សិច

​រួមភេទ​ញឹក អាច​បន្ថយ​ការ​ប្រឈម​នឹង ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​

​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​ក្រពេញប្រូ​ស្តាត នឹង​កើន​ឡើង​ទៅ​តាម​អាយុ​។ យ៉ាងណាមិញ មាន​កត្តា​ប្រឈមមុខ​ផ្សេង​ដែរ ដូចជា ការ​ធាត់​ជ្រុល មាន​ប្រវត្ត​កើត​មហារីក ជក់បារី និង​ការបង្ក​រោគ​ជាដើម​។ ខណៈ​ដែល​ក្រពេញប្រូ​ស្តាត កំពុងតែ​វិវត្ត​ទៅ​ជា​មហារីក​យ៉ាង​យឺតៗ​នោះ មាន​មនុស្ស​ជាច្រើន​គិតថា ការ​រួមភេទ​ញឹកញាប់​អាច​បណ្តាល​ឲ្យ​ឆ្លង​រោគ ឬ​កើត​ជំងឺ​កាមរោគ ដែល​ជា​ហេតុផល​មួយ​បង្ក​ជា​មហារីក​ក្រពេញប្រូ​ស្តាត​ទៅវិញ​។ ប៉ុន្តែ​វា​មិនមែន​ពិតប្រាកដ​នោះ​ឡើយ​។ អ្នកស្រាវជ្រាវ​បាន​អះអាងថា អ្នក​ដែល​មាន​ជីវិត​ផ្លូវភេទ​សកម្ម អាច​ជា​ហេតុផល​មួយ នាំឲ្យ​កើត​មហារីក នៅពេល​ក្រោយ​ទៅវិញ​ទេ​។

ជីវិត​ផ្លូវភេទ និង​ការកើត​មហារីក​ក្រពេញប្រូ​ស្តាត​មិន​ទាក់ទង​គ្នា​ទេ​
ការ​សិក្សា​ដែល​ចុះផ្សាយ ក្នុង​សារព័ត៌មាន JAMA បានបង្ហាញ​ថា បុរស​ដែល​រួមភេទ បានសម្រេច​ចាប់ពី ២១ ដង​ឡើងទៅ​ក្នុង​មួយខែ ឃើញ​ថា​ទំនងជា​មិន​ងាយ កើត​ជំងឺ​មហារីក​ក្រពេញប្រូ​ស្តាត នៅពេល​អនាគត ច្រើន​ដូច​បុរស ដែល​មាន​អាយុ ២០ ទៅ ២៩ ឆ្នាំ និង​រួម​ភេទ​បាន​សម្រេច ៤ ទៅ ៧ ដង​ឡើយ​។ តាមពិត ការសិក្សា​បង្ហាញថា ការ​រួមភេទ​ញឹកញាប់ អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង ជំងឺមហារីក​ក្រពេញប្រូ​ស្តាត នៅពេល​អនាគត​ទៀត​។ អាហារ​សម្បូរ​ជាតិ​សរសៃ ក៏​អាច​ជួយ​កាត់បន្ថយ​ការប្រឈមមុខ​ដែរ​។

សកម្មភាព​ផ្លូវភេទ មិនមែន​នាំឲ្យ​កើត មហារីក​ក្រពេញប្រូ​ស្តាត​ទេ​
ការ​សិក្សា​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន BJU International បាន​និយាយថា ការ​រួមភេទ​ជាមួយ​ដៃគូ​ស្នេហា​ច្រើន មិន​បង្កើន​ការ​ប្រឈម នឹង​ជំងឺ​មហារីក​ដែរ​។ ដំបូង​ឡើយ យើង​ពិតជា​អាចនិយាយបាន​ថា អាច​ប្រឈម​នឹង​ជំងឺឆ្លង ឬ​កាមរោគ​មែន ប៉ុន្តែ វា​មិន​ប៉ះពាល់​ដល់​ក្រពេញប្រូ​ស្តាត​ទេ ហើយ​ថែមទាំង​ជា​ការអនុវត្ត​ដ៏​ល្អ សម្រាប់​ក្រពេញ​នេះ​ទៅ​វិញ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី14  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play