សិច

ទឹក​ផ្លែ​ទទឹម​មួយ​កែវ ជួយ​បង្កើន​សុខភាព​ផ្លូវភេទ​បុរស​

​សម្រាប់​បុរស នេះ​អាច​ជា​ដំណឹង​ល្អ​សម្រាប់​អ្នក​ហើយ បើសិន​ជា​អ្នក កំពុងតែ​ជួប​បញ្ហា​ថប់​បារម្ភ​ច្រើន ក្នុងពេល​រួមភេទ ដោយសារ​តែ​លិង្គ​មិន​ឡើង​រឹង​។ ដូច្នេះ ចូរ​ព្យាយាម​ញ៉ាំ​ទឹក​ផ្លែ​ទទឹម​មួយ​កែវ ក្នុង​មួយ​ថ្ងៃ​ទៅ​។ ទឹក​ផ្លែ​ទ​ទឹម មិន​ត្រឹមតែ​ជា​ភេសជ្ជៈ​ប៉ូវ​ផ្លូវភេទ ដ៏​ពេញនិយម​ទេ តែ​ក៏​អស្ចារ្យ​ក្នុងការ​ទាញ​ជីវិត​ផ្លូវភេទ ឲ្យមក​រស់​រវើក​វិញ​ដែរ​។

​ផ្លែ​ទទឹម សម្បូរ​អង់​ទី​អុក​ស៊ីដង់ ដែល​អាច​នឹង​ច្រើនជាង​ក្នុង​តែ​បៃតង និង​ស្រាក្រហម​ទៅទៀត​។ វត្តមាន​របស់​សារធាតុ Nitrates ក៏​ជា​ហេតុផល​មួយ​បញ្ជាក់​ថា ផ្លែ​ឈើ​នេះ​អាច​ពង្រឹង​ដល់ សមត្ថភាព​លើ​គ្រែ​បាន​។ ជីវជាតិ​ជាច្រើន​ក្នុង​ទឹក​ផ្លែឈើ​មួយ​នេះ នឹង​ពង្រឹង​ដល់រ​បត់​ឈាម​រត់ ទៅ​ប្រដាប់ភេទ​ដើម្បី​ជួយ​ឲ្យ​លិង្គ​រឹង​បាន​កាន់តែ​ល្អ​។

ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិន​ជា​អ្នក​កំពុង​តែ​ប្រើ​ថ្នាំ ព្យាបាល​បញ្ហា​លិង្គ​មិន​ឡើង​រឹង អ្នក​គួរតែ​ចៀសវាង​វិធីសាស្ត្រ ញ៉ាំ​ទឹក​ផ្លែ​ទទឹម​សិន​ទៅ ព្រោះ​មាន​ករណី​ច្រើនណាស់ ដែល​ប្រើ​ថ្នាំពេទ្យ​ផង និង​ទឹក​ផ្លែ​ទទឹម​ផង នាំ​ឲ្យ​លិង្គ​រឹង​យូរ​ទៀត ទោះ​ក្រោយពី​ចេញ​ទឹកកាម​រួចហើយ​ក៏​ដោយ និង​មាន​ខ្លះ​ទៀត​ទាល់តែ​សម្រាក​ក្នុង​មន្ទីរពេទ្យ​ទើប​បាន​។​

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite


- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22  សីហា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play