សង្រ្គោះបឋម

​ពេល​ពស់មានពិស​ចឹក​គួរ​ធ្វើ​បែប​ណា​ទៅ​?

​ពិសពស់​គឺ​មាន​លក្ខណៈ​ខុសៗ​គ្នា​ទាំងអស់ ដោយ​ខ្លះ​ពិស​ខ្លាំង និង​ខ្លះទៀត ជា​ពិស​ខ្សោយ​។ បើសិន​ជា​អ្នក​ធ្លាប់​ត្រូវ​បាន​ពស់​ចឹក អ្នក​ត្រូវតែទៅ​ជួប​គ្រូពេទ្យ​ភ្លាមៗ​។

​ពស់​ដែលមាន​ពិស​ចឹក​ត្រូវបាន​បង្កើតបានជា​ចំណុច​សម្គាល់​តូចៗ​ពីរ​ដែល​នៅ​ឆ្ងាយ​ពី​គ្នា​ប្រមាណ ២ ទៅ​១០​មី​លី​ម៉ែត្រ​។ ពេលខ្លះ ពស់​ដែល​ចឹក​នោះ​មិន​មាន​បញ្ចេញ​ជាតិ​ពិស​របស់​វា​ទេ ដោយ​គ្រាន់តែ​បន្សល់​ស្នាម​ចឹក​របស់​វា​ប៉ុណ្ណោះ​។ រោគសញ្ញា​នៃ​បញ្ជាក់​ថា​ពស់មានពិស​ចឹក​នោះ​មានដូចជា ហើម ស្ពឹក ឈឺ និង​ក្រហម​នៅនឹងកន្លែង​។ ដោយ​យោង​ទៅតាម​សុខភាព​ទូទៅ​របស់​មនុស្ស​ដែរ ដូច្នេះ​រោគសញ្ញា​អាច​នឹង​ប្រែប្រួល​។

​បើ​យើង​និយាយ​ផ្ទុយ​អំពី​ជំនឿ​ដែល​គេ​ពេញនិយម​នោះ​គឺថា អ្នក​មិន​ប្រើ​មាត់​បឺត​ពិសពស់​ដែល​ចឹក​នោះទេ ព្រោះ​វា​អាច​ចូល​ទៅក្នុង​ឈាម​របស់​អ្នក​បាន​ទោះបីជា​ក្នុង​មាត់​មាន​ដំបៅ​តិចតួច​ក៏ដោយ​។

​រឿង​ល្អ​បំផុត​ដែល​ត្រូវ​ធ្វើ​នោះ​គឺ​ត្រូវ​ប្រើ​កាំបិត​ចៀរ​កន្លែង​ដែល​ពស់​ចឹក​នោះ​ចេញ ដើម្បី​បង្កើន​ការពង្រាយ​ជាតិ​ពិស​កាន់តែ​ល្អ​។ បន្ទាប់មក កន្លែង​ដែល​ពស់​ចឹក​នោះ​ត្រូវតែ​ព្យាបាល​ដោយ​ការ​សង្កត់​ស្អំ​ទឹក​ក្តៅ​ឧណ្ហៗ ហើយ​អ្នកជំងឺ​គួរ​ញ៉ាំ​ទឹក​ឱ្យបាន​ច្រើន​។

ភេសជ្ជៈ​ដូចជា កាហ្វេ តែ ឬ​ភេសជ្ជៈ​ប៉ូវ​កំលាំង​គួរតែ​ចៀសវាង ព្រោះ​វា​អាច​ធ្វើឱ្យ​សរសៃឈាម​រីក​ធំ និង​អំណោយផល​ដល់​ជាតិពុល​ចូលក្នុង​ចរន្តឈាម​កាន់តែ​ស្រួល​។ ជនរងគ្រោះ​មិនគួរណា​ភ័យ ឬ​ព្យាយាម​រត់​ឡើយ ព្រោះ​វា​អាច​ធ្វើឱ្យ​ជាតិពុល​សាយភាយ​ពេញ​រាងកាយ​បាន​។ កន្លែង​ដែល​ពស់​ចឹក​ត្រូវតែ​កុំឱ្យ​មាន​ចលនា ហើយ​ក៏​គួរតែ​រក​ខ្សែ​ចង​រឹង​ដែរ ជាពិសេស​នៅពេល​ស្ថិត​ក្នុង​ព្រៃ​តែម្តង​។ ចំពោះ​ការ​ចងរឹត​នេះ​គួរ​ធ្វើ​ឱ្យ​ប្រុងប្រយ័ត្ន​ព្រោះ​វា​អាច​នាំ​ឱ្យ​របួស​ខូចខាត​លើស​ដើម​ទៀត​។ គោលបំណង​នៃ​ការធ្វើ​បែប​នេះ​គឺ​ដើម្បី​បន្ថយ​លំហូរ​ជាតិ​ពិស​ចូល​ពេញ​ខ្លួន​។ យ៉ាងណាមិញ ក្រោយ​ពី​ពស់​ចឹក​រួច អ្នកជំងឺ​ត្រូវតែ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ដើម្បី​ព្យាបាល​បាន​ត្រឹមត្រូវ​៕
 

ប្រែសម្រួល​៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play