សិច

​តើ​ការប្រើ​ស្រោមអនាម័យ​ពីរ​ជាន់​មាន​ប្រសិទ្ធភាព​ក្នុង​ការបង្កា​រការ​មាន​ផ្ទៃពោះ​ដែរឬទេ​?

​ខណៈពេល​ដែល​ការប្រើ​ស្រោមអនាម័យ​គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​ក្នុង​ការបង្កា​រការ​មាន​ផ្ទៃពោះ​ដោយ​ចៃ    ដ​ន្យ និង​ជំងឺ​កាមរោគ​ដែរនោះ ការប្រើ​រហូត​ដល់​ពីរ​ជាន់​មិន​គ្រាន់តែ​ធ្វើឱ្យ​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ទេ តែ​ក៏​មិន​អាច​បង្កើន​ការការពារ និង​មាន​អារម្មណ៍​មិន​ស្រួល​ប្រើ​ដែរ​។


​ហេតុអ្វី​បាន​ជា​ការប្រើ​ស្រោមអនាម័យ​ពីរ​ជាន់​មិនមែនជា​រឿង​ល្អ​?
​នៅ​ពេល​អ្នក​រួម​ភេទ ចំនួន​នៃ​ការ កកិត​ដែល​កើតឡើង​រវាង​ស្រោមអនាម័យ​ទាំងពីរ​អាច​ធ្វើឱ្យ​ស្រោម​នោះរ​ហែក​បាន ដូច្នេះ​វា​នឹង​អាច​ឱ្យ​ទឹកកាម​ដែល​ចេញ​មក​នោះ​ហៀរ​មក​ខាងក្រៅ និង​បង្កឱ្យមាន​ផ្ទៃពោះ​ទៀត​។


​ក្រៅពីនេះ ការប្រើ​ស្រោមអនាម័យ​ពីរ​ជាន់​ក៏​អាច​បង្ក​ឱ្យ​ការ​រួមភេទ​មិន​មាន​ផា​សុកភាព​ខ្លាំង និង​លែង​មាន​អារម្មណ៍​បន្ថែមទៀត​តែម្តង​។ វា​មិន​ត្រឹមតែ​ធ្វើឱ្យ​លិង្គ​រង​ភាព​តឹង​កាន់តែខ្លាំង​ទេ វា​នឹង​ធ្វើឱ្យ​លិង្គ​មិន​អាច​ឡើង​រឹង និង​កាត់បន្ថយ​អារម្មណ៍​ស្រើបស្រាល​ពេល​រួម​ភេទ​ទៀត​។ លើសពីនេះទៅទៀត វា​ក៏​នឹង​មិន​ផ្តល់​អារម្មណ៍ល្អ​ដល់​ខាង​ស្រី​ដែរ​នៅពេល​ស៊ក​បញ្ចូល​លិង្គ​ទៅក្នុង​ទ្វារមាស​៕

អត្ថបទ៖ វេជ្ជ. ងួន សេរ័ត្ន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play