ជំងឺទូទៅ

​ហេតុផល​ដែល​អ្នក ត្រូវ​ធ្វើ​តេស្ត​រក ជំងឺ​តា​ឡា​សេមៀ មុន​ពេល​រៀបការ​

​ការស្វែងរក​គ្រូ​ទស្ស​ទាយ​ន៍ អំពី​ខែ​ឆ្នាំ​រៀបការ មិន​ត្រឹមតែ​ជា​រឿង​ដ៏​សំខាន់​មួយ ដែល​អ្នក​គួរតែ​ធ្វើ​មុន​ពេល​រៀបការ​នោះទេ តែ​ការពិនិត្យ​សុខភាព ដើម្បី​ស្វែងរក​ជំងឺ​តា​ឡា​សេមៀ ក៏​ជា​រឿង​សំខាន់​ដូចគ្នា​ដែរ​។ ហេតុ​អ្វី​ទៅ​?

មាន​ជំងឺ​តា​ឡា​សេមៀ​កម្រិត​តិចតួច​ទាំងពីរ គឺ​មិន​អាច​រៀបការ​ជាមួយគ្នា​បាន​ឡើយ​
ជំងឺ​តា​ឡា​សេមៀ​តិចតួច ឬ​ផ្ទុក​ជំងឺ គឺ​មិន​មាន​រោគសញ្ញា​អ្វី​ឡើយ ប៉ុន្តែ បើសិន​ជា​ពួកគេ​ទាំង​ពីរ​នាក់ រៀបការ​ជាមួយ​គ្នា កូន​ដែល​កើត​មក​អាច​នឹង​មាន ២៥ ភាគរយ​មាន​ជំងឺ​នេះ​ពិតប្រាកដ​។ ហើយ​ការ​មាន​ផ្ទៃពោះ អាច​រកឃើញ​ជំងឺ​នេះ នៅ​ពេល​នៅ​សប្តាហ៍​ទី ៨ ទៅ ១២​។ ដូច្នេះ​យោង​ទៅតាម​លទ្ធផល​នេះ ពួកគេ​អាច​សម្រេចចិត្តថា​គួរតែ​ទុក ឬ​លះបង់​កូន​នោះ​ចោល​។

អាច​បណ្តាល​ឲ្យ​កូន​ស្លាប់​ក្នុង​ផ្ទៃ (​ករណី​ធ្ងន់ធ្ងរ​)
វា​គឺជា​ជំងឺ​ហ្សែ​ន ដែល​កូន​អាច​ទទួលបាន ពី​ឪពុក​ម្តាយ​របស់​ពួកគេ​។ ជំងឺ​នេះ​អាច​រកឃើញ​បាន នៅពេល​ក្មេង​អាយុ​បាន​មួយ​ឆ្នាំ​។ ក្នុង​ករណី​ធ្ងន់ធ្ងរ ក្មេង​អាច​នឹង​ស្លាប់​ក្នុង​ផ្ទៃ ឬ​អាច​ស្លាប់​នៅ​ពេល​សម្រាល​បាន​។

បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​ខ្វះ​គ្រាប់​ឈាម​
អ្នក​ដែល​មាន​ជំងឺ​តា​ឡា​សេមៀ មានន័យ​ថា ចង្វាក់អេ​ម៉ូគ្លូ​ប៊ីន​របស់គេ មាន​ការខូចខាត ដូច្នេះ វា​នឹង​មិន​អាច​បង្កើតបាន ជា​គ្រាប់​ឈាម​ក្រហម​បាន​ត្រឹមត្រូវ​ទេ​។ ម្លេះ​ហើយ អ្នកជំងឺ​ងាយ​នឹង​មាន​ជំងឺ​ខ្វះ​គ្រាប់​ឈាម​ធ្ងន់ធ្ងរ​ខ្លាំងណាស់​។

ទាមទារ​ឲ្យមាន​ការបញ្ចូល​ឈាមជា​ញឹក​ញាប់​
ក្នុង​ករណី​ជំងឺ​តា​ឡា​សេមៀ​តែម្តង កម្រិត​របស់អេ​ម៉ូគ្លូ​ប៊ីន​ធម្មតា នឹង​ត្រូវ​កាត់បន្ថយ ៥០ ភាគរយ​។ ដោយសារ​តែ​ការបង្កើត​ជា គ្រាប់​ឈាម​ចុះថយ​បែបនេះ រាងកាយ​នឹង​មាន​សភាព​ស្លេកស្លាំង​។ បើសិន​ជា​ក្មេង​កើត​ជំងឺ​តា​ឡា​សេមៀ​តែម្តង ជា​មធ្យម គេ​ត្រូវ​បញ្ចូល​ឈាម​មួយ​សាក់​ជា​រៀងរាល់​ខែ​៕

ប្រែសម្រួល៖ វេជ្ជ.​ ម៉េង សុខសៀន

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី10  ឧសភា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play