សិច

​ហេតុ​អ្វី​ពេល​ស្រើបស្រាល ខ្ញុំ​ចេះតែ​ចេញ​ទឹករំអិល​ស្អិតៗ និង​ថ្លា​?

​ជាបឋម​ខ្ញុំ​សូមបញ្ជាក់​ថា អ្នក​មាន​មិនមាន​អា​ការៈឆាប់ចេញ​ទឹកកាម​ពេក​ឡើយ​។ ចំពោះ​ទឹករំអិល​ដែល​អ្នក​និយាយ​នេះ វា​ត្រូវ​បាន​គេ​ហៅថា Pre-cum ឬ Pre-ejaculate ឬ​ហៅ​ថា ទឹករំអិល​ត្រៀមខ្លួន​។​


រឿង​នេះ​បើ​និយាយឱ្យចំ​ទៅ ១០០​ភាគរយ​ជា​ប្រតិកម្ម​មួយ​ធម្មតា​ទេ ជាពិសេស​នៅពេល​លិង្គ​ឡើង​រឹង ហើយ​វា​ក៏​ជា​សញ្ញា​មួយ​បញ្ជាក់​ថា អ្នក​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​សម្រាប់​ការ​រួមភេទ​ដែរ​។ ទឹករំអិល​នេះ​ផ្ទុក​ទៅ​ដោយ​សារធាតុ​រាវ​ដែល​ចេញពី​ក្រពេញ​នៅ​ជុំវិញ​លិង្គ វា​ក៏​ត្រូវបាន​គេ​ចាត់ទុកថា​ជួយ​សម្រួល​ដល់​ផ្លូវ​ចូល​ក្នុង​ទ្វារមាស​ស្ត្រី​ដើម្បី​បង្ក​កំណើត​ផងដែរ​។ តាមពិត​នោះ​គឺថា មជ្ឈដ្ឋាន​នៃរ​ន្ឋ​យោនី​របស់​ស្ត្រី​ជា​ប្រភេទ​អាស៊ីត​តាំងពីដើម​មក​ម្លេះ ដូច្នេះ​វា​អាច​នឹង​សម្លាប់​កោសិកា​មេ​ជីវិត​ឈ្មោល  ប៉ុន្តែ​ទឹករំអិល​ដែល​ចេញពី​លិង្គ​មនុស្ស​ដែល​យើង​និយាយ​ពី​ខាងលើ​នេះ​អាច​បន្សាប​ជាតិ​អាស៊ីត​ក្នុង​មជ្ឈដ្ឋាន​ទ្វារមាស​ស្ត្រី​បាន​៕
 


- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play