របកគំហើញសុខភាពថ្មីៗ

អាស៊ីត​ខ្លាញ់​អូ​មេហ្គា​បី ល្អ​ចំពោះ​អ្នកជំងឺ​គាំងបេះដូង​

​ការសិក្សា​ថ្មី​មួយ​បាន​បញ្ជាក់ថា អាស៊ីត​ខ្លាញ់​អូ​មេហ្គា​បី ដែល​បានមកពី​ខ្លាញ់​ត្រី មាន​សមត្ថភាព​ប្រឆាំងនឹង​ការ​រលាក​មួយចំនួន ដែល​អាច​ជួយ​ឲ្យ​បេះដូង មាន​សភាព​ល្អប្រសើរ​ជាង​មុន និង​កាយ់​បន្ថយ​ការ​ក្រិន​រឹង នៅពេល​សាច់ដុំ​ខូចខាត​។ ការសិក្សា​នេះ បាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Circulation ដែល​ពួកគេ​បាន​ផ្តល់​នូវ អាស៊ីត​ខ្លាញ់​អូ​មេហ្គា​បី ក្នុង​កម្រិត​ខ្ពស់​មួយ ទៅឲ្យ​អ្នកជំងឺ​គាំងបេះដូង​ប្រើប្រាស់​ជាប្រ​ចាំ​។ ហើយ​រយៈពេល ៦ ខែ ក្រោយ​មក​ឃើញ​ថា អាការៈ​គាំងបេះដូង​ពួកគេ បាន​ធូរស្រាល​មក​វិញ​។ ចំពោះ​មូលហេតុ​ដែល​នាំឲ្យ អាស៊ីត​ខ្លាញ់​អូ​មេហ្គាបី​នេះ ជួយ​ដល់​ជំងឺ​គាំងបេះដូង​នោះ គឺ​ដោយសារតែ វា​ទៅ​ពង្រឹង​ដល់​រចនាសម្ព័ន្ធ និង​ជាលិកា​របស់​បេះដូង​អ្នកជំងឺ​តែម្តង​។

​លោក Raymond Y. Kwong សាស្ត្រាចារ្យ​រង មក​ពី​សាលា​វេជ្ជសាស្ត្រ Harvard និយាយថា “​ការ​ខ្សោយបេះដូង នៅតែ​ជា​បញ្ហា​ដ៏​សំខាន់​មួយ ក្រោយពី​កើត​ជំងឺ​គាំងបេះដូង​រួច ទោះបីជា​យើង​បាន​ប្រើប្រាស់​វិធី​ព្យាបាល ក្នុង​កម្រិត​ខ្ពស់​យ៉ាងណាក៏ដោយ​។ ការស្រាវជ្រាវ​របស់​យើង​បង្ហាញថា អាស៊ីត​ខ្លាញ់​អូ​មេហ្គា​បី​គឺ​មាន​សុវត្ថិភាព ហើយក៏​មាន​ប្រសិទ្ធភាព​ក្នុង​ការព្យាបាល ព្រមទាំង​ពង្រឹង​ដល់​ការលូតលាស់​ឡើងវិញ របស់​សាច់​បេះដូង​ដែរ ដូច្នេះ វា​អាច​និយាយបាន​ថា នឹង​ចូលរួម​កាត់បន្ថយ អត្រា​នៃ​ជំងឺខ្សោយបេះដូង ឬ​ស្លាប់​បាន​”​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ thehealthsite

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034

ថ្ងៃទី14  សីហា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play