យុវ័យ

ចំណុច​៥​យ៉ាង​ដែល​អ្នក​មិន​គួរ​ធ្វើ​ក្នុង​ពេល​សម្ភាសន៍​ការងារ​

​នៅក្នុង​ពេល​អ្នក​កំពុង​ធ្វើ​ការសម្ភាសន៍​ការងារ វា​គឺជា​ឱកាស​តែ មួយគត់ ដែល​អាច​អោយ​អ្នក​ក្លាយជា ផ្នែក​មួយ​នៃ អង្គការ ឬ ស្ថាប័ន​ក្រុមហ៊ុន ដែល​អ្នក​ចង់​ធ្វើការ​នៅ​ទី នោះ​។ បើ​ទោះ​ជា​អ្នក ប្រហែល​ជា​ត្រៀម​បាន​ពេញលេញ​នូវ អ្វី​ដែល​អ្នក​គួរ​និយាយ​ក្នុង​ពេល​សម្ភាសន៍ នោះ អ្នក ក៏​គួរ​គប្បី​ដឹង​ផង​ដែរ នូវ​អ្វី​ដែល​អ្នក​មិន​គួរ​និយាយ​អំពី​វា នៅក្នុង​អំឡុងពេល​ដំណើរការ​នៃ បទសម្ភាសន៍​នេះ ។ យើង​អាច​ជួយ​អ្នក អោយ​យល់​បាន​នូវ ចំណុច​ទាំង ៥​យ៉ាង ដែល​អ្នក​នឹង​មិន​គួរ និយាយ​ពី​វា​ទាល់តែសោះ ខណៈពេលដែល​កិច្ចសម្ភាសន៍​របស់​អ្នក​កំពុង​ដំណើរការ​។​

១. កុំ​និយាយ​អាក្រក់​អំពី​កន្លែងធ្វើការ​ចាស់ ឬ កន្លែង​ការងារ​បច្ចុប្បន្ន​របស់​អ្នក​អោយ​សោះ​
ការបញ្ចេញ​នូវ​មតិ​មិនល្អ​ឬ បន្ទាប​តម្លៃ​របស់​ក្រុមហ៊ុន ដែល​អ្នក​កំពុង​បម្រើ​ការងារ គឺ​អាច​នឹង​ផ្តល់​នូវ ចំណាប់​អារម្មណ៍​នៃ​ភាពមិនស្មោះត្រង់ ទៅកាន់​អ្នក​សម្ភាសន៍​របស់​អ្នក​។ ដូច្នេះ ក្នុង​កាលៈទេសៈ​ណា​ក៏ ដោយ អ្នក​ត្រូវ​ប្រាកដថា អ្នក​បាន​រក្សា​នូវ​ការ​យល់​ឃើញ​ជា​តុល្យភាព អំពី​អង្គការ ឬ ក្រុមហ៊ុន​ដែល​អ្នក កំពុង​បម្រើ​ការងារ ក្នុងពេល​បច្ចុប្បន្ន​។ ដូចគ្នានេះដែរ ចំពោះ​សំណួរ​ដែល​ទាក់ទង​ទៅនឹង នាយក ឬ ប្រធាន​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​របស់​ស្ថាប័ន​អ្នក ។​

២. មិន​ត្រូវ​និយាយ​ចេញពី ចំណុចខ្សោយ​របស់​អ្នក​នោះ​ទេ​
ភាគច្រើន​អ្នក​ដែល​សម្ភាសន៍​អ្នក នឹង​សួរ​អ្នក​អោយ​លើកឡើង​ពី​ចំណុចខ្សោយ របស់ខ្លួន​។ ពួក យើង​នឹង​អោយយោបល់​អ្នក ដោយ​មិន​ត្រូវ​បញ្ចេញ​វា​មក​ទាំងស្រុង​នោះ​ទេ ប៉ុន្តែ​ជា​ការ​ជំនួស​មកវិញ អ្នក​គប្បី​និយាយ​អំពី ចំណុច​ដែល​អ្នក​ចង់ និង ត្រូវ​ការអភិវឌ្ឍន៍ ខ្លួនឯង​បន្ថែម​។ ឧទាហរណ៍ ជំនួស​អោយ​ការ និយាយថា អ្នក​នៅ​មាន​កង្វះខាត​ខាង ផ្នែក​ចំណេះដឹង​បច្ចេកវិទ្យា អ្នក​គប្បី​និយាយថា អ្នកត្រូវការ ចំណាយ​ពេល​ច្រើន​ជាង​នេះ ក្នុង​ការហ្វឹកហាត់​ខ្លួនឯង អោយ​កាន់តែ​មាន​ចំណេះដឹង និង ជំនាញ​កាន់ តែ​ប្រសើរឡើង ចំពោះ​រាល់​វិធី​ធ្វើ​ការងារ​នី​មួយៗ ដែល​អ្នក​នឹង​ត្រូវ​ធ្វើ ។​

