សិច

ហេតុអ្វី​បាន​ជា​មនុស្ស​ប្រុស​បាត់បង់​ចំណង់​ផ្លូវភេទ​?

​ជាមួយ​នឹង​ករណី​ដូច​មនុស្ស​ស្រី​ដែរ ការ​មិនសូវ​មាន​ចំណង់​ផ្លូវភេទ​របស់​បុរស​អាច​ជា​កត្តា​បណ្តាលមកពី​បញ្ហា ផ្លូវកាយ ឬ​ផ្លូវ​ចិត្ត​។​

​បញ្ហា​ផ្លូវកាយ​

-​មនុស្ស​ប្រមឹក​៖ ច្រើន​ជួបប្រទះ​ជាងគេ​

-​ប្រើ​ថ្នាំញៀន​ដូច​ជា​ថ្នាំ​កូកាអ៊ីន​

-​ធាត់​ខ្លាំង​៖ ច្រើន​ប្រទះ​ជាង​គេ​ដែរ ដូច្នេះ​ការ​សម្រក​ទំងន់​នឹង​អាច​ជួយ​អោយ​ប្រសើ​ឡើង​វិញ​បាន​

-​ស្លេកស្លាំង​៖ មិនសូវ​ជា​ជួបប្រទះ​ទេ លុះត្រាតែ​បុរស​នោះ​មាន​ការ​ហូរឈាម​ដោយ​មូលហេតុ​អ្វី​ផ្សេងៗ​ទៀត​

- កម្រិត​អ័រម៉ូន​ប្រូឡាក់ទី​ន​នៅក្នុងឈាម​ខ្ពស់ (Hyperprolactinaemia)៖ ជា​បញ្ហា​ដែល​កម្រ​នឹង​កើតមាន ដោយសារ​តែ​ក្រពេញ Pituitary ផលិត​អ័រម៉ូន​ប្រូឡាក់ទី​ន​ច្រើនពេក​

-​ការប្រើ​ថ្នាំ​៖ ជាពិសេស Proscar (Finasteride) ជា​ប្រភេទ​ថ្នាំ​គ្រាប់​ប្រើ​សម្រាប់​ព្យាបាល​បញ្ហា​ទៅលើ​ក្រពេញប្រូ​ស្តាត​

- កម្រិត​អ័រម៉ូន​តេ​សស្តូ​ស្តេ​រ៉ូន​ទាប​៖ នេះ​គឺជា​ករណី​ដែល​កម្រ ដែល​វា​ផ្ទុយ​គ្នា​ទៅ​នឹង​អ្វី​ដែល​មនុស្ស​ជាច្រើន​បាន​គិត លើកលែង​ករណី​ដែល​មាន​របួស ឬ​ជំងឺ​ប៉ះពាល់​ដល់​ពងស្វាស​រប​ស់មនុស្ស​ប្រុស​

​មាន​ជំងឺ​ធ្ងន់ធ្ងរ​ដូចជា​ជំងឺ​ទឹកនោម​ផ្អែម​

​បញ្ហា​ផ្លូវចិត្ត​

-​បាក់​ទឹកចិត្ត​៖ ច្រើន​តែ​ជួប​ប្រទះ​

-​ស្ត្រេ​ស​និង​ធ្វើការ​ច្រើន​ពេក​

-​មាន​ភាព​អៀនខ្មាស​ពី​កុមារភាព​មក​៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី13  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play