សិច

អ្វី​ទៅ​ជា​ការ​ងាប់លិង្គ ឬ​លិង្គ​មិន​ងើប​?

​ការ​ងាប់​លិង្គ គឺជា​បញ្ហា​ដែល​កើតមាន ជា​ញឹកញាប់​មួយ លើ​មនុស្ស​ប្រុស ហើយ​យើង​អាច​សម្គាល់​ដឹង តាមរយៈ​ការ​មិន​មាន​លទ្ធភាព រក្សា​ភាព​រឹង​របស់​លិង្គ បាន​គ្រប់គ្រាន់​សម្រាប់​ការ​រួមភេទ ឬ​មិន​អាច​បាញ់​ទឹកកាម​ចេញ​តែម្តង​។ ការ​ងាប់​លិង្គ អាច​មាន​ការប្រែប្រួល មិន​ទៀងទាត់​ឡើយ​។ វា​អាច​ជា​ការ​គ្មាន​សមត្ថភាព​ទាំង​ស្រុង​តែម្តង ដើម្បី​ទទួល​បាន​ភាព​រឹង ឬ​បាញ់​ទឹកកាម​តិច ឬ​រឹង​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ​។

​ការ​ប្រឈម​នឹង​ការ​ងាប់លិង្គ​នេះ នឹង​កើន​ឡើង​ទៅ​តាម​អាយុ​កាន់តែច្រើន​។ បើ​យោង​ទៅតាម សារព័ត៌មាន​របស់ Journal of Urology បានឲ្យដឹងថា ចំនួន​បុរស​ដែល​មាន​អាយុ​ខ្ទង់ ៦០ ឆ្នាំ គឺ​អាច​កើត​បញ្ហា​ងាប់​លិង្គ​នេះ ច្រើន​ជាង​បុរស​វ័យ​ខ្ទង់ ៤០ ឆ្នាំ​រហូត​ដល់ ៤ ដង​ឯណោះ​។ បុរស​ដែល​មិនសូវ​មាន​ការអប់រំ​ច្រើន ទំនង​ជា​ឆាប់​ជួប​បញ្ហា​ងាប់​លិង្គ​នេះ ព្រោះ​ប្រហែលជា​ពួកគេ មាន​មិនសូវ​ចេះ​ថែរក្សា​សុខភាព ឬ​មាន​របៀប​រស់នៅ​មិន​ផ្តល់​សុខភាព ញ៉ាំ​អាហារ​មិនសូវ​ជំនួយ​ដល់​សុខភាព ផឹកស្រា​ច្រើន និង​ហាត់ប្រាណ​តិច​។ ការ​ហាត់ប្រាណ អាច​បន្ថយ​ការ​ប្រឈម​នឹង ការ​ងាប់​លិង្គ​បាន​។

ការ​ងាប់​លិង្គ អាច​បណ្តាលមកពី​មូលហេតុ​ផ្លូវចិត្ត ប៉ុន្តែ ភាគច្រើន គឺ​បញ្ហា​ផ្លូវកាយ​ទៅវិញ​ទេ​។ មូលហេតុ​ផ្លូវកាយ មានដូចជា ជំងឺ (​ជំងឺ​ទឹកនោម​ផ្អែម និង​ជំងឺ​លើស​សម្ពាធ​ឈាម​) មាន​របួស (​ដូចជា ការវះកាត់​ក្រពេញប្រូ​ស្តាត​) ផល​រំខាន​របស់​ថ្នាំ (​ដូច​ជា​ថ្នាំ Protease Inhibitors ដែល​ប្រើ​សម្រាប់​ព្យាបាល​អ្នក​ជំងឺអេដស៍​) និង​ភាពមិនធម្មតា (​ដូច​ជា​ជំងឺ​ក្រិន​រឹង​សរសៃឈាម​) ដែល​វា​សុទ្ធតែ​ទៅ​រំខាន ដល់​លំហូរ​ឈាម​ក្នុង​លិង្គ​។ ការ​ងាប់​លិង្គ គឺ​ជា​ជំងឺ​ដែល​អាច​ព្យាបាល បាន​គ្រប់​វ័យ​ទាំងអស់​។ ការព្យាបាល​មានដូចជា ការព្យាបាល​បែប​ចិត្តសាស្ត្រ ប្រើ​ឧបករណ៍​បូម វះកាត់ និង​ការប្រើ​ថ្នាំ (​ពេញនិយម​ជាងគេ​នាពេល​បច្ចុប្បន្ន​)៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី02  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play