សុខភាពបុរស

​មាន​អារម្មណ៍​ថា ដូច​មាន​ដុំ​ទន់ៗ​នៅក្នុង​ពងស្វាស តើ​វា​ជា​អ្វី​ទៅ​?

ខ្ញុំ​អាយុ ១៣​ឆ្នាំ ហើយក៏​បាន​រកឃើញ​មាន​ដុំ​ទន់​តូច​មួយ​នៅ​ពងស្វាស​ខាងស្តាំ​រយៈពេល​ពីរ​ឆ្នាំ​មកហើយ​។ ការ​នោម ការចេញ​ទឹកកាម និង​អ្វីៗ​ហាក់បីដូច​ជា​ធម្មតា​ទាំងអស់​។ មិន​មាន​ការឈឺ​អ្វី​ទាំងអស់ តែ​កាលពី​អាយុ ៤​ឆ្នាំ ខ្ញុំ​ធ្លាប់មាន​គីស​តូច​មួយ​នៅ​កន្លែង​នោះ ហើយ​យក​ចេញ​បាត់​ហើយ​។ អ្វី​ដែល​ជា​បញ្ហា​បន្ថែម​គឺ​មុខ​ខ្ញុំ​មាន​មុន​ច្រើនណាស់​។​

​ជំងឺ​មុន​គឺជា​អាការៈរលា​ក​មួយ​ប្រភេទ​ដែល​កើតឡើង​ទៅ​លើ​ក្រពេញ​សេ​ប៉ូ​ម និង​គល់​រោម​។ ចំពោះ​ដំបៅ​របស់​វា​ច្រើន​តែ​អាច​កើតមាន​នៅ​លើ​មុខ ក និង​ទ្រូង​។ ប៉ុន្តែ​វា​ក៏​អាច​កើតមាន​នៅ​តំបន់​ប្រដាប់​ភេទ​ដែរ សូម្បី​តែ​ថង់​ពងស្វាស​ក៏​ចៀស​មិន​ផុត​ដែរ​។

សរុបមក អាការៈ​របស់​អ្នកគឺ​មិន​មាន​អ្វី​ធ្ងន់ធ្ងរ​ទេ ប៉ុន្តែ​វិធីសាស្ត្រ​តែមួយ​គត់​ដើម្បី​ច្បាស់​ថា​វា​យ៉ាង​ម៉េច​នោះ គឺ​ទាល់តែឲ្យ​គ្រូពេទ្យ​ពិនិត្យ​។ ខណៈពេល​ដែល​អ្នក​និយាយ​អំពី​រឿង​នេះ​ជាមួយ​គ្រូពេទ្យ​អំពី​បញ្ហា​មុន​នៅ​លើ​ផ្ទៃមុខ អ្នក​គួរតែ​អាច​លើក​បញ្ហា​នៅលើ​ពងស្វាស​ប្រាប់​គាត់​បាន​ដែរ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24  កញ្ញា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play