សុខភាពស្ដ្រី

​តើ​ថ្នាំ​គ្រាប់​ពន្យា​កំណើត​អាច​ដោះស្រាយ​បញ្ហា​មក​រដូវ​បានទេ​?


​នាង​ខ្ញុំ​អាយុ ១៥​ឆ្នាំ ហើយ​ការ​មក​រដូវ​របស់ខ្ញុំ​ក៏​មិន​ទៀងទាត់​ដែរ​។ ខ្ញុំ​ធ្លាប់​លឺ​គេ​ប្រាប់ថា ការ​ញ៉ាំ​ថ្នាំ​គ្រាប់​ពន្យា​កំណើត​អាច​ដោះស្រាយ និង​ជួយ​ឲ្យ​រដូវ​មក​ទៀង​វិញ​។ ហេតុដូច្នេះ​ហើយ ខ្ញុំ​ក៏​មិន​ប្រាកដ​ថា​វា​អញ្ចឹង​ឬ​អត់​ដែរ ហើយ​ក៏​ខ្លាច​វា​មាន​ផលប៉ះពាល់​ដល់​សុខភាព​។ តើ​ថ្នាំ​នេះ​មាន​ប្រសិទ្ធភាព និង​ផល​រំខាន​អ្វី​ខ្លះ​ទៅ​?


​វា​គឺជា​រឿង​ធម្មតា​ទេ​ក្នុង​ការ​មក​រដូវ​មិន​ទៀង​រយៈពេល​ពីរ​បី​ឆ្នាំ​បូ​ង​។ មានរឿង​ច្រើនណាស់​ដែល​អាច​បណ្តាលឲ្យរ​ដូវ​មក​មិន​ទៀង រួម​ទាំង​ការប្រែប្រួល​អ័រម៉ូន​ក្នុង​ខ្លួន​ផង​ដែរ​។ ពេលខ្លះ​គ្រូពេទ្យ​ចេញ​ថ្នាំ​ពន្យា​កំណើត​ឲ្យប្រើ​ដើម្បី​សម្រួល​ដល់វ​ដ្ត​រដូវ ព្រោះ​វា​ងា​ច​ជួយ​គ្រប់គ្រង​អ័រម៉ូន​ក្នុង​ខ្លួន​បាន​។


​ថ្នាំ​គ្រាប់​ពន្យា​កំណើត​អាចមាន​ផល​រំខាន​ខ្លះ​ដូចជា ច​ង្អោ ឡើង​ទម្ងន់ ឈឺក្បាល អារម្មណ៍​មិន​ល្អ តឹង​សុដន់ និង​មាន​កំណក​ឈាម​។ ប៉ុន្តែ​ស្ត្រី​វ័យក្មេង​ភាគច្រើន​ដែល​ប្រើ​ថ្នាំ​នេះ គឺ​មិន​មាន​ផល​រំខាន​អ្វី​ទេ ឬ​មាន​តិច​បំផុត​។ ក្មេង​ស្ត្រី​ដែល​ប្រើ​ថ្នាំ​ពន្យា​កំណើត​មិនគួរណា​ជក់បារី​ទេ ព្រោះ​វា​អាច​ប្រឈម​នឹង​ផល​រំខាន​របស់​វា​ខ្លាំង​។


​ថ្នាំ​គ្រាប់​ពន្យា​កំណើត​អាចជា​វិធីសាស្ត្រ​ធ្វើឲ្យ​វដ្ត​រដូវ​មក​ទៀងទាត់​យ៉ា​ង​មាន​ប្រសិទ្ធភាព​។ ប៉ុន្តែ​វិធី​តែមួយ​គត់​ដើម្បី​ដឹង​ថា​អ្វី​ទៅ​ធ្វើឲ្យ​រដូវ​មក​មិន​ទៀងនោះ​គឺ​ការជួប និង​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​៕

 

 


​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ teenshealth.org


- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22  តុលា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play