ញ៉ាំ​ថ្នាំ​បំប៉ន​ជាតិ​កាល់ស្យូម ច្រើន​មាន​ផលប៉ះពាល់​អត់​?

​ថ្នាំ​បំប៉ន​ជាតិ​កាល់ស្យូម ត្រូវបាន​គេ​ប្រើប្រាស់​ជា​ញឹកញាប់ សម្រាប់​ប្រើ​ផ្សំ​គ្នា នឹង​ការព្យាបាល​ជំងឺ​មួយ​ចំនួន និង​អាច​ត្រូវការ​ប្រើ​ជា​ប្រចាំ​ផងដែរ​។ តាមពិត អ្នក​ដែល​ហាត់ប្រាណ ក៏​អាច​ប្រើ​ថ្នាំ​បំប៉ន​ទាំងនេះ​ដើម្បី​រក្សា​រាង​បានដែរ មិនមែន​មាន​តែ​ស្ត្រី​មាន​រាំងរដូវ ឬ​អ្នកជំងឺ​ពុក​ឆ្អឹង ឬ​រលាក​សន្លាក់​ទេ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ផល​រំខាន​របស់​ថ្នាំ​នេះ អាច​នឹង​កើតមាន​ដែរ បើសិន​ជា​ការប្រើប្រាស់ វា​ច្រើន​ជ្រុល ជាពិសេស ពេល​គ្មាន​ការណែនាំ​ត្រឹមត្រូវ​ពី​គ្រូពេទ្យ​។​

​ផល​រំខាន​របស់​វា អាច​មាន​ដូចជា ៖

  • ​ទល់​លាមក​
  • ​កាត់បន្ថយ​ប្រសិទ្ធភាព​ថ្នាំ​ផ្សេង ដែល​ប្រើ​ជាមួយគ្នា​
  • ​គ្រួស​ក្នុង​តម្រង​នោម​
  • ​ពុល​នឹង​វីតាមីន D
  • ​រមួល​ក្រពើ​
  • ​ឆេវឆាវ​។​

​សរុបសេចក្តី​មក មុន​នឹង​អ្នកសម្រេចចិត្ត ប្រើប្រាស់​ថ្នាំ​បំប៉ន គប្បី​យក​វា​ទៅ​ពិគ្រោះ ជាមួយ​គ្រូពេទ្យ​ជាមុន​សិន​ថា អ្នក​ពិតជា​ស័ក្តិសម នឹង​ប្រើ​ថ្នាំ​នេះ​ឬក៏​អត់​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី23  មិថុនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play