ជំងឺទូទៅ

ធ្វើ​ម៉េច​ទើប​ដឹងថា ខ្ញុំ​មាន​ជំងឺ​ពោះវៀន​លូន​ចូល​គ្នា​ទៅ​?

​ជំងឺ​ពោះវៀន​លូន​ចូល​គ្នា ឬ​ហៅ​ថា Intussusception គឺ​ជា​ជំងឺ​ដ៏​ធ្ងន់ធ្ងរ​មួយ ដែល​អាច​ឲ្យ​អាហារ​ដែល​ញ៉ាំ​រួច មិនអាច​ធ្វើដំណើរ​ទៅ​មុខ ដោយសារ​តែ​ស្ទះ​ពោះវៀន​។ ជំងឺ​នេះ​ក៏​អាច​កាត់ផ្តាច់ ចរន្តឈាម​ទៅ​ចិញ្ចឹម​កង់​ពោះវៀន ដែល​លូន​ចូល​គ្នា​នោះ​ដែរ និង​អាច​បណ្តាល​ឲ្យ​រហែក​ពោះវៀន មាន​ការបង្ក​រោគ និង​ងាប់​ជាលិកា​ពោះវៀន​បាន​ទៀត​ផង​។
​ជំងឺ​ពោះវៀន​លូន​ចូល​គ្នា​នេះ គឺជា​មូលហេតុ​ស្ទះ​ពោះវៀន ដ៏​ញឹកញាប់​ជាង​គេ​បំផុត លើ​កុមារ​អាយុ​តិចជាង ៣ ឆ្នាំ​។ ចំពោះ​មូលហេតុ​របស់​ជំងឺ​នេះ ដែល​កើត​លើ​កូន​ក្មេង​តូចៗ​បែបនេះ គឺ​មិន​ទាន់​មាន​ការយល់ដឹង​នៅឡើយ​ទេ​។ រឿង​នេះ​កម្រ​កើតមាន លើ​មនុស្ស​ធំ​ណាស់ តែបើ​មាន​មែន ក៏​បណ្តាលមកពី​បញ្ហា​ជំងឺ​ណាមួយ​ផ្សេង​ទៀត​ដែរ ដូចជា ដុំ​សាច់​ក្នុង​ពោះវៀន​ជាដើម​។

​ដើម្បី​ចង់​ដឹង​ថា កូន​អ្នក​មាន​ជំងឺ​ពោះវៀន លូន​ចូល​គ្នា​នោះ​បាន គ្រូពេទ្យ​នឹង​សាកសួរ អំពី​ប្រ​វត្តនៃ​បញ្ហា​របស់​គេ​។ គាត់​អាច​នឹង​ស្ទាប​លើ​ពោះ និង​មាន​អារម្មណ៍​ដូច​ប៉ះ​ដុំ​សាច់ក្រក​មួយ​ដុំ​ក្នុង​ពោះ​អឺចឹង​។ ដើម្បី​បញ្ជាក់​កាន់តែ​ច្បាស់​ថា កូន​អ្នក​មាន​ជំងឺ​នេះ ឬ​អត់​នោះ គ្រូពេទ្យ​អាច​នឹង​ធ្វើ​តេស្ត​បន្ថែម​ដូចជា ៖

  • ​ថត​អេកូ​នៅ​ពោះ​
  • ​ការបាញ់ទឹក​បា​រៀម ឬ​ខ្យល់​ចូលទៅ​ក្នុង​រន្ធ​គូថ ។​

​លើសពីនេះទៅទៀត ការបាញ់ទឹក​បា​រៀម ឬ​ខ្យល់​ចូល​តាម​រុន្ធ​គូថ​បែបនេះ ច្រើន​តែ​អាច​ដោះស្រាយ ឬ​ព្យាបាល​បញ្ហា ពោះវៀន​លូន​ចូល​គ្នា​នេះ​វិញ​រហូតដល់ ៩០ ភាគរយ​ឯណោះ ហើយក៏​មិន​ត្រូវការ​ការព្យាបាល​អ្វី​បន្ថែម​ទៀត​ដែរ​។ យ៉ាងណាមិញ បើសិនជា​ពោះវៀន​រហែក​ហើយ គឺ​មិន​អាច​ប្រើប្រាស់ ទឹក​បា​រៀម​បានទេ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី   ឆ្នាំ

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play