សិច

ធ្វើ​យ៉ាងណា​ដើម្បី​បង្កើន​ចំនួន​មេ​ជីវិត​ឈ្មោល​របស់​អ្នក​?

​នៅក្នុង​ទឹកកាម​បុរស​(sperme)១​មី​ល្លី​លីត្រ មាន​មេ​ជីវិត​ឈ្មោល​(spermatozoïde)​រហូតដល់​ទៅ​២០​លាន​ឯណោះ​។ កាលណា​បរិមាណ​មេ​ជីវិត​ឈ្មោល​ថយ​ចុះ​ក្រោម​នេះ គេ​និយាយថា​មាន oligospermie ដែល​អាច​ធ្វើឱ្យ​មិន​មាន​កូន​បាន​។​


​មូលហេតុ​ដែល​ធ្វើឱ្យ​កើត​ជំងឺ​នេះ​ឡើង​មាន​ច្រើន​ណាស់ មាន​តាំងពី​ភាព​មិន​ប្រក្រតី​របស់​អ័រម៉ូន ការបង្ក​រោគ​នៅក្នុង​ក្រពេញប្រូ​ស្តាត ការ​រីក​ធំ​នៃ​សរសៃ​វ៉ែន​នៅ​ជុំវិញ​ពងស្វាស ការ​លេប​ឱសថ​ដែល​បង្កើន​ស្តេ​រ៉ូ​អ៊ីត រហូត​ដល់​ការ​ផឹកសុរា​ឬ​ថ្នាំ​ញៀន​ច្រើនពេក និង​ការជក់បារី ជាដើម​។ ជួនកាល ប្រេងរំអិល​ដែល​គេ​លាប​នៅលើ​មាត់​ទ្វារមាស​ក៏​ពុល​ចំពោះ sperme ដែរ​។​


​មាន​ឱសថ​ធម្មជាតិ​មួយចំនួន​ដែល​អាច​ជួយ​បង្កើន​បរិមាណ​មេ​ជីវិត​ឈ្មោល​បាន​។​


១- តែ​បៃតង​
តែ​បៃតង​គឺជា​អង់​ទី​អុកស៊ី​ដង់​មួយ ដែល​អាច​ជួយ​ធ្វើឱ្យ​មាន​កូន​បាន ដោយ​ការធ្វើ​ប្រតិកម្ម​ទៅ​លើ​ពពួក​រ៉ាឌីកាល់​សេរី​ដែល​បំផ្លាញ​មេ​ជីវិត​ឈ្មោល​។ ការសិក្សា​មួយ​ដែល​គេ​ចុះផ្សាយ​នៅក្នុង​ព្រឹត្តិប័ត្រ​Molecular Nutrition and Food Research កាលពី​ឆ្នាំ​២០១២ និយាយ​ថា​តែ​បៃតង​មាន​សមាសភាគ​គីមី​មួយ​មានឈ្មោះ​ថា épigallocatéchine ដែល​អាច​ជួយ​បង្កើន​គុណភាព​ទឹកកាម និង​ការធ្វើ​ចលនា​របស់​មេ​ជីវិត​ឈ្មោល បាន​។

ក៏ប៉ុន្តែ​ការផឹក​តែ​បៃតង​ច្រើន​ខ្លាំងពេក​អាច​មាន​ផល​អាក្រក់​ទៅ​វិញ​ទេ​។ យក​ល្អ​ត្រូវ​ផឹក​ត្រឹម​១​ឬ​២​ពែង​បាន​ហើយ ក្នុង​១​ថ្ងៃៗ​។​
 

២- មើម​យិន​សិន​
យិន​សិន​ច្រើន​មាន​ប្រើ​នៅក្នុង​វេជ្ជសាស្ត្រ​បុរាណ​ចិន​សម្រាប់​ព្យាបាល​ស្ត្រេ​ស​។ ក៏ប៉ុន្តែ​មើម​ថ្នាំ​នេះ​ក៏​មាន​ប្រសិទ្ធភាព​ណាស់ដែរ​នៅ​ក្នុង​ការបង្កើន​គុណភាព​និង​ការធ្វើ​ចលនា​របស់​មេ​ជីវិត​ឈ្មោល ដោយ​ការជំរុញ​ឱ្យ​អត្រា​តេស្តូ​ស្តេ​រ៉ូន​កើនឡើង​។​
 

៣- ខ្ទឹម​ស​
ខ្ទឹមស​គឺជា​ថ្នាំ​បង្កើន​ចំណង់​រួមភេទ​ធម្មជាតិ​មួយ ដែល​ជួយ​បង្កើន​ការបញ្ចេញ​ទឹកកាម​ដែរ​។ ខ្ទឹម​សមាន allicine ដែល​ធ្វើឱ្យ​មេ​ជីវិត​ឈ្មោល​ធន់​រឹងមាំ ហើយ​ក៏​ជួយ​សម្រួល​ចលនា​ឈាម​រត់​ផងដែរ​។ ម្យ៉ាងទៀត​ខ្ទឹម​សមាន sélénium ដែល​ជួយ​ដល់​ការធ្វើ​ចលនា​របស់​មេ​ជីវិត​ឈ្មោល ថែម​ទៀត​។​

​ក្រៅពី​រុក្ខជាតិ​ជា​ឱសថ​ខាងលើ អ្នក​ក៏​អាច​បង្កើន​បរិមាណ​មេ​ជីវិត​ឈ្មោល​បានដែរ ដោយ​៖

  • ​ញ៉ាំ​ផ្លែឈើ និង​បន្លែ​សរីរាង្គ​
  • ​ញ៉ាំ​គ្រាប់​ល្ពៅ សណ្តែកបាយ សណ្តែក​បណ្តុះ ស៊ុត ប្រូកូ​លី ប៉េង​ប៉ោះ អូ​មេហ្គា​៣
  • ​ជៀសវាង​ការប្រើ​ផលិតផល​តុបតែង​ខ្លួន​ដែល​ពុល​
  • ​ជៀសវាង​ការប្រើ​ដប​ឬ​ថង់​ផ្លាស្ទិ​ក​ដែល​ធ្វើឱ្យមាន​បញ្ហា​ដល់​ក្រពេញ​អង់​ដូ​គ្រីន​ដោយសា​រសារជាតិ xénoestrogènes
  • ​កុំ​ស្លៀកខោ​ក្នុង​រិប​ខ្លាំងពេក​
  • ​កុំ​ងូតទឹក​ក្តៅ​ខ្លាំង​ពេក ដែល​អាច​បង្ក​គ្រោះថ្នាក់​ទៅដល់​ពងស្វាស​បាន​
  • ​គ្រប់គ្រង​ស្ត្រេ​ស​
  • ​និង​គេង​ឱ្យបាន​គ្រប់គ្រាន់​។​

​ប្រែ​សម្រួល​ដោយ ម៉ែន សេដ្ឋា​រតន៍​

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី24  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play