សុខភាពបុរស

ដឹង​អត់ថា បុរស​មាន​លិង្គ​ធំៗ​ពេក មាន​គុណវិបត្តិ​អ្វីខ្លះ​ទេ​?

​និយាយ​អំពី​មនុស្ស​ប្រុស ពួកគេ​ភាគច្រើន​តែងតែ​គិតថា កាលណា​ទំហំ​លិង្គ​កាន់តែ​ធំ គឺ​កាន់តែ​ល្អ ហើយ​ក៏​ចង់​បាន​លិង្គ​ដែល​ធំៗ ជាង​មនុស្ស​ស្រី​ទៅទៀត​។ នេះ​ដោយសារ​តែ ពួកគេ​យល់ថា កាលណា​លិង្គ​កាន់តែ​ធំ ការ​អនុ​វត្តប្រតិបត្ត​ការណ៍​សិច​កាន់តែ​ល្អ​។ យ៉ាងណាមិញ ចំពោះ​លិង្គ​ដែល​ធំៗ មិនមែន​ជា​រឿង​ល្អ​ប៉ុន្មាន​ឡើយ ព្រោះ​តែ​វា​មាន​គុណវិបត្តិ​ដូចខាងក្រោម​នេះ ៖

​ពិបាក​ស្លៀកខោ​ខូវប៊យ​
​នៅពេល​មនុស្ស​ប្រុស​មាន​លិង្គ​ធំ​ពេក អ្នក​ពិតជា​ត្រូវការ​ស្លៀកខោ​ខូវប៊យ​ណា ដែល​មាន​កន្លែង​គ្រប់គ្រាន់ ដើម្បី​រក្សា​លិង្គ និង​ពងស្វាស​បានល្អ​។ ដោយសារ​តែ​ខោ​ខូវប៊យ​ភាគច្រើន ជា​ប្រភេទ​ខោ​ដែល​តឹងៗ ដូច្នេះ វា​ពិតជា​មិន​មាន​អំណោយផល​ល្អ សម្រាប់​ភ្នែក​មនុស្ស​ជុំវិញ​ឡើយ នៅពេល​មនុស្ស​លិង្គ​ធំ​ស្លៀក​នោះ ព្រោះ​តែ​វា​ទល់​ខោ​ខ្លាំងពេក ហើយ​អ្នក​ក៏​មិន​មាន​ផា​សុកភាព​ល្អ​ដែរ​។

​មិន​អាច​លាក់បាំង ការឡើង​រឹង​របស់​លិង្គ​បាន​
​សម្រាប់​បុរស វា​អាច​នឹង​គ្មាន​អ្វី​ត្រូវ​អៀនខ្មាស់ ជាង​ការ​ដែល​មនុស្ស​ជុំវិញខ្លួន មើលឃើញ​លិង្គ​របស់ខ្លួន​ឡើង​រឹង នៅ​កណ្តាលវាល​នោះទេ​។ នៅ​ពេល​អ្នក​មាន​លិង្គ​ធំ​ពេក នោះ​ការឡើង​រឹង​របស់​វា នឹង​មើលឃើញ​កាន់តែច្បាស់ ជាង​មនុស្ស​មាន​លិង្គ​ធម្មតា ទោះបីជា​ស្ថិត​ក្នុង​ខោ​ក៏ដោយ​។

​ខ្លាច​ធ្វើឲ្យ​ដៃគូ​រួមភេទ​ឈឺ​ក្នុងពេល​រួមភេទ​
​នៅពេល​មាន​លិង្គ​ធំ​ពេក អ្នក​ពិតជា​មិន​អាច​រួមភេទ​ដោយ​កម្រោល ឬ​ខ្លាំងៗ​ជាមួយ​ដៃគូ​បានឡើយ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ខាង​ស្រី​ឈឺ ឬ​ហូរឈាម​បាន​។ អ្វី​ដែល​ជា​រឿង​កម្រ​នោះ​គឺថា វា​អាច​បណ្តាល​ឲ្យ​មាត់ស្បូន​ស្ត្រី​របួស ហើយ​ឈឺចាប់​ខ្លាំង​ទៀតផង​។

ប៉ះពាល់​ដល់​ធម្មជាតិ​ជុំវិញខ្លួន​
​រឿង​ដែល​ឡ​មិន​សប្បាយចិត្ត និង​ជា​ការពិត​មួយទៀត នៃ​ការ​មាន​លិង្គ​ធំ​នោះ​គឺថា ការ​អង្គុយ​លើ​ចាន​បង្គន់ អាច​ក្លាយទៅជា​រឿង​ពិបាក និង​មិន​មាន​អនាម័យ​កើត​ឡើយ​។ បុរស​ដែល​មាន​លិង្គ​ធំៗ​ច្រើន​តែ​រអ៊ូរទាំ​ថា ចុង​លិង្គ​របស់គេ ច្រើន​តែ​ប៉ះ​នឹង​ទឹក​ក្នុង​ចាន​បង្គន់​។

​បារម្ភ​ថា​លិង្គ​នោះ​ធំ​ពេក​
​រឿង​នេះ​មិនសូវ​ខុសគ្នា ពី​បុរស​ជុំវិញ​ពិភពលោក​ដែលរ​អ៊ូ​ថា លិង្គ​ខ្លួនឯង​តូច​ពេក​នោះទេ តែ​បុរស​ដែល​មាន​លិង្គ​ធំ ក៏​ទំនង​ជា​មិនសូវ​មាន​សេចក្តីសុខ​ដែរ​។ អ្វី​ដែល​ជា​ក្តីបារម្ភ​ដ៏​ធំ​បំផុត​នោះ​គឺថា ដៃគូ​របស់​គេ​អាច​នឹង​បដិសេធ មិន​ព្រម​រួមភេទ​ជាមួយ ដោយសារ​តែ​លិង្គ​ធំៗ​ពេក​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18  កញ្ញា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play