របកគំហើញសុខភាពថ្មីៗ

ទីបំផុត អ្នកវិទ្យាសាស្ត្រ​រកឃើញ របៀប​ដែល​ទារក​មើលឃើញ ឪពុក​ម្តាយ​គេ​ហើយ​

​ខណៈពេល​កំពុង​តែ​ពរ និង​ញញឹម​ដាក់​កូន​តូច​ទើប​នឹង​កើត ឪពុក​ម្តាយ​ភាគច្រើន​មិន​បានដឹងថា កូន​របស់​ពួកគេ មិន​អាច​យល់​នូវ​អ្វី​ដែល​ពួកគេ​ធ្វើ​នៅ​ឡើយ​ទេ​។

​ការសិក្សា​ដ៏​គួរឲ្យ​ចាប់អារម្មណ៍​មួយ ដែល​ធ្វើឡើង​ដោយ អ្នក​ស្រាវជ្រាវ​នៅ​ឯ​វិទ្យាស្ថាន​ចិត្តសាស្ត្រ​មួយ​ក្នុង​សាកលវិទ្យាល័យ Oslo ប្រទេសណ័​រវ៉េ និង​សាកលវិទ្យាល័យ Uppsala ប្រទេស Sweden ដែល​ពួកគេ​បាន​សិក្សា​ទៅលើ ទារក​អាយុ​ចាប់ពី ២ ទៅ ៣ ថ្ងៃ​។

ការសិក្សា​នេះ​បានបង្ហាញ​ថា ចម្ងាយ​ឆ្ងាយ​បំផុត ដែល​ទារក​អាច​មើល​យល់ នឹង​ឃើញ​អ្នក​កំពុងតែ​ខឹង ឬ​សប្បាយចិត្ត​នោះ​គឺ ៣០ សង់ទីម៉ែត្រ​។ បើសិនជា​ចម្ងាយ​ឆ្ងាញ់​ចាប់ពី ៦០ សង់ទីម៉ែត្រ​ទៅ រូបភាព​ដែល​ទារក​អាច​មើលឃើញ នឹង​កាន់តែ​ព្រឹល​ទៅៗ ហើយ​គេ​ក៏​មិន​អាច​វិនិច្ឆ័យ​ដឹងថា ទឹកមុខ​អ្នក​កំពុងតែ​និយាយ​អំពី​អ្វី​ដែរ​។

អ្នកវិទ្យាសាស្ត្រ​បាន​ប្រើប្រាស់ ការថត​វីដេអូ​ទៅ​លើ​មុខ ហើយក៏​មាន​ការប្រែប្រួល ទឹកមុខ​ជាប់​រហូត​ផងដែរ​។ ដំបូង​ឡើយ វីដេអូ​បង្ហាញ​អំពី​ទឹកមុខ ដែល​មនុស្ស​ធំ​មើលឃើញ​ច្បាស់​។ បន្ទាប់មក វីដេអូ​ដដែល​នោះ បង្ហាញ​ឲ្យ​ក្មេង​ទើប​កើត​មើល​ម្តង​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ទារក​អាចឆ្លើយតប ក៏ដូចជា​អាច​មើលឃើញ ត្រឹមតែ​ចម្ងាយ ៣០ សង់ទីម៉ែត្រ ពី​ខ្លួន​ចុះ​ប៉ុណ្ណោះ ហើយ​កាលណា រូបភាព​កាន់តែ​ជិត​គេ​កាន់តែ​មាន​ប្រតិកម្ម ចំពោះ​ទឹកមុខ​នោះ​កាន់តែ​ខ្លាំង​។​

យោង​ទៅតាម​សាស្ត្រាចារ្យ Svein Magnussen បានបង្ហាញ​ថា ទារក​ទើបនឹង​កើត អាច​ធ្វើ​ត្រាប់​តាម​ទឹកមុខ​របស់​មនុស្ស​ធំ ដែល​គេ​មើលឃើញ​ដំបូង​គេ​ក្នុង​ជីវិត​។ ប៉ុន្តែ រឿង​នេះ​មិនមែន​មានន័យថា ពួកគេ​អាច​យល់​ថា ទឹកមុខ​នោះ​មានន័យ​ដូចម្តេច​ឡើយ​។​

ដូច្នេះ បើសិន​ជា​អ្នក​ចង់​ឲ្យ​ទារក មើល​ឃើញ​មុខ​អ្នក ចូរ​ទៅឲ្យ​ជិត​ភ្នែក​គេ​ទៅ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ brightside.me


- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23  កក្កដា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play