សុខភាពបុរស
ប្រដាប់ភេទតូច ឬធំពេក? វិធីរស់នៅ ឲ្យមានសេចក្តីសុខដូចគេឯង

បុរសស្ត្រីគ្រប់រូប គួរតែចងចាំថា ទំហំតូច ឬធំ សុទ្ធមានផលប្រយោជន៍ និងផលវិបាករៀងៗខ្លួន ដូច្នេះ សម្រាប់អ្នកដែលប្រដាប់ភេទតូច ឬធំពេក មិនគួរមានចម្ងល់ ឬពិបាកចិត្តអំពីទំហំ និងលក្ខណៈប្រដាប់ភេទខ្លួនឯងឡើយ។
១. លើកលែងតែប្រដាប់ភេទបុរស តូចជាង ១០ សង់ទីម៉ែត្រ ទើបហៅថាតូច ប៉ុន្តែ បុរសភាគច្រើន ដែលមានទំហំ ១២ ទៅ ១៤ សង់ទីម៉ែត្រ ហើយ នៅតែថារបស់ខ្លួនឯងតូចទៀត។
២. បើនៅតែគិតថាតូចទៀត ចូរពិគ្រោះជាមួយអ្នកជំនាញផ្លូវចិត្ត។
៣. បើដៃគូរបស់អ្នករអ៊ូថា ប្រដាប់របស់អ្នកតូច ប៉ុន្តែ តាមពិតវាវែងជាង ១០ សង់ទីម៉ែត្រ អឺញ្ចឹង គឺនាងទេ ដែលជាអ្នកមានបញ្ហា។
៤. ចុះបើអ្នកតូចជាង ១០ សង់ទីម៉ែត្រ មែន ... កុំព្រួយ មានវិធីសាស្ត្រ និងក្បាច់រួមភេទច្រើនណាស់ ដែលអាចធ្វើឲ្យអ្នក និងដៃគូនៅតែអាចរួមភេទ ប្រកបដោយសេចក្តីសុខដដែលហ្នឹង។
៦. ត្រូវចងចាំថា ភាពសុខស្រួល កើតចេញពីកត្តាជាច្រើនផ្សេងទៀត (ការបបោសអង្អែល ការប្រើមាត់ ការនិយាយគ្នា) ដូច្នេះ វាមិនចាំបាច់ពឹងទាំងស្រុង ទៅលើទំហំនោះឡើយ។
៧. ក្រែម និងថ្នាំជំនួយ? វាមិនមានសុវត្ថិភាព និងប្រសិទ្ធភាព ដូចដែលអ្នកចង់នោះទេ ដូច្នេះ អ្នកគួរតែផ្តល់ទំនុកចិត្ត និងពឹងពាក់លើសមត្ថភាព និងបច្ចេកទេសរបស់អ្នកវិញទៅ។៕
ប្រភព ៖ Boldsky
អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា
- ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 989 034
ថ្ងៃទី08 តុលា ឆ្នាំ 2016







ព័ត៌មានផ្សេងៗទៀត
-
អ្វីដែលស្ត្រីគិត ចំពោះទំហំលិង្គបុរស
របាយការណ៍របស់សាស្រ្តាចារ្យ Wylie អ្នកជំនាញផ្នែកសុខភាពផ្លូវភេទបានរកឃើញពីភាពខុសគ្នារវាងអ្វីដែលស្ត្រី និងបុរសគិតជុំវិញទំហំលិង្គរបស់បុរសភេទ។ ស្ត្រីភាគច្រើន (៨៥%) បានបំពេញចិត្តនឹងទំហំលិង្គដៃគូរបស់ពួកគេ តែបុរស ៥៥% ប៉ុណ្ណោះ ដែលពេញចិត្តនឹងទំហំលិង្គខ្លួនឯង។
-
ការពិនិត្យពងស្វាសដោយខ្លួនឯង៖ រោគសញ្ញា ៦យ៉ាងនៃជំងឺមហារីកពងស្វាស
រឿងនេះមិនខុសគ្នានឹងស្ត្រីឡើយដែលត្រូវការលើកទឹកចិត្តឲ្យពិនិត្យសុដន់ដោយខ្លួនឯង ដូច្នេះបុរសក៏ត្រូវធ្វើការពីនិត្យពងស្វាសដោយខ្លួនឯងជារៀងរាល់ខែដែរដើម្បីតាមដានរកមើលថាមានជំងឺមហារីកពងស្វាសឬអត់។
-
ទំហំលិង្គ និងអារម្មណ៍របស់មនុស្សប្រុស
បុរសនៅគ្រប់ទីកន្លែងច្រើនតែព្រួយបារម្ភថា លិង្គរបស់ពួកគេតូច ឬគិតថាវានឹងមិនអាចបំពេញចិត្តនារីដែលជាដៃគូរបស់ខ្លួន។ ប៉ុន្តែ ការស្រាវជ្រាវបានបង្ហាញថា បុរសភាគច្រើនមើលស្រាលលើទំហំ និងសមត្ថភាពរបស់ពួកគេ។
-
ការស្រើបស្រាលផ្លូវភេទរបស់បុរស
នៅពេលដែលលិង្គបុរសម្នាក់ឡើងរឹង រាងកាយរបស់គាត់បានឆ្លងកាត់បួនដំណាក់កាលនៃការឆ្លើយតបផ្លូវភេទ ៖ ភាពរំជើបរំជួល ការឡើងខ្ពស់ ចំណុចកំពូល និងសេចក្តីសម្រេច។
-
តើខ្ញុំគួរធ្វើដូចម្តេច បើលិង្គរបស់ខ្ញុំឡើងរឹងយូរ មិនព្រមចុះវិញសោះ?
ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើជំហានទាំងនេះមិនអាចជួយអ្នកបាន ហើយលិង្គរបស់អ្នកមិនព្រមស្រកក្នុងរយៈពេលច្រើនជាង ៤ ម៉ោង សូមប្រញាប់ទៅពេទ្យជាបន្ទាន់។
-
តើខ្ញុំគួរធ្វើដូចម្តេច ប្រសិនបើលិង្គរបស់ខ្ញុំដាច់រលាត់?
ប្រសិនបើអ្នកលិង្គរបស់អ្នកមានការដាច់រលាត់ ឬឈឺចាប់ដោយប្រការណាមួយ អ្នកគួរចៀសវាងការរួមភេទ រហូតទាល់តែវាបានជាសះស្បើយទាំងស្រុង។ ការបំពាន ហើយចេះតែបន្តការរួមភេទនឹងធ្វើឲ្យស្ថានភាពរបស់អ្នកកាន់តែធ្ងន់ធ្ងរទៅៗ។
-
ការពិតទាំង ៥ នៃលិង្គ ដែលអ្នកមិនធ្លាប់បានដឹង
ប្រសិនបើលិង្គត្រូវបានទទួលរងនូវសម្ពាធ ឬការវាយដំណាមួយ វាអាចបែក។ មិនមានឆ្អឹងនៅក្នុងលិង្គទេ ប៉ុន្តែបំពង់ដែលពោរពេញដោយឈាមក្នុងពេលលិង្គងើបឡើងរឹអាចនឹងបែក។
-
សម្រេចកាមដោយខ្លួនឯងញឹកពេក ប្រយ័ត្នដាច់រលាត់ស្បែកប្រដាប់ភេទ
ថ្វីបើការសម្រេចកាមដោយខ្លួនេង មិនបង្កជាហានិភ័យ ឬគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរចំពោះសុខភាព ប៉ុន្តែ នេះក៏មិនមែនបានន័យថា អ្នកអាចធ្វើវាញឹកញាប់នោះដែរ។
-
បុរសសម្រេចកាមដោយខ្លួនឯង ៖ ចំណុចដែលអ្នកមិនដឹង
វេជ្ជបណ្ឌិត Tobias S. Köhler ជាសាស្ត្រាចារ្យរងនៅមហាវិទ្យាល័យវេជ្ជសាស្ត្រ Southern Illinois នៅ Springfield និយាយថា "វាហាក់ដូចជាមិនមែនទេដែលថា ការឈានដល់ចំណុចកំពូលទាំងអស់សុទ្ធតែត្រូវបានបង្កើតឡើងដោយស្មើភាព។
-
“លិង្គខ្ញុំ” ធម្មតាដូចគេដូចឯងអត់? វែង ឬខ្លីពេកអត់? ធ្វើម៉េចទើបដឹងចម្លើយច្បាស់?
លិង្គរបស់មនុស្សម្នាក់មានទំហំខុសៗគ្នា ដូចជារាងកាយដទៃទៀតរបស់អ្នកដែរ ដូច្នេះ តូច ឬធំបន្តិចបន្តួច វាហាក់បីដូចជាមិនមានបញ្ហាអ្វីនោះទេ។
-
សិច អាចជួយការពារជំងឺមហារីកក្រពេញប្រូស្តាត និងជួយឲ្យគេងលក់បានស្រួល
បុរសដែលបានបញ្ចេញទឹកកាមញឹកញាប់ (យ៉ាងហោចណាស់ ២១ ដងក្នុងមួយខែ) ហាក់ដូចជាមិនសូវមានជំងឺមហារីកក្រពេញប្រូស្តាត ក្នុងអំឡុងពេលនៃការស្រាវជ្រាវមួយដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត Journal of American Medical Association។
-
តើអ្នកធ្លាប់ដឹងអ្វីខ្លះអំពីជំងឺមហារីកលិង្គ?
