សុខភាពបុរស

ពេលរ​មួល​ពងស្វាស​គួរ​ព្យាបាល​ដូច​ម្តេចទៅ​?

ការ​រមួល​ពងស្វាស​កើតឡើង​ដោយសារតែ​បំពង់​បញ្ចេញ​ទឹកកាម​និង​ឈាម (Spermatic Cord) ដែល​ចេញពី​ពងស្វាស​ទៅ​លិង្គរ​មួល​ចូលគ្នា ដែល​ជាហេតុ​នាំ​ឲ្យ​កាត់បន្ថយ​លំហូរ​ឈាម​ភ្លាមៗ និង​បង្ក​ជាការ​ហើម និង​ឈឺចាប់​ធ្ងន់ធ្ងរ​។

​ការ​រមួល​ពងស្វាស​កើត​ញឹកញាប់​បំផុត​គឺ​លើ​បុរស​អាយុ​ចាប់ពី ១២​ឆ្នាំទៅ​១៦​ឆ្នាំ ប៉ុន្តែ​វា​ក៏​អាច​កើត​លើ​បុរស​គ្រប់​វ័យ​ផងដែរ​ទោះបីជា​ទារក​មិន​ទាន់​កើត​ក៏ដោយ​។
​ការ​រមួល​ពងស្វាស​ជាធម្មតា​ត្រូវ​ការព្យាបាល​ដោយ​វះកាត់​ជាបន្ទាន់​។ បើសិន​ព្យាបាល​បាន​លឿន ពងស្វាស​អាច​នឹង​សង្គ្រោះបាន ប៉ុន្តែ​បើសិនជា​លំហូរ​ឈាម​កាត់ផ្តាច់​យូរពេក វា​ប្រហែលជា​អាច​ឲ្យ​ពងស្វាស​នោះ​ខូច ហើយ​ត្រូវ​កាត់ចោល​តែម្តង​។

​ករណីខ្លះ គ្រូពេទ្យ​ប្រហែលជា​អាច​ដោះ​ការ​រមួល​របស់​ពងស្វាស​នោះ​បាន តាមរយៈ​ការ​រុញ​ពី​ក្រៅ​ពងស្វាស​។ ប៉ុន្តែ​អ្នក​នៅ​តែ​ត្រូវ​ការវះកាត់​ដើម្បី​បង្ការ​កុំឲ្យ​កើត​ឡើង​លើ​ក​ក្រោយ​ទៀត​។ ការវះកាត់​ពងស្វាស​ដែលរ​មួល​បែបនេះ​ច្រើន​តែ​ធ្វើ​ឡើង​ដោយ​ការប្រើ​ថ្នាំ​សណ្តំ​ឲ្យ​អ្នកជំងឺ​សន្លប់​តែម្តង​។ ដល់​ពេល​វះកាត់ គ្រូពេទ្យ​នឹង​វះ​បើក​ស្បែក​ពងស្វាស​ដ៏​តូច​មួយ ដើម្បីរ​លា​បំពង់​ក្នុង​ពងស្វាស​ដែលរ​មួល​នោះ​ចេញ ហើយ​បើសិនជា​ចាំបាច់ គាត់​នឹង​ដក​ពងស្វាស​មួយ ឬ​ទាំង​ពីរ​បន្ថែមទៀត​។

​កាលណា​ពងស្វាសរ​លា​វិញ​កាន់តែ​លឿន ឱកាស​នៃ​ការសង្គ្រោះ​កាន់តែច្រើន​ដែរ​។ ការប្រឈមមុខ​ដែល​អ្នក​នឹង​ត្រូវកា​ត់ព​ង​ស្វាស​ចោល​នោះ​គឺ​មាន​រហូត​ដល់ ៥​ភាគរយ​នៅពេល​ការព្យាបាល​ធ្វើឡើង​នៅ​រយៈពេល ៦​ម៉ោង​ក្រោយ​ចាប់ផ្តើម​ឈឺ​។ ការ​ប្រឈម​នេះ​កាន់តែ​ឡើង​ខ្ពស់​ដល់ ៩០​ភាគរយ នៅពេល​ពន្យា​ពេល​ព្យាបាល​នៅ ៤៨​ម៉ោង​ក្រោយ​ឈឺ​។

​ការ​រមួល​ពងស្វាស​លើ​ទារក​ទើបនឹង​កើត​
​ការ​រមួល​ពងស្វាស​អា​ច​ក៏​អាច​កើត​លើ​ទារក​ទើបនឹង​កើត​ដែរ​ទោះបី​វា​ជា​រឿង​កម្រ​ក៏ដោយ​។ ពងស្វាស​របស់​ទារក​ទើប​នឹង​កើត​ប្រហែល​ជា​រឹង​, ហើម ឬ​មាន​ពណ៌​ខ្មៅ​។ ការថត​អេកូ​ប្រហែលជា​មិន​អាច​រកឃើញ​លំហូរ​ឈាម​ទៅក្នុង​ថង់​ពងស្វាស​របស់​គេ​ឡើយ ដូច្នេះ​ការវះកាត់​ប្រហែលជា​ត្រូវ​ធ្វើ​ដើម្បី​បញ្ជាក់​ថា​មានរ​មួល​ពងស្វាស​ឬ​អត់​។


​ការព្យាបាល​អាកា​រៈរ​មួល​ពងស្វាស​លើ​ទារក​ទើបនឹង​កើត​នៅ​តែ​ជា​រឿង​ខ្វែងគំនិត​គ្នា​នៅឡើយ​ទេ​។ បើសិន​ជា​ក្មេង​ប្រុស​កើត​មក​មាន​សញ្ញា​នៃ​ការ​រមួល​ពងស្វាស​មែន វា​ប្រហែលជា​យឺត​ពេល​ហើយ​ក្នុង​ការវះកាត់​បន្ទាន់ ហើយក៏​មាន​ការប្រឈមមុខ​ច្រើន​ជាមួយ​នឹង​ការប្រើ​ថ្នាំ​ឲ្យ​សន្លំ​។ ប៉ុន្តែ​ពេលខ្លះ ការវះកាត់​បន្ទាន់​អាច​សង្គ្រោះ​ពងស្វាស​បានដែរ ហើយក៏​មិន​ឲ្យ​ពងស្វាស​នោះរ​មួល​បាន​ទៀត​ដែឬ​។ ការព្យាបាល​ជំងឺ​នេះ​លើ​ទារក​ទើបនឹង​កើត​ប្រហែលជា​អាច​បង្ការ​កុំឲ្យ​មាន​បញ្ហា​ជាមួយនឹង​ការផលិត​អ័រម៉ូន​ភេទ និង​លទ្ធភាព​នៃ​ការ​មាន​កូន​នា​ពេល​អ​នា​គត់​បាន​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play