សិច

​មូលហេតុ​ដែល​ធ្វើអោយ​ស្ត្រី​មាន​ការឈឺចាប់​ក្នុងពេល​រួមភេទ​

ការកើតមាន​នូវ​អារម្មណ៍​នៃ​ការឈឺចាប់ ក្នុងពេល​កំពុង​រួមភេទ គឺ​អាច​ធ្វើអោយ​ទំនាក់ទំនង​ផ្លូវភេទ របស់​ដៃគូ​អ្នក និង អ្នក មាន​បញ្ហា​។ បន្ថែម​ពី​ការឈឺចាប់​ផ្នែក​រូបរាងកាយ​នៃ​ការ​រួមភេទ វា​ក៏​អាច​កើតមាន ផងដែរ​នូវ​ឥទ្ធិពល​នៃ​អារម្មណ៍​ជា​អវិជ្ជមាន ដូច្នេះ​រាល់​បញ្ហា​ទាំងនេះ គួរ​ត្រូវបាន​ធ្វើ​ការតាមដាន ដើម្បី សិក្សា​អោយ​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​របស់​វា​។​

តើ​កត្តា​អ្វីខ្លះ ដែល​ធ្វើអោយ​ស្ត្រី​មាន​ការឈឺចាប់ ក្នុងពេល​កំពុង​រូ​ម​ភេទ​?

នៅក្នុង​ករណី​ភាគច្រើន មាន​ស្ត្រី​ម្នាក់​អាច​ធ្លាប់មាន​បទពិសោធន៍​នូវ​ការឈឺចាប់ ក្នុងពេល​រួមភេទ ប្រសិនបើ​ទ្វារមាស​របស់​នាង មិន​មាន​ទឹករំអិល​គ្រប់គ្រាន់​នោះទេ​។ នៅពេល​ដែល​បញ្ហា​នេះ​កើតមាន ការឈឺចាប់​នេះ នឹង​អាច​ធ្វើ​ការដោះស្រាយ​បាន ប្រសិន​បើ​នាង ព្យាយាម​ធ្វើការ​បន្ធូរ​អារម្មណ៍ ដើម្បីអោយ​ទ្វារមាស​របស់​នាង បង្កើត​ទឹករំអិល​បាន​ច្រើន​ជាង​មុន ឬ ក៏​ពួកគេ​អាច​ប្រើ​ទឹករំអិល​ជា​ជំនួយ បន្ថែម ។​

នៅក្នុង​ករណី​មួយចំនួនទៀត ស្ត្រី​អាច​នឹង​មាន​ការឈឺចាប់ ក្នុង​ពេល​នៃ​ការ​រួមភេទ ប្រសិនបើ មាន​ស្ថានភាព​ណា​មួយ​ដូច​ខាងក្រោម​នេះ ត្រូវ​បាន​កើតឡើង​៖
 

