សុខភាពបុរស

ប្រដាប់​ភេទបុរស អ្វីដែលអ្នកគួរដឹង

ការពិត​មួយ​ចំនួន ដែល​ទាក់ទង​ទៅ​នឹង​ប្រដាប់​ភេទបុរស (​លិង្គ​) ពេលខ្លះ អាច​នឹង​ធ្វើឲ្យ​អ្នក​ភ្ញាក់ផ្អើល ឬ​មិន​គួរឲ្យ​ជឿ​។ ចូរ​ស្វែងយល់​អំពី​ការ​ពិត​មួយចំនួន ដែល​អ្នក​គួរតែ​ដឹង ៖

១. ពងស្វាស​មាន​ទំហំ និង​នៅ​កម្ពស់​ខុសគ្នា​ ៖ ជា​ការពិត​ណាស់ នៅក្នុង​រាងកាយ​យើង អ្វី​ក៏ដោយ​ឲ្យតែ​មាន​ពីរ គឺ​តែងតែ​តូច ឬ​ធំ​ជាង​គ្នា​បន្តិច ហើយ​ភាគច្រើន យើង​មើល​នឹង​ភ្នែក​ទរ​ទេ មិនដឹង​នោះ​ឡើយ​។​

២. អាឡឺម៉ង់ ជា​ប្រទេស​ដែល​មាន​បុរស ធ្វើការ​វះកាត់ ឬ​ដំណើរការ​ផ្សេងៗ​ទៀត ដើម្បីឲ្យ​ប្រដាប់​ភេទ​របស់​គេធំ​ជាង​មុន ច្រើន​ជាង​គេ​លើ​សកលលោក ហើយ​ប្រហែលជា ១៨ ភាគរយ​នៃ​ការវះកាត់​ពង្រីក​ប្រដាប់​ភេទ​ទាំងអស់ ត្រូវបាន​ធ្វើឡើង​នៅ​ប្រទេស​អាឡឺម៉ង់​។​

៣. អ្នក​ប្រហែលជា​ធ្លាប់​លឺ​គេ​អួតថា គេ​អាច​រួម​ភេទ​បាន​ជិត​មួយ​ម៉ោង ប៉ុន្តែ ជា​មធ្យម រយៈពេល​នៃ​ការ​រួមភេទ អាច​មាន​ត្រឹមតែ ២ នាទី​កន្លះ ឬ​លើស​នេះ​បន្តិចបន្តួច​ប៉ុណ្ណោះ​។​

៤. ប្រដាប់​ភេទបុរស អាច​នឹង​ឡើង​រឹង ១១ ដង​ក្នុង​រយៈពេល ២៤ ម៉ោង ហើយ ៩ ដង​បាន​កើតឡើង​នៅពេល​យប់​។​

៥. ទឹកកាម ក៏​មាន​រសជាតិ​របស់​វា​ដែរ ហើយ​របប​អាហារ​របស់​អ្នក ពិតជា​ជះ​ឥទ្ធិពល​ដល់​ក្លិន និង​រសជាតិ​ទឹកកាម (​ដូច្នេះ សម្រាប់​អ្នក​ចូលចិត្ត​សិច ឬ​លេង​ជាមួយ​ទឹកកាម បុរស​គួរតែ​ត្រួតពិនិត្យ​មើល​របប​អាហារ​របស់​អ្នក​)៕

ប្រភព ៖ Boldsky
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី21  កញ្ញា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play