សិច

​ធ្វើ​ម៉េច​ទើប​ខ្ញុំ​អាច​លួង​ឱ្យ​គាត់​ប្រើ​មាត់​រួមភេទ​ជាមួយ​ខ្ញុំ​បាន​ទៅ​?

​ខ្ញុំ​អាយុ ២៥​ឆ្នាំ រៀបការ​រួចហើយ​។ ប្តី​របស់​ខ្ញុំ​ចូល​ចិត្ត​ឱ្យ​ខ្ញុំ​ប្រើ​មាត់​ដើម្បី​រួម​ភេទ​ជាមួយ​គាត់​ណាស់ ប៉ុន្តែ​គាត់​វិញ​មិន​ដែល​ធ្វើ​អីចឹង​ដាក់​ខ្ញុំ​ម្តង​ឡើយ​។ ខ្ញុំ​មិន​ដែល​ទទួលបាន​សេចក្តីសុខ​ខាង​ផ្លូវភេទ​សោះ​នៅពេលដែល​យើង​រួមភេទ​ជាមួយ​គ្នា ប៉ុន្តែ​បែរជា​ទទួលបាន​ពេល​គាត់​ប៉ះ​ខ្ញុំ​ក្នុងពេល​បរ​បោស​អង្អែល​មុនពេល​ចូល​សមរភូមិ​ទៅវិញ​។ ខ្ញុំ​គិតថា ខ្ញុំ​នឹង​ទទួលបាន​សេចក្តីសុខ​ខាង​ផ្លូវភេទ​ដល់​ចំណុចកំពូល​បើសិនជា​គាត់​ផ្តល់​ការ​រួមភេទ​តាម​មាត់​ដល់​ខ្ញុំ​។ ប៉ុន្តែ​គាត់​តែងតែ​បដិសេធ ទៅវិញ ដោយ​និយាយថា ធ្វើ​អីចឹង​វា​គ្មាន​អនាម័យ ព្រោះ​តំបន់​ដែល​ត្រូវ​ប្រើ​មាត់​នោះ​គឺជា​កន្លែង​ដែល​ខ្ញុំ​នោម​។ ដូច្នេះ​តើ​គួរ​និយាយ​បែប​ណា​ទើប​គាត់​យល់ព្រម​ទៅ​?


​ដំបូង​ឡើយ ចូរ​រំលឹក​ដល់​គាត់​ថា លិង្គ​របស់​គាត់​ក៏​ជា​កន្លែង​ត្រូវ​នោម​ចេញ​ដែរ ដូច្នេះ​វា​កាន់តែ​អត់​អនាម័យ​ជាង​ទ្វារមាស​អ្នក​ទៅទៀត​។ គួរបញ្ជាក់​ថា នៅ​កន្លែង​នេះ​អ្នក​នឹង​មិន​អាច​នោម​ចេញ​បាន​ឡើយ​ក្នុង​ពេល​ប្រតិបត្តិ​រួម​ភេទ​។

ប្រដាប់​ភេទ​របស់​ស្ត្រី​មាន​ច្រក​ធម្មជាតិ​ចំនួន​បី​កន្លែង​ដូចជា សម្រាប់​នោម ទ្វា​រមាស និង​រន្ធ​គូថ​។ ក្រៅពីនេះ ទ្វារមាស​មាន​កោសិកា​ជាច្រើន​ដែល​ផលិត​ជា​ទឹករំអិល​អាច​ជួយ​រក្សា​សរីរាង្គ​នេះ​កាន់តែ​ស្អាត​តាមរយៈ​ការសម្លាប់​បាក់តេរី (​ទ្វារមាស​លាង​សម្អាត​ខ្លួនឯង​)​។

ខណៈពេលដែល វា​គឺជា​ការយល់ឃើញ​ដ៏​ញឹកញាប់​មួយ​ថា ទ្វារមាស​ជា​កន្លែង​មិន​ស្អាត​នោះ វា​ពិតជា​មិន​ត្រឹមត្រូវ​ឡើយ​។ បើសិន​ជា​អ្នកថែរក្សា​អនាម័យ​បាន​យ៉ាង​ល្អ ប្តី​របស់​អ្នក​អាច​នឹង​ប្រើ​មាត់​រួមភេទ​ដោយ​មិន​ភ័យខ្លាច​ពី​ការឆ្លង​រោគ​ឡើយ​។

និយាយ​អីចឹង នៅពេល​ដែល​ដល់​ពេល​ត្រូវការ​ឱ្យ​គាត់​ប្រើ​មាត់​ដើម្បី​បម្រើ​អ្នកនោះ ខ្ញុំ​គិតថា​អ្នក​គួរតែ​ធ្វើយ៉ាងណា​ឱ្យ​គាត់​យល់ថា វា​នឹង​កាន់តែ​ធ្វើឱ្យ​អ្នក​មាន​ភាព​រីករាយ​កាន់តែ​ខ្លាំង​បន្ថែមទៀត​បើសិនជា​គាត់​អាច​ផ្តល់ឱ្យ​អ្នក ហើយ​ពេលនោះ​គាត់​គួរ​មិនគួរ​ក៏​អាច​នឹង​សាកល្បង​ដែរ​។ ក្រៅពីនេះ វា​គឺជា​ជំនឿ​របស់​គាត់​ទេ​ដែលថា ទ្វារមាស​គឺជា​កន្លែង​ដែល​មិន​ស្អាត និង​ត្រូវ​ការផ្លាស់ប្តូរ​។ បើសិនជា​ការ​និយាយ​រឿង​អស់ទាំង​នេះ​នៅតែ​មិន​អាច​ទទួល​ផល​ទៀត​នោះ អ្នក​អាច​សុំ​ឱ្យ​គាត់​ធ្វើ​ការភ្ញោ​ច​ទៅ​តំបន់ Clitoris (​សិ​រ​) ដោយ​ប្រើ​មាត់ និង​អណ្តាត​របស់គាត់ ហើយ​ចាំ​ចូល​ក្នុង​ទ្វារមាស​នៅ​ពេល​គាត់​យល់ថា​មាន​ផា​សុកភាព​ហើយ​។
​ប៉ុន្តែ​បើសិនជា​គាត់​នៅ​តែ​មិន​ចង់​ប្រើ​មាត់​រួមភេទ​ជាមួយ​អ្នក​ទៀត​នោះ កុំ​បារម្ភ​អី ព្រោះ​អ្នក​នៅ​តែ​មាន​ជម្រើស​ច្រើន​ទៀត​ដើម្បី​អាច​ទទួលបាន​សេចក្តីសុខ​ក្នុង​ពេល​រួមភេទ​។ ខណៈពេល​ដែល​អ្នក​តែងតែ​អាច​ប្រើ​ដៃ​ជួយ​ខ្លួនឯង​បាន​នោះ អ្នក​ក៏​អាច​សាកល្បង​ក្បាច់​រួមភេទ​មួយចំនួន​ដែល​អ្នក​ចូលចិត្ត ដោយ​ធ្វើយ៉ាងណា​ឱ្យ​មាន​ការ​សូក​បញ្ចូល​លិង្គ​ទៅក្នុង​ទ្វារមាស​កាន់តែ​ជ្រៅ ហើយ​ចុងក្រោយ​អាច​ភ្ញោ​ចដ​ល់​សិរ​ទៀតផង ៕

អត្ថបទ៖ វេជ្ជ. ងួន សេរ័ត្ន

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី29  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play