សិច

សំណួរ​ចំនួន​៥​ដែល​ត្រូវ​សួរ មុន​នឹង​សម្រេច​ចិត្ត​រួមភេទ​

ការ​រួមភេទ​ធ្វើឱ្យ​បាន​សប្បាយ​តែមួយ​ភ្លែត​ទេ ក៏​ប៉ុន្តែ​បើ​រួមភេទ​ហើយ​មាន​ឆ្លង​ជំងឺ វា​នឹង​ធ្វើឱ្យ​អ្នក​ពិបាក​អស់​មួយ​ជីវិត​។ ដូច្នេះ សូម​អ្នក​កុំ​ខ្លាច​ខាត​ពេល​នឹង​សួរ​ដៃគូ​រួមភេទ​របស់​អ្នក​សិន​។​
 
​សំណួ​រទាំង​៥​នោះ​រួមមាន​៖
 
១- តើ​គេ​បាន​ទៅ​ធ្វើ​តេស្ត​រក​មេរោគ​អេដស៍​ពី​ពេលណា​?
​ត្រូវ​ដឹង​ថា​ការ​ធ្វើ​តេស្ត​រក​មេរោគ​អេដស៍​នឹង​មាន​ប្រសិទ្ធភាព​តែ​កាលណា​ការ​ធ្វើ​តេស្ត​នោះ​ប្រព្រឹត្តទៅ​៣​ខែ​ក្រោយ​ពី​មាន​ការសង្ស័យថា​បាន​ឆ្លង​មេរោគ​។ ការ​ធ្វើ​តេស្ត​ក្នុង​រយៈពេល​ខ្លី​ជាង​នោះ​អាច​ផ្តល់​លទ្ធផល​អវិជ្ជមាន តែ​មិន​ត្រឹមត្រូវ​ទេ​។​
២- តើ​គេ​មាន​ធ្លាប់​កើត​ជំងឺ​កាមរោគ​ទេ​ក្នុងពេល​៦​ខែ​ក្រោយ​នេះ​?
​ជំងឺ​កាមរោគ​អាច​ទាមទារ​ពេលវេលា​យូរ និង​មាន​ការតាមដាន​ជាប់ ដើម្បី​ឱ្យ​ច្បាស់​ថា​គ្មាន​ការបង្ក​រោគ​ទេ​។​
៣- តើ​មាន​ចេញ​អ្វី​លើ​ស្បែក​ទេ ឬ​មាន​រមាស់​នៅ​ប្រដាប់​ភេទ​ទេ​?
​សញ្ញា​ទាំងអស់នេះ​អាច​បញ្ជាក់​ថា​មាន​មេរោគ​លើ​ប្រដាប់ភេទ ឬ​កំពុង​តែ​មាន​ការបង្ក​កាមរោគ​ហើយ​។​
៤- តើ​មាន​គិត​ថា​ត្រូវ​ប្រើ​ស្រោមអនាម័យ​ទេ​?
​ការប្រើ​ស្រោមអនាម័យ​គឺជា​វិធី​តែមួយ​គត់​ដើម្បី​បង្ការ​ការចម្លង​ជំងឺ​ផ្សេងៗ ហើយក៏​មិន​ធ្វើឱ្យ​មានគភ៌​ផងដែរ​។​
៥- តើ​មាន​អាលែកហ្ស៊ី​នឹង​ស្រោម​ដែរឬទេ​?
​បើសិនជា​ដូច្នោះ​មែន សូម​ពិចារណា​រក​វិធី​ណា​ផ្សេង​វិញ​។​
 
​ប្រែ​សម្រួល ៖ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play