សុខភាពបុរស

​មាន​ពងស្វាស​តែ​ម្ខាង តើ​អាច​មាន​កូន​ដែរឬទេ​?

​ក្នុង​ករណី​ភាគច្រើន អ័រម៉ូន និង​មេ​ជីវិត​ឈ្មោល ដែល​ផលិត​ចេញពី​ពងស្វាស​តែមួយ អាច​សមល្មម​នឹង​ធ្វើឲ្យ​អ្នក មាន​សេចក្តី​ផ្លូវភេទ ជាមួយនឹង​ដៃគូ​ស្នេហា ព្រមទាំង​មាន​ឱកាស អាច​បង្កើតកូន​បាន​ទៀតផង​។​

​វា​ហាក់បីដូចជា​អ្នកជំងឺ​ម្នាក់ ដែល​មាន​សួត​តែ​ម្ខាង មាន​តម្រងនោម​តែ​ម្ខាង ឬ​មាន​ដៃ​ស្បូន​តែ​ម្ខាង​ដូចគ្នា ដូច្នេះ អ្នក​មិន​ចាំបាច់​ភ័យព្រួយ អំពី​ការ​គ្មាន​កូន ដោយសារ​មាន​តែ​ពងស្វាស​តែ​ម្ខាង​ឡើយ​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា បុរស​ដែល​មាន​ពងស្វាស​តែ​ម្ខាង​បែបនេះ អាច​បណ្តាលមកពី ៖
-​    ​ជំងឺ​ពី​កំណើត​
-​    ​បញ្ហា​ពងស្វាស​មិន​ធ្លាក់ចូល​ស្រោម​ពងស្វាស​
-​    ​ការរង​របួស​លើ​ពងស្វាស​
-​    ​ការវះកាត់​ពងស្វាស ដើម្បី​ព្យាបាល​ជំងឺ​។​ល​៕

​ប្រភព ៖ Netdoctor
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​


- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18  តុលា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play