ជំងឺមហារីកលិង្គចាប់ផ្តើមចេញពីកោសិកាស្បែករបស់លិង្គ ហើយវាក៏រីករាលដាលនៅខាងក្នុងនោះតែម្តងទៅ។ មហារីលិង្គគឺជាជំងឺដែលកម្រមួយ ប៉ុន្តែវាអាចព្យាបាលបាន ជាពិសេសនៅពេលរកឃើញលឿន។ នៅសហរដ្ឋអាមេរិក
-
លិង្គមនុស្សប្រុស ៖ ប្រើវាឲ្យបានទៀងទាត់ បើមិនអ៊ីចឹង វានឹងឆាប់ខូច
ប្រសិនបើបុរសម្នាក់មានសុខភាពល្អ ហើយអាចធ្វើឲ្យលិង្គងើបរឹងបាន ប៉ុន្តែ បែរជាមិនដែលធ្វើឲ្យលិង្គរឹងទៅវិញ ថ្ងៃណាមួយ គាត់នឹងអាចជួបបញ្ហាលិង្គនេះនៅថ្ងៃក្រោយ។
-
អាយុ ៤០ លិង្គមិនងើបរឹង គួរឲ្យបារម្ភ ឬជារឿងធម្មតា?
ថ្វីត្បិតតែក្នុងករណីខ្លះ វាជារឿងធម្មតាសម្រាប់មនុស្សប្រុសក្នុងវ័យចំណាស់ ប៉ុន្តែ អ្នកគួរតែស្វែងរកការប្រឹក្សាយោបល់ និងត្រួតពិនិត្យសុខភាពផ្លូវភេទជាប្រចាំ។
-
តើការគ្រាវប៉ះពាល់ដល់ផ្លូវភេទមនុស្សប្រុសដែរទេ?
ការគ្រាវគឺជាដំណើរការណ៍នៃការវះកាត់មួយសម្រាប់គ្រប់គ្រងការពន្យាកំណើតលើមនុស្សប្រុស។ វាគឺជាការកាត់បំព់បង្ហូរមេជីវិតឈ្មោលដែលចេញពីពងស្វាស។ ការគ្រាវគឺជាមធ្យោបាយពន្យាកំណើតដ៏មានប្រសិទ្ធភាពបំផុត។
-
មធ្យោបាយធម្មជាតិក្នុងការបង្កើនភាពមានកូនរបស់បុរស
ការពិតជាពិសេសមួយសម្រាប់ភាពអាចមានកូនបានរបស់បុរសនោះគឺថា រាងកាយរបស់ពួកគេមានតុល្យភាពនៃអ័រម៉ូន និងប្រូតេអ៊ីន ទើបអាចជួយបង្កើតជាមេជីវិតឈ្មោលដែលផ្តល់សុខភាពល្អ ហើយក៏អាចបង្កើតជាកូនបានដែរ។
-
ហេតុអ្វីលិង្គរបស់ខ្ញុំ ឡើងរឹងមិនបានយូរអ៊ីចឹង?
មនុស្សប្រុសមួយចំនួនមិនអាចបញ្ជាលិង្គរបស់ខ្លួន ឲ្យរក្សាភាពរឹងបានយូរតាមដែលចិត្តចង់ឡើយ ហើយអ្នកខ្លះទៀត ស្ទើរតែមិនអាចធ្វើការរួមភេទបានថែមទៀតផង ពោលគឺមិនឡើងរឹងតែម្តង។
-
ហេតុផលអ្វីខ្លះដែលនាំឲ្យលិង្គបុរសមិនងាយឡើងរឹងបាន?
ខួរក្បាលច្រើនតែជាកន្លែងដែលមានការមើលរំលងច្រើនណាស់។ ការរំភើបខាងផ្លូវភេទចាប់ផ្តើមចេញពីក្នុងក្បាល ទើបវាអាចបញ្ជាដល់កន្លែងខាងក្រោមបាន។ ការបាក់ទឹកចិត្តអាចធ្វើឲ្យចុះខ្សោយខាងចំណង់ និងនាំឲ្យលិង្គមិនអាចឡើងរឹងបាន។
-
បុរសដែលប្រើមាត់រួមភេទឲ្យស្ត្រីទំនងជាកើតមហារីកខ្ពស់ជាងធម្មតា
យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Evening Standard បានឲ្យដឹងថា បុរសដែលចំណាយពេលរួមភេទដោយប្រើមាត់ឲ្យស្ត្រី ៥ដងឡើងទៅមានការប្រឈមកាន់តែខ្ពស់នឹងជំងឺមហារីកនៅក្បាល និងក
-
ថ្នាំ Ibuprofen ជាប់ទាក់ទងនឹងបញ្ហាអ័រម៉ូនតេស្តូស្តេរ៉ូន
យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Sun បានឲ្យដឹងថា ថ្នាំ Ibuprofen អាចបំផ្លាញ់ពងស្វាសរបស់មនុស្សប្រុសបាន ហើយក៏បង្កើនការប្រឈមខ្ពស់មួយនឹងការមិនអាចមានកូនបានដែរ។
រាល់ការបញ្ចេញមតិយោបល់មិនឆ្លុះបញ្ចាំងពីទស្សនៈ និងការទទួលខុសត្រូវរបស់វេបសាយwww.health.com.khឡើយ។