សង្រ្គោះបឋម

​វិធី​សង្គ្រោះ​បឋម​ចំពោះ​អា​ការៈគ្រិច​កែងជើង​

​ការ​គ្រិច​កើតឡើង​នៅ​ពេល​សរសៃ​ចង​ឆ្អឹង​និង​ឆ្អឹង​មួយ ឬ​ច្រើន​ត្រូវបាន​យឺត រ​មួល ឬ​រហែក ហើយ វា​ភាគ ច្រើន​កើត​លើ​ការ​មាន​របួស​កែងជើង​តែម្តង​។ ករណី​គ្រិច​តិចតួច សរសៃ​មួយចំនួន របស់​សរសៃ ចង​ឆ្អឹង​គឺ​ត្រូវបាន​យឺត​។ ករណី​ធ្ងន់ធ្ងរ​វិញ សរសៃ​នោះ​អាច​នឹង​រហែក​។ ការ​គ្រិច​តិចតួច​អាច​ព្យាបាល​ដោយ​ខ្លួនឯងបាន​។ ប៉ុន្តែ​ករណី​ធ្ងន់ធ្ងរ​វិញ​គឺ​ត្រូវ​ការព្យាបាល​ដោយ​គ្រូពេទ្យ ឬ​ឈានដល់​វះកាត់​ទៀត​ក៏មាន​ដែរ​។ បើសិនជា​មាន​អ្វី​មួយ​សង្ស័យ ចូរ​នាំ​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ​ដើម្បី​ថតកាំរស្មីអ៊ិច​ទៅ​។


​ចូរ​ប្រើ​ក្បួន​ព្យាបាល​ដោយ​ពាក្យកាត់​ថា RICE៖ R = Rest, I = Ice, C = Compression, E = Elevation
 

​អ្វី​ដែល​ត្រូវ​រក​មើល

  • ជាមួយនឹង​ការ​មាន​របួស​ធ្ងន់ធ្ងរ អ្នកជំងឺ​ប្រហែលជា​មិន​អាច​ទ្រ​ទម្រ​ង​នៅ​ជើង​ម្ខាង​ដែល​មាន​របួស​នោះ​បាន​ឡើយ​
  • ​ឈឺចាប់​នៅ​ជុំវិញ​សន្លាក់​។ អ្នកជំងឺ​ប្រហែលជា​អាច​ដួល​ជាមួយ​នឹង​ការឈឺចាប់​នោះ​
  • ​ហើម និង​មាន​ស្នាម​ជាំ​ជុំវិញ​សន្លាក់​

 

​វិធី​សង្គ្រោះ​បឋម​
ដាក់​ជើង​ដែល​មាន​របួសស​ម្រាក​៖ អ្នកជំងឺ​គួរតែ​ឈប់​ធ្វើ​សកម្មភាព​នានា​ដោយ​ប្រើ​ជើង​ដែល​មាន​របួស​នោះ​ទៀត​។ ចូរ​ជួយ​លើក​ដាក់​គាត់​អង្គុយ និង​ដាក់​កែងជើង​នោះ​ឱ្យ​បាន​ស្រួល​។ ចូរ​លើកជើង​នោះ​ដាក់​ឱ្យ​ខ្ពស់​។

ស្អំ​ទឹកកក​៖ ការ​ស្អំ​ទឹកកក​នៅ​កែងជើង​អាច​ជួយ​កាត់បន្ថយ​ការឈឺចាប់ និង​ហើម​បាន​។ យក​ល្អ​គួរតែ​រុំ​ទឹកកក​ជាមួយនឹង​ក្រណាត់​សិន​ចំ​យកមក​ស្អំ​ជា​ក្រោយ​។ មិន​ត្រូវ​ដាក់​ទឹកកក​ស្អំ​ដោយផ្ទាល់​លើ​ស្បែក​ឡើយ ព្រោះ​វា​អាច​បណ្តាល​ឱ្យ​រលាក​ស្បែក​បាន​។ ចូរ​ទុក​ទឹកកក​នោះ​ស្អំ​ជាប់​ប្រហែល ២០​នាទី​។

រុំ​កែងជើង​៖ ចូរ​ធ្វើការ​រុំ​កែងជើង​នោះ​បើសិនជា​មាន​ក្រណាត់ ឬ​បង់​រុំ​ទន់ៗ​នៅ​ក្បែរ​ខ្លួន ព្រោះ​ការ​រុំ​បែបនេះ​ក៏​អាច​ជួយ​កាត់បន្ថយ​ការ​ហើម​របស់​កែងជើង​បានដែរ​។ ការ​រុំ​គួរតែ​ចាប់ផ្តើម​ពី​ម្រាមជើង​ដល់​ជង្គង់​។

លើក​កែងជើង​ឡើង​ឱ្យ​ខ្ពស់​៖ ចូរ​លើក​កែងជើង​ឡើង​ដោយ​មាន​ទម្រ​នៅ​ពី​ក្រោម​ឱ្យ​បាន​ខ្ពស់​ជាង​ត្រគៀក​ដើម្បី​បង្ការ​ភាព​ហើម​។ អ្នកជំងឺ​គួរតែ​សម្រក​ក្នុងពេល​តែ​មួយ​តែម្តង​។ បើសិនជា​សង្ស័យថា​មាន​របួស​ធ្ងន់ធ្ងរ ចូរ​នាំ​អ្នកជំងឺ​ទៅ កាន់​មន្ទីរពេទ្យ​តែម្តងទៅ​។

ស្ទាប់រ​ក​មើល​ចរន្តឈាម​រត់​៖ ចូរ​ប្រាកដថា បង់​ដែល​រុំ​នោះ​មិន​តឹង​ពេក​ឡើយ​។ ចូរ​សង្កត់​ទៅលើ​ក្រចកជើង​រហូត​ដល់​វា​ទៅ​ជាស ហើយ​លែង​វិញ​។ ពេល​នោះ​បើសិនជា​វា​ប្រែ​ពណ៌​មកវិញ​លឿន​គឺ​ធម្មតា តែ​បើសិនជា​មិន​ត្រឡប់មកវិញ​លឿន​ទេ មានន័យ​ថា​បង់​រុំ​នោះ​តឹង​ពេក​ហើយ ដូច្នេះ​ត្រូវតែ​ស្រាយ​វា និង​រុំ​សារជាថ្មី​។ ចូរ​ពិនិត្យ​បែប​នេះ​ជា​រៀងរាល់ ១០​នាទី​ម្តង​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី13  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play