ជំងឺទូទៅ

​ពេលណា​ដែល​បុរស គួរ​ធ្វើ​តេស្ត​រកមើល កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ក្នុងឈាម​?

​ការកើនឡើង នូវ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល LDL ឬ​ចុះ​ទាប​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល HDL នឹង​ធ្វើឲ្យ​ប្រឈម​កាន់តែខ្លាំង នឹង​ការ​កើត​ជំងឺ​ក្រិន​រឹង​សរសៃឈាម​អាកទែ (Atherosclerosis)​។ ជំងឺ​ក្រិន​រឹង​សរសៃឈាម​អាកទែ​អាច​ចាប់ផ្តើម​កើតឡើង​ក្នុង​វ័យ​ជំទង់ និង​វិវត្ត​កាន់តែ​ធ្ងន់ធ្ងរ ដោយ​គ្មាន​រោគសញ្ញា​អ្វី​ទាំងអស់ រយៈពេល​ច្រើន​ឆ្នាំ​ខាង​មុខ ហើយ​វា​ក៏​ជា​ហេតុ​នាំឲ្យ កើត​ជំងឺ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល នៅពេល​អនាគត​ថែមទៀត​។

​ការលើក​កម្រិត​ជាតិ​ខ្លាញ់ គឺជា​រឿង​កើតមាន​ជា​ញឹកញាប់ និង​ជា​មូលហេតុ​របស់​ជំងឺ​ក្រិន​រឹង​សរសៃឈាម​តែម្តង ប៉ុន្តែ អាច​ព្យាបាល​បាន​។ ជំងឺ​នេះ ក៏​ជា​មូលហេតុ​ដែល​ធ្វើឲ្យ​ស្លាប់ ច្រើន​ជាង​គេ​បំផុត​ដែរ​លើ​មនុស្ស​ទាំង​ពីរ​ភេទ ក្នុង​ប្រទេស​អភិវឌ្ឍន៍​។ គោលបំណង គឺ​ធ្វើ​យ៉ាងណា កំណត់​រោគវិនិច្ឆ័យ​ឲ្យដឹង និង​បន្ថយ ឬ​លុប​បំបាត់​ជំងឺ​នេះ ខណៈពេល​ដែល​វា ស្ថិតក្នុង​ស្ថានភាព​ស្ងៀមស្ងាត់ ឬ​មុនពេល​មាន​ផលវិបាក​កើតឡើង​។

តេស្ត​ដែល​ត្រូវធ្វើ មានដូចជា ៖

  • ​Total Cholesterol មើល​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​សរុប​
  • ​LDL Cholesterol មើល​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​
  • ​HDL Cholesterol មើល​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​
  • ​Total/HDL Cholesterol Radio មើល​មធ្យមភាគ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​សរុប ឬ​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​
  • ​Triglycerides​។​

​មនុស្ស​វ័យ​ជំទង់​ទាំងអស់ ដែល​មាន​អាយុ​ចាប់ពី ២០ ឆ្នាំ​ឡើង​ទៅ គួរតែ​ធ្វើការ​ពិនិត្យ​មើល កម្រិត​ជាតិ​ខ្លាញ់​ទាំងនេះ ជា​រៀងរាល់ ៥ ឆ្នាំ​ម្តង បើសិនជា​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​តិចជាង ១៣០ និង​រៀងរាល់​១ ទៅ ៣ ឆ្នាំ​ម្តង បើសិនជា​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ ស្ថិតនៅ​ចន្លោះ ១៣០ ទៅ ១៦០​។ កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ គឺជា​ផ្នែក​មួយ​នៃ​កូ​ឡេ​ស្តេ​រ៉ុល ដែលមាន​សារៈសំខាន់​បំផុត នៅ​ពេល​កំណត់​ការព្យាបាល ព្រមទាំង​ភាព​ញឹកញាប់ នៃ​ការតាមដាន​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​ផងដែរ​។ មាន​តេស្ត​ច្រើនណាស់ ប្រហែលជា​ត្រូវ​ធ្វើ​ញឹកញាប់ ចំពោះ​អ្នក​ដែល​មាន​ការប្រឈមមុខ​ខ្ពស់ នឹង​ជំងឺ​បេះដូង ឬ​ជំងឺ​សរសៃឈាម ឬ​ដឹង​ថា​មាន​ជំងឺ​។

​អត្ថប្រយោជន៍ នៃ​ការរកឃើញ​ទាន់ពេលវេលា​

  • ​ការកើនឡើង​របស់កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ ឬ​ចុះ​ទាប​នៃ​កូ​ឡេ​ស្តេ​រ៉ុល​ល្អ ធ្វើឲ្យ​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ការ​កើត​ជំងឺ​ក្រិន​រឹង​សរសៃឈាម​។
  • ​ជំងឺ​ក្រិន​រឹង​សរសៃឈាម អាច​កើតមាន​ក្នុង​វ័យ​ជំទង់ និង​វិវត្ត​កាន់តែ​ធ្ងន់ ដោយ​គ្មាន​រោគសញ្ញា អ្វី​ទាំងអស់​រយៈពេល​ច្រើន​ឆ្នាំ ហើយ​វា​ក៏​ជា​ហេតុ​នាំឲ្យ​កើត ជំងឺ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល នាពេល​អនាគត​ទៀត​។
  • ​មាន​អំណះអំណាង​ល្អ​មួយ​ដែលថា ការបញ្ចុះ​នូវ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ ដែល​កំពុង​តែ​ឡើង​ខ្ពស់ និង​ការបង្កើន​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ល្អ ដែល​កំពុង​តែ​ចុះ​ទាប គឺ​មាន​ប្រយោជន៍​ណាស់​សម្រាប់​បង្ការ​ជំងឺ​គាំងបេះដូង ហើយ​ករណី​ខ្លះ ក៏​អាច​បង្ការ​ជំងឺ ដាច់​សរសៃឈាម​ខួរក្បាល​បាន​មួយចំនួនទៀត​ដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី02  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play