​ថត​រូបភាព​វេជ្ជសាស្ត្រ​ដូចជា ថត​កាំរស្មីអ៊ិច​, ថត​អេកូ ឬ​អាច​ឈាន​ដល់ CT Scan ដែរ​

​ការវិភាគ​ទឹក​ក្នុង​ស្រោមពោះ​ដោយ​ការ​បូម​

តេស្ត​ខាងលើនេះ​អាច​នឹង​មាន​សារៈសំខាន់​បើសិន​ជា​អ្នក​កំពុងតែ​ទទួលយក​ការលាង​ស្រោមពោះ និង​កំណត់​រោគវិនិច្ឆ័យ​ជំងឺ​រលាក​ស្រោមពោះ​មិន​ច្បាស់​ក្រោយពី​ពិនិត្យ​រាងកាយ និង​ពិនិត្យ​លើ​ទឹក​លាង​ស្រោមពោះ​រួច​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28  កញ្ញា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play