  • ​ការ​រួញ​រឹង​សាច់ដុំ​របស់​ទ្វារមាស​។ នេះ​គឺជា​ស្ថានភាព​ទូទៅ​មួយ ដែល​សាច់ដុំ​នៅក្នុង​ទ្វារមាស ត្រូវបាន​កន្ត្រាក់​រួញ​រឹង​ភ្លាមៗ វា​កើត​មាន​ភាគច្រើន​ដោយសារ​តែ​អារម្មណ៍​នៃ​ការភ័យខ្លាច នូវ​ភាព ឈឺចាប់​។​
  • ​មាន​ការបង្ក​រោគ​នៅក្នុង​ទ្វារមាស​។ ស្ថានភាព​ទាំងនេះ គឺ​មាន​លក្ខណៈ​ជា​ទូទៅ និង រួម​មាន​ផង ដែរ​នូវ ការ​ចម្លងរោគ​នៃ​ពពួក​មេរោគ​ផ្សិត​។​
  • ​បញ្ហា​ជាមួយនឹង​មាត់ស្បូន ។ នៅក្នុង​ករណី​នេះ គឺ​លិង្គ​អាច​ចូល​ទៅក្នុង​មាត់ស្បូន​បាន នៅក្នុង កម្រិត​មួយ​ដ៏​ជ្រៅ ដូច្នេះ​បញ្ហា​ជាមួយនឹង​មាត់ស្បូន (​មានដូចជា​ការបង្ក​រោគ​) គឺ​អាច​ធ្វើអោយ​ស្ត្រី មាន​ការឈឺចាប់ ក្នុងអំឡុងពេល​នៃ​ការដាក់បញ្ចូល​លិង្គ​យ៉ាងជ្រៅ ទៅក្នុង​ទ្វារមាស​របស់​នាង​។​
  • ​បញ្ហា​ជាមួយនឹង​ស្បូន​។ បញ្ហា​ទាំងនេះ អាច​រួមមាន​ដូចជា ដុំ​សាច់​នៅក្នុង​ស្បូន ដែល​វា​ក៏​អាច ធ្វើអោយ​ការ​រួមភេទ មាន​ការឈឺចាប់​ខ្លាំង​បាន​ផង​ដែរ​។​
  • ​ជំងឺ​ស្រទាប់​ខាងក្នុង​នៃ​ស្បូន​(endometriosis) ។ នៅក្នុង​ស្ថានភាព​នៃ​ជំងឺ​នេះ គឺ​ជាលិកា​នៃ​ស្រទាប់ ខាងក្នុង នៃ​ស្បូន បាន​រីកដុះដាល​នៅ​ស្រទាប់​ខាងក្រៅ​នៃ​ស្បូន​។​
  • ​បញ្ហា​ជាមួយនឹង​អូ​វែ​។ បញ្ហា​ទាំងអស់​នោះ ប្រហែលជា​អាច​រួម​មាន​នូវ គីស​នៅលើ​អូ​វែ​។​
  • ​ជំងឺ​រលាក​ឆ្អឹង​អាង​ត្រគាក​។ ជាលិកា​ដែល​នៅ​ខាងក្នុង ត្រូវបាន​រលាក​ជាខ្លាំង ហើយ​សម្ពាធ​ដែល កើតមាន​ពី​ការ​រួមភេទ គឺ​អាច​ធ្វើអោយ​វា​មាន​ការឈឺចាប់​កាន់តែ​ខ្លាំង​ឡើង​។​
  • ​កូនក្រៅស្បូន​។ វា​គឺជា​ស្ថានភាព​មួយ ដែល​ស៊ុត​បង្ក​កំណើត ធ្វើ​ការរីកលូតលាស់​នៅ ខាងក្រៅ​ស្បូន ។​
  • ​ស្ថានភាព​នៃ​វ័យ​អស់​រដូវ​។ ក្នុងដំណាក់កាល​នេះ ស្រទាប់​ខាង​ក្នុងនៃ​ស្បូន អាច​នឹង​បាត់បង់​នូវ លក្ខណៈ​សំណើម​ជា​ធម្មតា​របស់​វា ហើយ​វា​បាន​ប្រែក្លាយ​ជា​ស្ងួត​វិញ​។​
  • ​ការ​រួមភេទ​ក្នុង​រយៈពេល​ឆាប់​ពេក បន្ទាប់ពី​មាន​ការវះកាត់ ឬ សម្រាលកូន​រួច​។​
  • ​ជំងឺ​ដែល​ឆ្លង​តាម​ការ​រួមភេទ​។​
  • ​ការ​មាន​របួស​នៅត្រង់ ទ្វា​រមាស ឬ រន្ធ​យោនី​។ ការរង​របួស​ទាំងនេះ អាច​បណ្តាលមកពី ការ​ដាច់ រហែក​ដោយសារ​ការ​សម្រាលកូន ឬ ដោយសារ​កាត់​ពង្រីក​ទ្វារមាស​ដើម្បីអោយ​ទារក​ចេញមក បាន​ស្រួល ក្នុងអំឡុងពេល​នៃ​ការ​ឈឺពោះ​ឆ្លងទន្លេ​។​


​អ្នក​គួរ​ធ្វើ​ការទំនាក់ទំនង​ទៅកាន់​គ្រូពេទ្យ ប្រសិនបើ​មាន​សញ្ញា​ដូចជា ហូរឈាម​, មាន​ដំបៅ​នៅ​ទ្វារមាស​, មាន​ការធ្លាក់​ឈាមរដូវ​មិន​ទៀងទាត់​, ធ្លាក់​ស ឬ មានការ​កន្ត្រាក់​សាច់ដុំ​ទ្វារមាស និង សាកសួរ​ពី អ្នកផ្តល់​ប្រឹក្សា​ផ្នែក​សុខភាព​ផ្លូវភេទ ដែល​មាន​ជំនាញ​ច្បាស់លាស់ ប្រសិនបើ​មាន​ការព្រួយបារម្ភ​ផ្សេង ទៀត​ដែល​អ្នក​ត្រូវ​ធ្វើ​ការតាមដាន​៕

​ប្រែ​សម្រួល​ដោយ ៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី   ឆ្នាំ

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play