សិច

​សំណួ​រសិច ៥​សំណួរ​ដែល​អ្នក​មិន​ហ៊ាន​សួរ​ថា​មាន​ចម្លើយ​ឬ​អត់​

​ជាមួយនឹង​ការខ្លាច​នូវ​ការ​ចំអក មនុស្ស​ជាច្រើន​នៅ​តែ​រស់នៅ​ក្នុង​ជីវិត​មួយ​ដែល​មិន​មាន​ការយល់ដឹង​ច្បាស់លាស់​នូវ​អ្វី​ដែល​ខ្លួន​ឆ្ងល់​ដដែល​។ តើ​អ្នក​មិន​ធ្លាប់​ចង់​ទាយ ឬ​ចង់​បាន​ចម្លើយ​ពិត​ពីអ្វី​ដែល​អ្នក​កំពុងតែ​ឆ្ងល់​ដែរ​ទេ​ឬ​? មែន​ហើយ ខ្ញុំ​កំពុងតែ​និយាយ​អំពី​សំណួរ​ដែល​ទាក់ទង​នឹង​សិច​តែម្តង​។ ចាប់តាំងពី​សំណួរ​សាមញ្ញៗ​ដូច​ជា​របៀប​នៃ​ការណែនាំ​ឱ្យ​គាត់​ស៊ក​បញ្ចូល​លិង្គ រហូត​ដល់​តើ​អ្វី​ទៅ​ជា​ការប្រើ​មាត់ ដែល​វា​ស្តាប់​មើលទៅ​គួរឱ្យ​ចម្លែក និង​អៀនខ្មាស់​ណាស់​ក្នុងការ​ចោទ​ជា​សំណួរ​។ នៅពេលនេះ​ខ្ញុំ​មាន​សំណួរ ៥​សំណួរ​ដែល​មាន​មនុស្ស​ជាច្រើន​កំពុងតែ​ឆ្ងល់ និង​ចង់​ដឹង​ពី​ចម្លើយ​ដែរ​។

មាន​អ្វី​កើតឡើង​ទៅ​បើសិនជា​របូត​ស្រោមអនាម័យ​ក្នុង​ទ្វារមាស​របស់​អ្នក​?
វា​គឺជា​សំណួរ​ដ៏​ល្អ​មួយ ហើយ​អាច​នឹង​មិន​មាន​នរណា​ហ៊ាន​សួរ​ឡើយ​។ ទោះបីជា​វា​មិនសូវ​មាន​អ្នក​សួរ​ក៏ដោយ ប៉ុន្តែ​តើ​មាន​អ្វី​កើតឡើង​ទៅ​បើសិនជា​អញ្ចឹង​មែន​នោះ​។ ចូរ​បន្ធូរ​អារម្មណ៍​សិន ហើយ​ចូរ​ព្យាយាម​យក​ស្រោម​នោះ​ចេញពី​ក្នុង​ទ្វារមាស​របស់​នាង​។ លាង​សម្អាត​កន្លែង​នោះ​ឱ្យបាន​ល្អ ហើយ​ប្រើ​ថ្នាំ​ពន្យា​កំណើត​បន្ទាន់​ដើម្បី​ចៀសវាង​ការ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ​។

ទឹករំអិល​ពណ៌​ស​ចេញពី​ទ្វារមាស​ក្នុងពេល​រួមភេទ​ហ្នឹង​ជា​អ្វី​ទៅ​?
វា​គឺជា​រឿង​ធម្មតា​ទេ ហើយក៏​អាច​បញ្ជាក់បាន​ថា តំបន់ G-spot របស់​អ្នក​ត្រូវបាន​ភ្ញោ​ច​យ៉ាង​ល្អ​បំផុត​។ ការចេញ​ទឹករំអិល​ពណ៌​សៗ​បែប​នេះ​ច្រើនតែ​ច្រឡំ​ថា​ជាការ​លេច​ទឹកនោម ប៉ុន្តែ​មិនមែន​ទេ​។ ទឹករំអិល​នេះ​មាន​ពណ៌​ស ហើយ​ស្អិត​តិចៗ​។

