សុខភាពបុរស

មិន​ចង់​គ្រោះថ្នាក់​ដល់​ក្រពេញប្រូ​ស្តាត គួរតែ​ចៀសវាង​អាហារ​ទាំងនេះ​

​សម្រាប់​បុរសៗ​វ័យ​ចំណាស់​អាយុ​ចាប់ពី ៥០​ឆ្នាំ​ឡើង​ទៅ គឺ​ងាយ​នឹង​មាន​បញ្ហា​ទាក់ទង​នឹង​ក្រពេញប្រូ​ស្តាត​ខ្លាំងណាស់ ដូចជា មហារីក​ក្រពេញប្រូ​ស្តាត ការ​រលាក​ក្រពេញប្រូ​ស្តាត​ស្រួចស្រាវ និង​រ៉ាំរ៉ៃ និង​ការរីក​ធំ​របស់​ក្រពេញប្រូ​ស្តាត ជាដើម​។

​មាន​ការសិក្សា​ច្រើនណាស់​ដែល​បង្ហាញ​ថា អ្វី​ដែល​អ្នក​ញ៉ាំ​អាច​ប៉ះពាល់​ដល់​សុខភាព​ក្រពេញប្រូ​ស្តា​តបាន​។ អាហារ​ដែល​គេ​និយាយថា បង្កើន​ការ​ប្រឈម​នឹង​បញ្ហា​ក្រពេញប្រូ​ស្តាតា​នោះ ច្រើនតែ​ជា​អាហារ​ដែល​បង្ក​ជាការ​រលាក​រ៉ាំរ៉ៃ និង​បង្កើន​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ក្នុង​ឈាម​។ ដូច្នេះ ការចៀសវាង​អាហារ​ទាំងនោះ គឺជា​ជម្រើស​ដ៏​សំខាន់បំភុ​តដែល​អ្នក​ត្រូវ​តែ​ធ្វើ​បើសិនជា​ចង់​បាន​ក្រពេញប្រូ​ស្តាត​មានសុខ​ភាពល្អបាន​យូរ​។

អាហារ​ដែល​អ្នក​គួរ​ចៀសវាង​នោះ​មានដូចជា​៖

  • សាច់​ក្រហម​
  • ​សាច់​កៃ​ឆ្នៃ​
  • ​ប៉េងប៉ោះ​កំប៉ុង​
  • ​អាហារ​ធ្វើ​ពី​ទឹកដោះគោ​
  • ​ថ្នាំ​បំប៉ន​ជាតិ​កាលស្យូម​
  • ​ជាតិ​ស្ករ​កៃ​ឆ្នៃ ឬ​ជាតិ​ផ្អែម​សិប្ប​និមិត្ត​
  • ​ពោត​លី​ញ​ដែល​ធ្វើ​ក្នុង​ម៉ៃក្រូ​វ៉េវ​
  • ​ខ្លាញ់​ប្រភេទ Saturated Fats៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthdigezt

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី27  តុលា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play