សិច
បញ្ហាដែលប្រុសខិលគួរដឹង!បុរសកាន់តែខិលខូចកាន់តែងាយកើតមហារីក

បើទោះបីជាស្ត្រីមានទំនាក់ទំនង ផ្លូវភេទជាមួយមនុស្សជាច្រើន តែហានិភ័យកើតជំងឺមហារីកដោយសារ វីរុស HPV របស់គេនៅតែមិនខ្ពស់ស្មើ នឹងបុរសដែរ ។
ពួកអ្នកស្រាវជ្រាវអះអាងថា ស្ត្រីមានដៃគូស្នេហាច្រើននឹងនៅតែ មានហានិភ័យកើតជំងឺមហារីកបំពង់ក និងមាត់ តិចជាងបុរស ។ ក្នុងនោះជំងឺ មហារីកមានពាក់ព័ន្ធដល់វីរុស HPV ជាជំងឺឆ្លងទូទៅបំផុតមួយតាមផ្លូវភេទ ។
ពួកអ្នកវិទ្យាសាស្ត្រអាមេរិក បានប្រកាសថា បុរសមានហានិភ័យ កើតជំងឺមហារីកបង្កឡើងដោយវីរុស HPV ខ្ពស់ជាង ២ ដង ប្រៀបនឹងស្ត្រី ។ រឿងនេះ ស្តាប់ទៅហាក់ដូចមិនសមហេតុផលតែពួកអ្នកស្រាវជ្រាវឱ្យដឹងថា ចំពោះបុរសហានិភ័យមហារីកក្បាល និងក ដោយសារ HPV នឹងកើនឡើង ប្រហាក់ប្រហែលនឹងចំនួនដៃគូរួមភេទ ដោយមាត់ ។
មូលហេតុត្រូវបានលើកឡើង គឺពេលស្ត្រីលើកដំបូងប្រាស្រ័យជាមួយ HPV តាមផ្លូវទ្វារមាស ពួកគេច្រើនមាន ប្រតិកម្មអង្គបដិបក្ខ ដើម្បីអាចទប់ស្កាត់ សរីរាង្គមិនត្រូវ HPV វាយប្រហារតាម ផ្លូវមាត់ ។ ក្នុងពេលនោះ, បុរសបែរជា ពុំមានប្រតិកម្មអង្គបដិបក្ខនេះឡើយ ។
ទន្ទឹមនោះ បុរសពុំត្រឹមតែមាន ហានិភ័យត្រូវឆ្លង HPV តាមមាត់ច្រើន ជាងស្ត្រីប៉ុណ្ណោះទេ តែនៅកម្រមាន លទ្ធភាពព្យាបាលជាជាងស្ត្រី ទៅទៀត។
ការឆ្លង HPV ជាស្ថានភាពកើត ឡើងទូទៅគួរសម ហើយមនុស្សសឹងតែ គ្រប់គ្នាអាចកម្ចាត់ចោលវីរុសនេះ ក្នុង រង្វង់ ១ ឬ ២ ឆ្នាំ ។ ប៉ុន្តែក្នុងករណីមួយ ចំនួន, វីរុស HPV អាចនាំដល់ការប្រែ ប្រួលកោសិកាក្នុងមាត់ និងបំពង់ក, រីកចម្រើនទៅជាមហារីក ។
តាមការស្រាវជ្រាវមួយដែល ប្រកាសកាលពីខែមករា នៅលើ ទស្សនាវដ្តី JAMA បានឱ្យដឹងថា ''អូរ៉ាល់ សិច'' អាចធ្វើឱ្យកើនហានិភ័យមហារីក ក្បាល និងក ឡើងដល់២២ភាគរយ ៕
ប្រភព ៖ rasmeinews.com
- ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034
ថ្ងៃទី15 មីនា ឆ្នាំ 2016







រាល់ការបញ្ចេញមតិយោបល់មិនឆ្លុះបញ្ចាំងពីទស្សនៈ និងការទទួលខុសត្រូវរបស់វេបសាយwww.health.com.khឡើយ។