របកគំហើញសុខភាពថ្មីៗ

ក្រសួង​សុខភិបាល ៖ ស្ត្រី​មាន​ផ្ទៃពោះ​សិង្ហ​បុរី ១៦ នាក់ ឆ្លង​វីរុស​ហ្ស៊ី​កា

​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​សិង្ហ​បុរី បាន​មានប្រសាសន៍​ឲ្យដឹងថា ៖ "​វេជ្ជបណ្ឌិត​របស់​ពួកគេ កំពុងតែ​តាមដាន យ៉ាង​យកចិត្តទុកដាក់​ជាទីបំផុត ដើម្បី​គាំទ្រ ព្យាបាល និង​ប្រឹក្សា​យោបល់ សម្រាប់​ស្ត្រី​ជា​ម្តាយ​ទាំងនោះ​"​។​

​ទិន្នន័យ​នេះ បាន​កើនឡើង​ពីរដង បើ​រាប់​គិត​តាំងពី​ថ្ងៃ​ទី ១១ ខែ កញ្ញា ដែល​កាលនោះ មាន​ត្រឹមតែ ៨ ករណី​ប៉ុណ្ណោះ​។​

​នៅ​ប្រទេសប្រេ​ស៊ីល ហ្ស៊ី​កា ត្រូវ​បាន​ផ្សារភ្ជាប់​ទៅនឹង ជំងឺ​ក្បាល​តូច​របស់​ទារក ចំពោះ​ស្ត្រី​ជា​ម្តាយ ដែល​ឆ្លង​វីរុស​នេះ អំឡុង​ពេល​ពរ​ពោះ​។​

ក្រសួង​បានឲ្យដឹងថា មាន​ការ​ធ្វើ​តេស្ត លើ​វីរុស​ហ្ស៊ី​កាចំ​នួន ៦៥៨ ហើយ ដែល​ត្រូវបាន​ធ្វើឡើង នៅ​ចន្លោះ​ថ្ងៃទី ៧ ដល់ ថ្ងៃទី ១៧ ខែ​កញ្ញា ហើយ​ក្នុងនោះ មាន ១៩៧ ករណី​លើ​ស្ត្រី​មាន​ផ្ទៃពោះ ឬ​អ្នក​ដែល​ចង់​ធ្វើតេស្ត​នេះ​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ធ្វើ​តេស្ត​នេះ គឺ​ឥតគិតថ្លៃ ឬ​អ្នកជំងឺ​ត្រូវ​ចំណាយ ៦០ ដុល្លារ ក្នុង​មួយ​លើក​៕

ប្រភព ៖ Straitstimes
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី   ឆ្នាំ

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play