សិច

មូលហេតុ ៤ ដែល​ធ្វើឲ្យ​លិង្គ​មិន​ងើប​

បាក់​ទឹកចិត្ត​
​ខួរក្បាល ជា​អ្នកគ្រប់គ្រង​សកម្មភាព និង​អារម្មណ៍​ទាំងមូល​របស់​អ្នក​។ អារម្មណ៍​ត្រេកត្រអាល​ផ្នែក​ផ្លូវភេទ ចាប់ផ្តើម​នៅក្នុង​ក្បាល និង​ធ្វើ​ដំណើរ​ចុះមក​ក្រោម​។ ដូច្នេះ រោគ​បាក់​ទឹកចិត្ត អាច​បំផ្លាញ​ដល់​ចំណង់តណ្ហា និង​បណ្តាល​ឲ្យ​អ្នក​គ្មាន​អារម្មណ៍​សុខ​ស្រួល​។ ក្រៅពីនេះ ថ្នាំ​មួយចំនួន​សម្រាប់​ព្យាបាល​រោគ​បាក់​ទឹកចិត្ត ក៏​អាច​ប៉ះពាល់​ដល់​ចំណង់​លើ​គ្រែ និង​ធ្វើឲ្យ​លិង្គ​ពិបាក​ឡើង​ផងដែរ​។​

​ជាតិ​អាល់កុល​
​អ្នក​អាច​គិតថា ផឹក​ពីរ​បី​កែវ ដើម្បី​ដាស់​អារម្មណ៍ ប៉ុន្តែ ភាគច្រើន ស្រា​ច្រើនពេក​មិន​អាច​ជួយ​អ្នក​បាន​ទេ​។ ការ​ទទួលទាន​ជាតិ​ស្រវឹង​ច្រើន អាច​ទៅ​រំខាន​ដល់​ការឡើង​រឹង និង​ប៉ះពាល់​ដល់​សកម្មភាព​រួម​ភេទ​ផងដែរ​។ យ៉ាងណាមិញ ការ​ទទួលទាន​ក្នុង​កម្រិត​ទាប អាច​ដោះស្រាយ​បញ្ហា​នេះ​ទៅវិញ​។ ការ​ផឹក​ស្រា​ក្នុង​កម្រិត​ទាប ក៏​ជួយ​ពង្រឹង​ដល់​សុខភាព​ទូទៅ និង​ការពារ​ជំងឺ​ផ្សេងៗ​ផងដែរ​។​

​កំហឹង​
​កំហឹង អាច​ធ្វើឲ្យ​មុខ​អ្នក​ឡើង​ឈាម ប៉ុន្តែ វា​មិនមែន​ជា​កន្លែង ដែល​ត្រូវការ​សម្រាប់​រឿង​លើ​គ្រែ​នោះ​ទេ គឺថា លិង្គ​ទៅវិញ​ទេ ដែល​ត្រូវការ​ឈាម​បែបនេះ​។ វា​មិន​ងាយ​នឹង​ឈាន​ដល់​ចំណុចកំពូល​នោះទេ ប្រសិនបើ​អ្នក​មាន​ការបារម្ភ ឬ​ខឹង​នឹង​រឿង​អ្វី​មួយ​នៅក្នុង​ចិត្ត​។​

​ទម្ងន់​
​ការឡើង​ទម្ងន់​ច្រើនពេក អាច​ប៉ះពាល់​សកម្មភាព និង​ចំណង់​ក្នុងការ​រួមភេទ ហើយ​វា​ក៏​ធ្វើឲ្យ​អ្នក មិន​ទុកចិត្ត​ចំ​ពោះ​ខ្លួនឯង​ដែរ​។ ការ​ធាត់​ខ្លាំងពេក អាច​កាត់បន្ថយ​អ័រម៉ូន​បុរស testosterone ដែល​ជា​សារធាតុ​ចាំបាច់ សម្រាប់​ចំណង់​លើ​គ្រែ និង​ធ្វើឲ្យ​លិង្គ​ងើប​ខ្លាំង​។ ការ​ធាត់​ខ្លាំងពេក ក៏​ធ្វើឲ្យ​អ្នក​ប្រឈមមុខ ទៅ​នឹង​ជំងឺ​នានា​ជាច្រើន​ផងដែរ ដូចជា ទឹកនោម​ផ្អែម លើសឈាម និង​ស្ទះ​សរសៃឈាម ជាពិសេស គឺ​សរសៃឈាម​ទៅកាន់​ប្រដាប់ភេទ​តែម្តង ដែលជា​មូលហេតុ ធ្វើឲ្យ​លិង្គ​មិន​អាច​ងើប​បាន​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

ត្រួតពិនិត្យដោយ ​www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី27  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play