សុខភាពស្ដ្រី

ជីវិត​រាំងរដូវ​របស់​ស្ត្រី គ្មាន​នរណា​ដឹង​ឡើយ ក្រៅ​ពី​ស្ត្រី​ដូចគ្នា​

​សម្រាប់​កិច្ច​ចាប់ផ្តើម នៃ​ការអាន​អត្ថបទ​មួយ​នេះ អ្នកនឹង​បានដឹងថា ការ​រាំងរដូវ​កើតចេញ​ពី​ពេលវេលា​ដ៏​យូរ សម្រាប់​ស្ត្រី​ធម្មតា មានន័យ​ថា ចាប់​ពី​ស្ត្រី​ធម្មតា ដែល​មាន​ប្រព័ន្ធ​បន្ត​ពូជ​ធម្មតា រហូត​ដល់​ប្រព័ន្ធ​បន្ត​ពូជ​របស់​ពួកគេ លែង​ធ្វើការ​ទៀត​បាន​។ លក្ខណៈ​ទាំងនេះហើយ ទើប​ធ្វើឲ្យ​កើត​ចេញ ជា​រោគសញ្ញា​ជាច្រើន នៃ​ការ​រាំងរដូវ​កើតមាន រហូត​ដល់​រយៈពេល ១០ ឆ្នាំ មុន​ពេល​ឈានដល់​ការ​រាំងរដូវ​ពិតប្រាកដ​។ ខាងក្រោម​នេះ គឺជា​អត្ថបទ​មួយ ដែល​យើង​នឹង​បង្ហាញ​អ្នក ឲ្យ​យល់​អំពី​រោគសញ្ញា​ទាំងនោះ​។

​មាន​បញ្ហា​ក្នុង​ការ​គេង គឺជា​បញ្ហា​ញឹកញាប់​បំផុត សម្រាប់​ស្ត្រី​គ្រប់រូប ជាពិសេស នៅ​ពេល​គាត់​ឈាន​ជើង ចូល​វ័យ​រាំងរដូវ​។ បញ្ហា​មួយ​នេះ​កើតឡើង ដោយសារតែ​ការថយចុះ​របស់​អ័រម៉ូន​ប្រូ​ហ្សេ​ស្តេ​រ៉ូន និង​អឺ​ស្ត្រូ​សែន ទើប​មាន​ការរំខាន​ដល់​ការ​គេង​បែបនេះ​។

ស្ថិតក្នុង​ចំណុច​នេះ​ដែរ អ្នក​ត្រូវ​តែ​ដឹងថា ការឡើង​ទម្ងន់​ក្នុងពេល​រាំងរដូវ នឹង​កើតឡើង​ជា​ញឹកញាប់ ហើយ​វា​ក៏​ជា​ហេតុផល​ដែល​អ្នក គួរតែ​ស្វែងយល់ និង​ធ្វើ​ការកាត់បន្ថយ​វា​ដែរ​។ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​នោះ គឺ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព និង​ហាត់ប្រាណ​ជា​ទៀងទាត់​។​

បញ្ហា​មួយ​ដែល​កើតមាន​ជា​ញឹកញាប់​បំផុត នៅពេល​ឈាន​ដល់​វ័យ​រាំង​រដូវ គឺ​អារម្មណ៍​ប្រែប្រួល​ខ្លាំង​។ រឿង​នេះ​អាច​ជា​ជំងឺ​ដ៏​គ្រោះថ្នាក់​បំផុត ព្រោះថា ស្ត្រី​ភាគច្រើន​អាច​ទៅ​ជា​មាន​អារម្មណ៍​បាក់​ទឹកចិត្ត នៅពេល​រាំងរដូវ​។ ករណីបែបនេះ យក​ល្អ គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ហើយ​។

ការពុក​ឆ្អឹង អាច​កើតឡើង​ដែរ ដោយសារ​តែ​កង្វះ​អ័រម៉ូន​អឺ​ស្ត្រូ​សែន​។ ដោយសារ​តែ​ស្ត្រី​រាំង​រដូវ មានន័យ​ថា រាងកាយ​របស់​ពួកគាត់ លែង​មាន​ការផលិត​អ័រម៉ូន​នេះ​ទៀត​ហើយ ដូច្នេះ ការពុក​ឆ្អឹង ងាយ​នឹង​កើតមាន​លើ​ស្ត្រី​ចំណាស់ៗ ដែល​រាំងរដូវ​ខ្លាំងណាស់​។

ជាមួយគ្នានេះដែរ អ្នក​ត្រូវ​តែ​ត្រៀមខ្លួន ដើម្បី​ទទួលយក​អាការៈ​ក្តៅៗ​ពេញ​ខ្លួន​។ អ្នក​ក៏ត្រូវ​ដឹងថា អាការៈ​ទាំងនេះ​វា​នឹង​កើតឡើង ជាច្រើន​ដំណាក់កាល​។ ការ​រាំងរដូវ មានន័យ​ថា សីតុណ្ហភាព​របស់​រាង​កាយ មានការ​ឡើង​ចុះៗ ញឹកញាប់​ខ្លាំងណាស់​។

អ្វី​ដែល​សំខាន់​បំផុត ដែល​អ្នក​ត្រូវ​ដឹង​នោះ​គឺថា អ្វីៗ​ទាំងអស់​ខាងលើ គឺជា​ការប្រែប្រួល​របស់​ធម្មជាតិ ហើយក៏​មិន​បាច់​បារម្ភ​អ្វី​ច្រើន​អំពី​វា​ដែរ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

​ប្រភព​៖ yourstylishlife

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី26  តុលា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play