​វីតាមីន E ក៏​មាន​គុណវិបត្ត​របស់​វា​ដែរ​! ដឹង​អត់​?

​វីតាមីន E គឺជា​វីតាមីន ដែល​រលាយ​ក្នុង​ខ្លាញ់ មានន័យ​ថា រាងកាយ​របស់​យើង​រក្សា​វា​ទុក ក្នុង​ជាលិកា​ខ្លាញ់ ហើយ​ក៏​ប្រើ​វា ដើម្បី​ផលិត​កោសិកា​គ្រាប់​ឈាម​ក្រហម និង​ភ្ញោ​ចដ​ល់​វីតាមីន K ដើម្បី​បង្កើត​ជា​ការ​កកឈាម​ដែរ​។ វីតាមីន E ក៏​ជា​អង់​ទី​អុកស៊ី​ដង់​មួយ​ប្រភេទ ដែល​ជួយ​ការពារ​សរីរាង្គ​ក្នុង​ខ្លួន ឆ្អឹង និង​ជាលិកា​ផ្សេងៗ​ពី​ការខូចខាត ដោយ​រ៉ាឌីកាល់​សេរី និង​ជាតិ​ខ្លាញ់​ក្នុង​ឈាម​។ យ៉ាងណាមិញ វីតាមីន​នេះ​អាច​បង្ក​ជា​ការ​ប្រឈម នឹង​ជំងឺ​ច្រើន​ដល់​អ្នក​ដែរ បើសិនជា​ប្រើប្រាស់​ច្រើនពេក ឬ​មិន​ត្រឹមត្រូវ​។

​យោង​ទៅ​តាម​ការសិក្សា របស់​សាកលវិទ្យាល័យ Maryland Medical Center បានឲ្យដឹងថា វីតាមីន E ប្រហែលជា​អាច​រំខាន ដល់​សមត្ថភាព​ធ្វើឲ្យ​ឈាមក​កដែរ​។ ឈាម​ដែល​កក​ត្រឹមត្រូវ មាន​សារៈសំខាន់​ណាស់ ក្នុង​ការបង្ការ​កុំឲ្យ​ហូរ​ឈាម​ច្រើន ចេញពី​សរីរាង្គ​ក្នុង​ខ្លួន និង​របួស​នៅ​ស្បែក​។ ការ​ប្រឈម​នេះ​នឹង​កើត​មាន​ខ្ពស់ បើសិន​ជា​អ្នក​ប្រើ​ថ្នាំ​អាស្ពីរីន ឬ​ថ្នាំ​ប្រឆាំង​ឈាមកក​ដូចជា Warfarin ឬ Clopidogrel​។ ជាក់ស្តែង​វិទ្យាស្ថាន Linus Pauling បាន​សម្គាល់​ឃើញថា ថ្នាំ​បំប៉ន​ប្រភេទ​វីតាមីន E ប្រហែល​ជា​ប្រឈម​ខ្លាំង នឹង​ការ​ហូរឈាម​ក្នុង​ពេល​វះកាត់ ជាពិសេស ទារក​ទើបនឹង​កើត​តែម្តង​។​

ទោះបីជា​យ៉ាងណា​ក៏ដោយ សម្រាប់​មនុស្សពេញវ័យ មិន​ត្រូវ​ប្រើប្រាស់​វីតាមីន E ខ្ពស់ជាង ១៥០០ IU ក្នុង​មួយ​ថ្ងៃ​ឡើយ​។ ចំពោះ​ក្មេង​ចេះ​ដើរ​តេស​តាស អាច​ប្រើ​បាន ៣០០ IU និង​មនុស្ស​វ័យ​ជំទង់ ១២០០IU​។ ចំពោះ​ទារក​ទើប​នឹង​កើត គឺ​មិនឲ្យ​ប្រើ​ឡើយ​។

សរុបមក ដើម្បី​មាន​សុវត្ថិភាព​ពេញលេញ អ្នក​មិន​ត្រូវ​ទិញ​ថ្នាំ ញ៉ាំ​ដោយ​ខ្លួនឯង​ឡើយ តែ​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុនសិន ដោយ​មាន​បង្ហាញ​អំពី​ផល​ល្អ និង​ផលប៉ះពាល់​ផ្សេងៗ របស់​ថ្នាំ​ទាំងនោះ​សិន​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22  មិថុនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play