សិច

​រួមភេទ​ដំបូង​អាច​ឈឺ​ទេ បើសិន​ជា​ខ្ញុំ​នៅមាន ស្បែក​គ្រប​ក្បាល​លិង្គ​នៅឡើយ​?

​ខ្ញុំ​អាយុ ២២ ឆ្នាំ ភេទ​ប្រុស​។ ខ្ញុំ​កំពុងតែ​មាន​គម្រោង​រួមភេទ ជា​លើកដំបូង​ជាមួយ​មិត្តស្រី​ខ្ញុំ​។ ខណៈពេល​ដែល​ខ្ញុំ មាន​ភាព​ភ្ញាក់ផ្អើល​ចំពោះ​រឿង​នេះ ខ្ញុំ​ពិតជា​បារម្ភ​ណាស់​ថា ស្បែក​គ្រប​ក្បាល​លិង្គ​របស់ខ្ញុំ​នឹង​ធ្វើឲ្យ​ខ្ញុំ​មាន​ការឈឺចាប់​ខ្លាំង​ក្នុង​ពេល​រួមភេទ​។ តើ​ខ្ញុំ​ខ្លាច​អញ្ជឹង​ត្រឹមត្រូវ​ដែរទេ​?

​ស្បែក​គ្រប​ក្បាល​លិង្គ មិនមែន​មាន​លក្ខណៈ​ដូច​សន្ទះ​ព្រហ្មចារីយ៍រប​ស់​ស្ត្រី ដែល​នឹង​អាចរ​ហែក​ក្នុងពេល​រួមភេទ​ជា​លើក​ដំបូង​ឡើយ​។ វា​គឺជា​រឿង​ធម្មតា​ទេ ដែល​មនុស្ស​ប្រុស​មាន​ស្បែក​គ្រប​ក្បាល​លិង្គ ហើយ​មិន​អាច​ព្រលាត់​ចេញមកក្រៅ​បាន នៅ​ពេល​ពួកគេ​ឈាន​ដល់​ពេញវ័យ​។ នៅ​អាយុ ១៨ ឆ្នាំ បុរស​ស្ទើរតែ ៩៩ ភាគរយ​ហើយ អាច​ព្រលាត់ស្បែក​គ្រប់​ក្បាលលិ​ង្គ​ពួកគេ ចេញមកក្រៅ​បាន​។ មាន​បុរស​តែ​មួយ​ភាគរយ​ប៉ុណ្ណោះ ដែល​មិន​អាច​ព្រលាត់​ចេញ ហើយ​នោះ​ហៅថា​ជា​ជំងឺ Phimosis ដែល​ស្បែក​គ្រប់​ក្បាល​លិង្គ មាន​ប្រហោង​តឹង​ខ្លាំង និង​មិន​អាច​ព្រលាត់​ចេញ​បាន​តែ​ម្តង​។ ហេតុដូច្នេះ​ហើយ​វា​អាច​នឹង​បង្ក​ការឈឺចាប់ ក្នុងពេល​រួមភេទ ហើយ​ក៏​រំខាន​ដល់​ការសប្បាយ​រីករាយ​ផ្សេង និង​ពិបាក​ឈាន​ដល់​ចំណុចកំពូល ក្នុងពេល​រួម​ភេទ​ទៀត​។

បញ្ហា​មួយ​ផ្សេង​ទៀត​ហៅថា Paraphimosis មានន័យ​ថា ស្បែក​គ្រប​ក្បាល​លិង្គ​នោះ អាច​ព្រលាត់​ចេញតែ បែរជា​ធ្វើឲ្យ​រឹ​បដល់​កលិង្គ​ទៅវិញ ហើយក៏​មិន​អាច​ទាញ​វា​ចេញ​វិញ​បានដែរ​។ ជា​អ​កុសល្យ វា​ដូចជា​គ្មាន​អ្វី​ដែល​អ្នក អាចធ្វើ​បាន​ច្រើន​ឡើយ ដើម្បី​បំបាត់​ការឈឺចាប់​ក្នុងពេល​រួមភេទ​។ ការវះកាត់​ដើម្បី​បន្ធូរ​ស្បែក​គ្រប​ក្បាល​លិង្គ​វិញ អាច​នឹង​ជួយ​ដោះស្រាយ​បាន​បាន​។

គន្លឹះ​សំខាន់ៗ​
យ៉ាងណាមិញ ពេលខ្លះ ការរួម​ភេទ​អាច​ធ្វើ​ឲ្យ​ឈឺចាប់​ជា​លើកដំបូង ទោះបីជា​អ្នក​មិន​មាន​បញ្ហា Phimosis ឬ Paraphimosis ក៏ដោយ​។ អ្វី​ដែល​ជា​គន្លឹះ​សំខាន់ ដែល​អ្នក​ត្រូវ​ចងចាំ​នោះ​គឺថា គ្មាន​នរណា​ម្នាក់​ល្អ​គ្រប់​ដប់ ក្នុង​ពេល​អនុវត្ត​ជា​លើក​ដំបូង​ឡើយ​។ ការ​រួមភេទ​ក៏​ដូចគ្នា​ដែរ ដូច្នេះ ត្រូវការ​ពេល​អនុវត្ត​ច្រើន​ដូច​គ្នា ទើប​មាន​បទពិសោធន៍​។ ដូច្នេះ មិន​ត្រូវ​បារម្ភ​អំពី​វា​ច្រើន​ឡើយ ហើយ​ត្រូវ​រីករាយ​នឹង​ពេលវេលា​ជា​លើកដំបូង​របស់​អ្នក​ចុះ​។

ស្បែក​គ្រប​ក្បាល​លិង្គ​អ្នក នឹង​មិន​បង្ក​ជា​ការឈឺចាប់​អ្វី​ឡើយ ក្នុងពេល​ដែល​អ្នក​រួម​ភេទ ជា​លើកដំបូង លុះត្រាតែ​អ្នកមាន​ជំងឺ Phimosis និង Paraphimosis៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី   ឆ្នាំ

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play