៣. មិន​ត្រូវ​ឆ្លើយ​ខុស​នឹង​សំណួរ​
ភាគច្រើន នៃ​អ្នក​ដែល​សម្ភាសន៍​អ្នក នឹង​ស្វែងរក​នូវ​ភាពស្មោះត្រង់ ចេញពី​ក្នុង​ខ្លួន​អ្នក​។ ដូច្នេះ នៅពេល​ដែល​អ្នក មិនដឹង​ច្បាស់​ពី​ចម្លើយ​ចំពោះ​សំណួរ​នោះ អ្នក​គ្រាន់តែ​ក្លាហាន និង ត្រូវ​ហ៊ាន​ឆ្លើយ​ការ ពិត​ថា អ្នក​មិន​បានដឹង​ពី​ចម្លើយ​ពិតប្រាកដ​របស់​វា​នោះទេ​។ ប្រសិនបើ​អ្នក​បាន​ដឹង​អ្វី ដែល​ទាក់ទង​នឹង សំណួរ​នោះ អ្នក​អាច​ចែករំលែក​នូវ ព័ត៌មាន​ទាំងនោះ ជាមួយនឹង​អ្នក​សម្ភាសន៍​របស់​អ្នក​បាន ។​

៤. មិន​ត្រូវ​និយាយ​ថា​ខ្លួន​អ្នក មិន​ចេះ​មាន​ភាពបត់បែន​នោះទេ​
ចូរ​ប្រាកដថា ចម្លើយ​ដែល​អ្នក​ផ្តល់​ទៅកាន់​អ្នក​ដែល​សម្ភាសន៍​អ្នក គឺ​បាន​បង្ហាញ​នូវ ភាព​មួយ​ដែល បញ្ជាក់ថា អ្នក​រីករាយ​នឹង​ការរៀន​ទទួលយក​នូវ ទ​ន្ស​នះ ឬ គំនិត​ថ្មី និង មានបំណង​ក្នុងការ​ធ្វើ​ការងារ ដោយ​មិន​ប្រកាន់​ពី​ទីកន្លែង ឬ ពេលវេលា​ដែល​តម្រូវ​អោយ​អ្នក ធ្វើ​ដូច្នោះ​ទេ​។ វា​មិនមែន​បានន័យថា ការងារ​នេះ នឹង​ចាត់តាំង​អ្នក អោយ​ធ្វើការ​នៅ​ម៉ោង​ដែល​មិន​សាក​សម​ទេ ប៉ុន្តែ​វា​គ្រាន់តែ​ជា​ការ បង្ហាញ​ដល់​អ្នក​ធ្វើ​បទសម្ភាសន៍​ថា អ្នក​គឺជា​មនុស្ស​ដែល​ចេះ​បត់បែន​តាម​កាលៈទេសៈ ហើយ​វា ក៏​នឹង ធ្វើអោយ​អ្នក​ទទួលបាន​នូវ ចំណាប់​អារម្មណ៍​ជា​វិជ្ជមាន​ពី​ពួកគេ​បាន​ផងដែរ​។​

៥. អ្នក​មិន​ត្រូវ​យល់ព្រម តាម​គ្រប់​រឿងរ៉ាវ​ទាំងអស់​នោះ​ទេ​
នៅពេលដែល​មាន​ការពិភាក្សា​ចាប់ផ្តើម​កើតមាន ហើយ​អ្នក​សម្ភាសន៍​អ្នក ធ្វើការ​សាកសួរ​ពី​មតិ យោបល់​របស់​អ្នក នោះ​អ្នក​មិន​ត្រូវ​ប្រឆាំង​នឹង​ការគិត​ផ្ទាល់ខ្លួន​នោះ​ទេ​។ អ្នក​ត្រូវ​ហ៊ាន លើក​វា​ឡើង ដោយ ប្រើ​សម្តី និង ឥរិយាបថ​សមរម្យ និង ច្បាស់លាស់ ទៅកាន់​អ្នក​សម្ភាសន៍​របស់​អ្នក​។ អ្នក​មិន​ត្រូវ ធ្វើ​ការយល់ព្រម ដោយ​មិន​សម​ហេតុផល ចំពោះ​រាល់​ការយល់ឃើញ និង ការនិយាយស្តី របស់​អ្នក សម្ភាសន៍​រាល់ពេល​ពេក​នោះ​ទេ​។ ផ្ទុយ​មកវិញ អ្នក​ត្រូវ​ធ្វើ​ការតវ៉ា ដោយ​ប្រើ​នូវ​ភាព​ឆ្លាត​វៃ និង ភាពសមហេតុ​ផល របស់​អ្នក ៕

ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី20  មិថុនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play