សង្រ្គោះបឋម

​មនុស្ស​ស្លាក់ ឬ​ខក់​គួរ​សង្គ្រោះបន្ទាន់​ដូច​ម្តេចទៅ​?

•​    ​ការ​ខក់​នេះ​កើតឡើង​នៅ​ពេល​មាន​របស់​អ្វីមួយ​ស្ទះ​ផ្លូវដង្ហើម​
•​    ​វា​អាច​ជា​ការស្ទះ​អុកស៊ីសែន​ទៅ​ចិញ្ចឹម​ខួរក្បាល​
•​    ​ចំពោះ​មនុស្ស​ធំ កា​រខ​ក់កើតឡើង​ដោយសារ​អាហារ​
•​    ​ចំពោះ​ក្មេង វា​អា​ក៏​អាច​កើតឡើង​ក្នុងការ​លេប​របស់​អ្វី​មួយ​ដែរ​
•​    ​ការ​ខក់​អាចជា​រឿង​មួយ​គ្រោះថ្នាក់​ដល់​ជីវិត​បាន​បើសិនជា​គ្មាន​ការជួយ​សង្គ្រោះ​បឋម​ទេ​

មូលហេតុ​
•​    ​លេប​អាហារ​ដែល​មាន​ទំហំ​ធំៗ​
•​    ​ការ​លេប​អាហារ​ដែល​មិន​បាន​ទំពារ​ម៉ត់​ល្អ​
•​    ​ញ៉ាំ​អាហារ​លឿន​ពេក​
•​    ​ការ​ញ៉ាំ និង​ការនិយាយ​
•​    ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​មុនពេល​ញ៉ាំ​អាហារ​
•​    ​ពាក់​ធ្មេញ​
•​    ​មិន​យកចិត្តទុកដាក់​ចំពោះ​កូន​តូចៗ​
•​    ​ការដើរ ឬ​លេង​នៅពេល​មាន​អាហារ​ក្នុង​មាត់​

រោគសញ្ញា​
•​    ​យកដៃ​ច្របាច់ក​ខ្លួនឯង​
•​    ​ពិបាក​ដកដង្ហើម​
•​    ​មាន​សម្លេង​ពេល​កំពុង​ដកដង្ហើម​
•​    ​មិន​អាច​ក្អក​បាន​
•​    ​ស្បែក ក្រចក និង​បបូរមាត់​ប្រែ​ទៅជា​ស្វាយ​
•​    ​សន្លប់​
 

​ការព្យាបាល​
•​    ​ប្រើ​វិធី Heimlich Maneuver និង CPR -2 Techniques


•​    ​បើសិន​ជា​មនុស្ស​ម្នាក់​មិន​អាច​និយាយ​បាន​ទេ ចូរ​ធ្វើ​វិធី Heimlich Maneuver
•​    ​វិធី​នេះ គឺជា​ការ​សង្កត់​បង្ខំ​ឱ្យ​សន្ទះ​ខណ្ឌ័​ទ្រូង និង​ពោះ រុញ​ទៅ​សួត​វិញ​
•​    ​បង្កើត​ជា​ការ​ក្អក​សប្ប​និមិត្ត​

ការធ្វើ Heimlich Maneuver លើ​មនុស្ស​កំពុងតែ​ឈរ​
•​    ​ចូរ​ឈរ​នៅ​ពីក្រោយ​អ្នកជំងឺ​
•​    ​ប្រអប់ដៃ​ទាំងពី​ក្តាប់​ចូលគ្នា​
•​    ​ដាក់​កណ្តាប់ដៃ​ទាំងនោះ​នៅ​ពីក្រោម​ឆ្អឹងជំនី ប៉ុន្តែ​ត្រូវ​ឱ្យ​មេដៃ​ទៅមុន​
•​    ​ប្រើ​កម្លាំង​ប្រអប់ដៃ​មួយទៀត​ទប់​កណ្តាប់ដៃ​មួយ​ដែល​ប៉ះ​ក្រោម​ឆ្អឹងជំនី​
•​    ​ដៃ​ដែល​នៅសល់​ធ្វើ​ម៉េច​មិន​ឱ្យ​ប៉ះ​ឆ្អឹងជំនី​ឡើយ​
•​    ​ចូរ​ប្រើ​កម្លាំង​រុញ​កណ្តាប់ដៃ​ចូលក្នុង និង​ឡើងលើ​ចំនួន​បួន​ដង​
•​    ​ចូរ​ធ្វើ​បែប​នេះ​រហូតដល់​អ្នក​ជំងឺ​ខ្ជាក់​របស់​ដែល​ឆ្លាក់​នោះ​ចេញ​រួច​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី29  កញ្ញា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play