សង្រ្គោះបឋម

ការ​ថ្លោះ​សន្លាក់ឆ្អឹង​គួរ​សង្គ្រោះបន្ទាន់​បែបណា​?

​ការ​ភ្លាត់​សន្លាក់ឆ្អឹង​គឺជា​ការ​មាន​របួស​មួយ​ប្រភេទ​ដែល​កើតឡើង​ដោយសារតែ​មាន​កម្លាំង​សង្កត់​ដ៏​ខ្លាំង​ជា​ច្រើន​ដែល​ធ្វើឱ្យ​ឆ្អឹង​ក្នុង​សន្លាក់​ភ្លាត់​ចេញពី​គ្រលុក​របស់​វា​បាន​។ ការ​ភ្លាត់​នេះ​ច្រើនតែ​កើតឡើង​ជា​ញឹកញាប់​ពេល​លេង​កីឡា​។ ការ​ភ្លាត់​ក៏​អាច​បណ្តាលឱ្យ​ខូច​រូបរាង​សន្លាក់​បណ្តោះអាសន្ន ឬ​មិន​អាច​ធ្វើ​ចលនា​សន្លាក់​នោះ​បាន​ដែរ​។

មូលហេតុ​
•​    ​ច្រើន​តែ​បណ្តាលមកពី​ការប៉ះទង្គិច​ដូច​ជា​ការ​ដួល​ជាដើម​។​
•​    ​ជំងឺ​រលាក​សន្លាក់​ប្រភេទ Rheumatoid Arthritis ក៏​អាច​បណ្តាលឱ្យ​ភ្លាត់​សន្លាក់ឆ្អឹង​ដែរ​។​

រោគសញ្ញា​
•​    ​ឈឺចាប់​
•​    ​ឈឺ​ដោយសារ​តឹង​ក្នុង​សន្លាក់​
•​    ​ហើម​ក្នុង​សន្លាក់
•​    ​នៅ​ស្បែក​ត្រង់​សន្ល​ក់មាន​បញ្ហា​នោះ​ប្តូរ​ពណ៌​

ការព្យាបាល​

  • ​ទំនាក់ទំនង​អ្នកជំនាញ​ខាង​ពេទ្យ​ឱ្យ​បាន​លឿន​បំផុត​តាម​តែ​អាច​ធ្វើទៅបាន​
  • ​មិន​ត្រូវ​ធ្វើ​ចលនា​សន្លាក់​នោះ ឬ​ព្យាយាម​ទាញ​វា​ចូល​វិញ​ឡើយ​។
  • ​បើសិនជា​មាន​ដាច់ដោច​ស្បែក ចូរ​លាង​សម្អាត​វា​ថ្នមៗ និង​ប្រើ​បង់​រុំ​ដោយ​មាន​ការ​សម្លាប់​មេរោគ​ផង​
  • ​អាច​ដាក់​ជា​របស់​អប​នៅ​កន្លែង​មាន​របួស​នោះ​ទៅតាម​ទីតាំង​របស់​វា​ដដែល​
  • ​បើសិនជា​របួស​នោះ​ធ្ងន់ធ្ងរ ចូរ​ពិនិត្យ​ទៅលើ​ផ្លូវដង្ហើម​របស់គេ​ផង​
  • ​បើសិនជា​អ្នកជំងឺ​មិន​ដកដង្ហើម​ទេ អ្នក​គួរតែ​ប្រើ​វិធី​ជួយសង្គ្រោះ​ផ្លូវដង្ហើម ដោយ​ការ​សង្គត់​ទ្រូង និង​ផ្លុំ​ខ្យល់​តាម​មាត់ ព្រមទាំង​លើកជើង​ឱ្យ​ខ្ពស់ (៣០​សង់ទីម៉ែត្រ​)​។
  • ​ប្រើ​ភួយ​គ្រប​អ្នកជំងឺ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី11  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play