សិច

គួរ​ធ្វើ​ម៉េច បើ​នាង​ចេះ​តែ​មិន​ចង់​រួមភេទ ដោយសារ​ការឈឺចាប់​អញ្ចឹង​?

​ខ្ញុំ​ជា​ប្តី​ម្នាក់​អាយុ ២៨ ឆ្នាំ ហើយ​ប្រពន្ធ​ខ្ញុំ​អាយុ ២២ ឆ្នាំ​។ យើង​បាន​រៀបការ រយៈពេល​ពីរ​បី​ខែ​ហើយ តែ​អ្វី​ដែល​ពិបាក សម្រាប់​ជីវិត​អា​ពារហ៍​ពិពារហ៍​នេះ​គឺថា គ្រប់​ពេល​ដែល​ខ្ញុំ​រួមភេទ ដោយ​ការ​ស៊ក​បញ្ចូល​លិង្គ ទៅក្នុង​ទ្វារមាស​នាង នាង​តែងតែ​រុញ​ខ្ញុំ​ចេញ​វិញ ហើយ​និយាយ​ថា​ឈឺ​ខ្លាំង​។ យើង​បាន​ព្យាយាម​ធ្វើ​ម្តង​ហើយ​ម្តងទៀត​ហើយ តែ​ដូចជា​គ្មាន​ជោគជ័យ​សោះ​។ នេះ​ដោយសា​តែ​សន្ទះ​ព្រហ្មចារីយ៍រប​ស់នាង មិន​ទាន់​ដាច់រ​ហែក​នៅឡើយ​? តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​បាន​ទៅ ដើម្បី​រួម​ភេទ កុំឲ្យ​នាងរង​ការឈឺចាប់​ទៀត​?

​យក​ល្អ អ្នក​គួរតែ​និយាយ ជាមួយ​ប្រពន្ធ​អ្នក​អំពី​បញ្ហា​នេះ​ទៅ ព្រោះ​អ្នក​ត្រូវតែ​រកឲ្យឃើញ​ថា ការឈឺចាប់​នេះ ធ្វើឲ្យ​អ្នក​ឈប់​រួមភេទ​ជាមួយ​អ្នក ឬ​គ្រាន់តែ​ខ្លាច​ការឈឺចាប់​ទេ​។ តាម​ការសង្កេត​របស់​ខ្ញុំ ខ្ញុំ​ច្រើន​តែ​រក​ឃើញ​ថា វា​គ្រាន់តែ​ជា​ការខ្លាច​ឈឺចាប់​ប៉ុណ្ណោះ ដូច្នេះ វា​នឹង​គ្រប់គ្រាន់ សម្រាប់​ស្ត្រី​ពិបាក​នឹង​ទទួលយក ការ​រួមភេទ​នេះ​ណាស់​។ បើសិនជា​នាង ខ្លាច​ការ​ស៊ក​បញ្ចូល​លិង្គ ទៅក្នុង​ទ្វារមាស ដំបូង​ឡើយ​អ្នក​អាច​ចាប់ផ្តើម ជាមួយនឹង​ការ​លូក​ម្រាមដៃ​សិន ក្នុងពេល​បរ​បោស​អង្អែល មុន​ពេល​រួមភេទ​មែនទែន​។ បន្ទាប់មក បើសិនជា​នាង​មាន​ផា​សុកភាព​ហើយ អ្នក​អាច​ស៊ក​ម្រាមដៃ​មួយទៀត និង​ប្រើប្រាស់​សកម្មភាព​ម្រាមដៃ​នេះ ដើម្បី​នាង​អាច​ជម្នះ​ការខ្លាច​បាន​។

បើសិនជា​នាង នៅតែ​មិនមាន​ផា​សុកភាព ក្នុង​ការប្រើ​ម្រាមដៃ​ទេ ចូរ​ណែនាំ​នាង​ឲ្យប្រើ​ម្រាមដៃ​ខ្លួន​ឯង​វិញ​ទៅ​។ ដូច្នេះ នាង​នឹង​ដឹងថា វា​មាន​ប្រសិទ្ធភាព​ល្អ​ប៉ុណ្ណា​ហើយ​។ អ្វី​ដែល​សំខាន់​គឺថា អ្នក​ត្រូវ​តែ​ធ្វើឲ្យ​នាង មាន​ទំនុកចិត្ត​ឲ្យបាន ហើយ​ផ្តល់​អារម្មណ៍​ផា​សុកភាព​ដល់​នាង ឲ្យបាន​ច្រើន តាម​តែ​អាច​ធ្វើបាន ក្នុងពេល​រួមភេទ ព្រោះថា ការ​ថប់​បារម្ភ ចំពោះ​មនុស្ស​ស្រី នឹង​បង្កើតបាន​ជា ការខ្លាច​ឈឺចាប់​ក្នុងពេល​រួមភេទ​តែម្តង​។ តែ​បើសិនជា​មិន​ប្រសិទ្ធភាព​ទៀត​នោះ វា​គួរតែ​ដល់ពេល ទៅ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ ខាង​រោគ​ស្ត្រី​ហើយ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី   ឆ្នាំ

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play