ជំងឺទូទៅ

ធ្វើ​ម៉េច​ដឹង​ច្បាស់​ថា​ខ្ញុំ កំពុងតែ​មាន​ជំងឺរលាកស្រោមខួរ​ក្បាល​ទៅ​?

​ជំងឺរលាកស្រោមខួរ​ក្បាល ច្រើន​តែ​បង្ក​ជា​រោគសញ្ញា​ដូចជា ឈឺក្បាល ក្តៅខ្លួន និង​រឹង​ក​។ ករណី​ធ្ងន់ធ្ងរ​ខ្លះ ក៏​បណ្តាលមកពី​វីរុស​ដែរ ប៉ុន្តែ ភាគច្រើន​នៅ​ស្រុក​ខ្មែរ​យើង គឺ​បង្ក​ឡើយ​ដោយ​បាក់តេរី​តែម្តង​។ យ៉ាងណាមិញ មាន​ករណី​ខ្លះ​ដែរ ដែល​អាច​ធូរស្រាល​មក​វិញ ដោយ​មិនបាច់​ព្យាបាល ក្នុង​រយៈពេល​ពីរ​បី​សប្តាហ៍​។ ដោយសារ​តែ​ស្រុក​យើង ភាគច្រើន បង្កឡើង​ដោយ​បាក់តេរី ដូច្នេះហើយ ការព្យាបាល​គឺ​ត្រូវ​ការប្រើ​ថ្នាំ​ផ្សះ​មួយ ឬ​ពីរ​មុខ​ផ្សំ​ចូលគ្នា ដើម្បី​ចៀសផុត​ពី​ការស្លាប់​បាន​។

​ចូរ​ស្វែងរក​ការព្យាបាល​ភ្លាមៗ បើសិន​ជា​អ្នក​សង្ស័យថា នរណា​ម្នាក់​មាន​ជំងឺរលាកស្រោមខួរ​ក្បាល​ហើយ​។ កាលណា​ព្យាបាល​ជំងឺ​រលាក​ស្រោម​សួរ​ក្បាល ដែល​បង្កឡើង​ដោយ​បាក់តេរី បាន​កាន់តែ​លឿន អ្នក​ពិតជា​អាច​បង្ការ ផលវិបាក​ធ្ងន់ធ្ងរ​របស់​វា​បាន​ច្រើន​។

គ្រូពេទ្យ​អាច​កំណត់​រោគវិនិច្ឆ័យ​ថា មាន​ជំងឺរលាកស្រោមខួរ​ក្បាល​បាន គឺ​ផ្អែក​ទៅលើ​ប្រវត្តិ​ជំងឺ ការពិនិត្យ​រាងកាយ និង​ការធ្វើ​តេស្ត​មួយចំនួនទៀត​។ តេស្ត​ដែល​គ្រូពេទ្យ​អាចធ្វើ មានដូចជា ៖

  • ​តេស្ត​ឈាម​
  • ​ការ​ថត​រូបភាព​វេជ្ជសាស្ត្រ​
  • ​ការ​បូម​ខួរឆ្អឹងខ្នង​ទៅពិនិត្យ​។​

​ទោះបីជា​យ៉ាងណា​ក៏ដោយ ក្នុង​ពេល​គ្រូពេទ្យ​កំពុង​តែ​ពិនិត្យ គាត់​ប្រហែលជា​រោគ​មើល​សញ្ញា នៃ​ការបង្ក​រោគ​នៅ​ជុំវិញ​ក្បាល ត្រចៀក បំពង់ក និង​ស្បែក​នៅតាម​ឆ្អឹង​កង​ខ្នង​បន្ថែមទៀត​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17  មិថុនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play