របកគំហើញសុខភាពថ្មីៗ

ម្តាយ​បំបៅ​ដោះកូន មិន​ងាយ​កើត​ជំងឺ​ទឹកនោម​ផ្អែម​ឡើយ​

​ការ​បំបៅ​ដោះកូន មាន​ប្រយោជន៍​ធំ​ណាស់ ក្នុង​ការកាត់បន្ថយ​ការ​កើត​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី ២ លើ​ស្ត្រី​។ តាមរយៈ​ការស្រាវជ្រាវ​បាន​រកឃើញថា ការ​បំបៅ​ដោះកូន អាច​ផ្លាស់ប្តូរ​របៀប​នៃ​ការរំលាយ​អាហារ​របស់​ម្តាយ ដើម្បី​ប្រឆាំង​នឹង​ការ​កើត​ជំងឺ​ទឹកនោម​ផ្អែម​។ ការរំលាយ​អាហា​រលើ​ស្ត្រី ដែល​បំបៅ​ដោះកូន​ច្រើនជាង ៣ ខែ​ឃើញថា មាន​មាន​ភាពខុសគ្នា​នឹង​ស្ត្រី ដែល​បំបៅ​ដោះកូន រយៈពេល​តិចជាង​នេះ យ៉ាង​គួរឲ្យកត់សម្គាល់​។ កាលណា​បំបៅ​ដោះកូន បាន​កាន់តែ​យូរ វា​នឹង​ធ្វើឲ្យ​ផ្លាស់ប្តូរ ដល់​ការផលិត​សារធាតុ​ផូស្វ័រ​លីពីត និង​បន្ថយ​កំហាប់​នៃ​ចង្វា​ក់ មែកធាង​អាស៊ីតអាមីណេ ក្នុង​ផ្លាស្មា​ឈាម​របស់​ម្តាយ​។ ការស្រាវជ្រាវ​នេះ បាន​ផ្តល់​នូវ​ភាពច្បាស់លាស់​ជា​ច្រើន ចំពោះ​ជំងឺ​ដែល​ទាក់ទង​នឹង​ការរំលាយ​អាហារ ដែល​ទាក់ទង​នឹង​ការ​បំបៅ​ដោះ​កូន ដូច្នេះ វា​ក៏​អាច​ក្លាយទៅជា​ហេតុផល​មួយ សម្រាប់​ការការពារ​ពី​ជំងឺ​នេះ​ផង​ដែរ​។

​ការសិក្សា​មុនៗ​បានបង្ហាញ​ថា ការ​បំបៅ​ដោះកូន​ច្រើន​ជាង​បី​ខែ ក្រោយ​ពី​សម្រាលកូន​រួច គឺមាន​ឥទ្ធិពល​ការពារ​ខ្លួន​របស់​ម្តាយ ដែល​យូរ​បំផុត​រហូតដល់ ១៥ ឆ្នាំ ក្រោយពី​មាន​ជំងឺ​ទឹកនោម​ផ្អែម ក្នុងពេល​មាន​ផ្ទៃពោះ​រួច​។ ដូច្នេះ គោលបំណង​នៃ​ការ​យុទ្ធសាស្ត្រ​នា ពេល​សព្វថ្ងៃ​នេះ​គឺ ធ្វើ​យ៉ាងណា​លើ​ក​ទឹក​ម្តាយ ឲ្យ​បំបៅ​ដោះកូន​ឲ្យបាន​យ៉ាងតិច ៣ ខែ ក្រោយ​ពី​សម្រាលកូន​រួច ដើម្បី​កាត់បន្ថយ​ការកើត ជំងឺ​ទឹកនោម​ផ្អែម​នៅ​ថ្ងៃក្រោយ​។

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី31  កក្កដា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play