ក្នុងពេល​កំពុង​តែ​រួមភេទ​អាច​នោម​បាន​ដែរ​ទេ​?
ហេតុអ្វី​បានជា​អ្នក​ចង់​នោម​អញ្ចឹង​? វា​អាច​ធ្វើឱ្យ​មនុស្ស​ស្រី​នោម​ទាន់ហន់​ក្នុងពេល​រួមភេទ ហើយ​ស្ត្រី​ភាគច្រើន​ចង់​នោម​ភ្លាមៗ​ក្រោយពី​បាន​រួមភេទ​ហើយ ប៉ុន្តែ​វា​ច្រើន​តែ​មិនមែន​ជា​គំនិត​មួយ​ល្អ​ឡើយ​។ ការ​នោម​ទាន់ហន់​មានន័យថា អ្នក​ជិត​ដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ​ហើយ​។ វា​អាច​មាន​ការ​លេច​នោម​ម្តងម្កាល​ដែ​បើសិនជា​ប្លោកនោម​មាន​ទឹកនោម​ពេញ ប៉ុន្តែ​វា​កម្រ​ណាស់ ហើយ​អ្វី​ដែល​អ្នក​ទាំងអស់​គ្នា​គួរ​ដឹង​នោះ​គឺថា វា​ជា​ទឹក​រំអិល មិនមែន​ជា​ទឹកនោម​ឡើយ​។ ដូច្នេះ​កុំ​បាច់​អៀនខ្មាស់​អ្វី​ទាំងអស់​។

មើល​វីដេអូ​សិច​មនុស្ស​ស្រី​រួមភេទ​ជាមួយ​មនុស្ស​ស្រី​ធ្វើឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ណាស់ តែ​ខ្ញុំ​រួមភេទ​ជាមួយ​មនុស្ស​ភេទ​ខុសគ្នា​ទេ ដូច្នេះ​តើ​វា​ធម្មតា​អត់​?
ពិតណាស់ វា​គឺជា​រឿង​មួយ​ធម្មតា​ទេ​។ តាមពិត ការសិក្សា​មួយ​បានបញ្ជាក់​ថា ស្ត្រី​ច្រើន​តែ​មាន​អារម្មណ៍​ច្រើន​នៅពេល​មើល​វីដេអូ​សិច​មនុស្ស​ស្រី​រួមភេទ​ជាមួយ​មនុស្ស​ស្រី​ដូច​គ្នា ហើយ​វា​ក៏​មិន​មាន​ទំណាក់ទំនង​អ្វី​ជាមួយនឹង​ចំណង់​នៃ​ការ​រួមភេទ​របស់​អ្នក​ដែរ​។ មាន​ស្ត្រី​ច្រើនណាស់​ដែល​ធ្វើ​បែប​នេះ​។ មនុស្ស​ស្រី​ដឹង​ច្បាស់​ថា​អ្វី​ទៅ​ដែល​ពួកគេ​ត្រូវការ ដូច្នេះ​ហើយ​វីដេអូ​សិច​មនុស្ស​ស្រី​រួមភេទ​ជាមួយ​មនុស្ស​ស្រី​នោះ​អាច​ជា​របស់​ធ្វើឱ្យ​នាង​មាន​អារម្មណ៍​ខ្លាំង​។

លិង្គ​មិត្ត​ប្រុស​ខ្ញុំ​កោង​ចឹង តើ​គាត់​កំពុងតែ​មាន​ជំងឺ​ដែរ​ទេ​?
រឿង​នេះ​អ្នក​គួរតែ​សួរ​គាត់​វិញ​ថា តើ​គាត់​មាន​ឈឺ​អត់​ក្នុងពេល​លិង្គ​នោះ​ឡើង​រឹង ឬ​ពេល​រួមភេទ​។ បើសិន​ជា​ចម្លើយ​ថា​ទេ នោះ​វា​ដូចជា​គ្មាន​អ្វី​ត្រូវ​បារម្ភ​ឡើយ​។ គ្រាន់តែ​ទំហំ​របស់​លិង្គ​មាន​ការប្រែប្រួល​នោះ វា​អាច​នឹង​មាន​លក្ខណៈ​កោង​ទៅ​ចំហៀង ឬ​ចុះ​ក្រោម​បាន​ខ្លះ​ក្នុងពេល​លិង្គ​នោះ​ឡើង​រឹង​។ អ្វី​ដែល​អ្នក​ទាំងអស់​គ្នា​ត្រូវ​ដឹង​នោះ​គឺថា តំបន់ G-spot អាច​នៅ​កន្លែង​ដែល​លិង្គ​របស់​គាត់​កោង​ផង ដូច្នេះ​វា​អាច​នឹង​ផ្តល់​ឱកាស​កាន់តែ​ងាយស្រួល​ថែមទៀត​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី15  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play