សុខភាពស្ដ្រី

ស្ត្រី​គួរ​បំបៅ​ដោះ​កូន​ទេ បើសិនជា​ដោះ​គាត់​រលាក​អញ្ចឹង​?

​ការ​រលាក​សុដន់ គឺជា​ការបង្ក​រោគ​មួយ​ទៅ​លើ​ជាលិកា​សុដន់ ដែល​វា​អាច​បង្ក​ជា​ការឈឺចាប់​ធ្ងន់ធ្ងរ​ដោយសារ​តែ​ជាលិកា​សុដន់​នោះ​រង​ការ​រលាក​។ ការបង្ក​រោគ​នេះ​ច្រើន​តែ​បណ្តាលមកពី​ការ​បំបៅ​ដោះកូន​។ យ៉ាងណាមិញ រឿង​នេះ​មិនមែន​មានន័យថា វា​មិន​អាច​កើតឡើង​លើ​ស្ត្រី​ផ្សេងៗ​ដែល​មិន​បំបៅ​ដោះ​កូន​នោះទេ​។ មាន​កត្តា​ប្រឈមមុខ​ច្រើនណាស់​ដែល​នាំឲ្យ​មាន​ការ​រលាក​ដល់​សុដន់ ហើយ​រឿង​មួយ​ដែល​បង្កហេតុ​ធំ​ជាងគេ​នោះ​គឺ ក្បាល​សុដន់​ប្រេះ​ក្រហែង​តែម្តង​។ នេះ​ដោយសារ​តែ​ការ​ប្រេះ​ក្រហែង​បន្តិច​លើ​ក្បាល​សុដន់​ដើរតួនាទី​ដ៏​សំខាន់​មួយ​សម្រាប់​មេរោគ​ឆ្លង​ចូល​ទៅក្នុង​សុដន់​។ ដូច្នេះ យក​ល្អ ស្ត្រី​មិនគួរណា​បំបៅ​ដោះ​កូន​ទេ​បើសិនជា​អ្នក​កំពុងតែ​មាន​ការបង្ក​រោគ​នៅលើ​សុដន់ ព្រោះ​វា​អាច​ឆ្លង​ទៅ​ទា​រកបាន​។ វា​អាច​បង្ក​ជា​ការឈឺចាប់​កាន់តែ​ខ្លាំង​ទៅលើ​ស្ត្រី​ជា​ម្តាយ​ថែមទៀត​ផង​។

​រឿង​នេះ​មិន​ខុសគ្នា​នឹង​ការបង្ក​រោគ​ផ្សេងៗ​ទៀតឡើយ ការ​រលាក​សុដន់​អាច​ព្យាបាល​បាន​ដោយ​ការប្រើ​ថ្នាំ ហើយ​ច្រើន​តែ​មាន​ការ​ផ្សំគ្នា​នឹង​ថ្នាំ​ផ្សះ​ផងដែរ​។ ការវះកាត់​កម្រ​នឹង​ធ្វើ​លើ​ករណី​នេះ​ណាស់​ព្រោះ​តែ​វា​មាន​ផលវិបាក​ច្រើន​។ យ៉ាងណាមិញ ស្ត្រី​អាច​ប្រើ​សុដន់​របស់ខ្លួន​ម្ខាង​ទៀត​ដែល​មិន​មាន​ការបង្ក​រោគ​ដើម្បី​បំបៅកូន​បាន​។​

ដើម្បី​បង្ការ​កុំឲ្យ​មាន​ការ​រលាក​សុដន់ អ្នក​គួរតែ​បង្ការ​ការ​ប្រេះ​ក្រហែង​ក្បាល​សុដន់​សិន​។ ដូច្នេះ យក​ល្អ ស្ត្រី​គួរតែ​ចាប់ផ្តើម​ផ្តល់​ភាព​សំណើម​ដល់​ក្បាល​សុដន់​ចាប់ពី​ខែ​ទី​៧ ដល់​ខែ​ទី​៩ នៃ​ការ​មាន​ផ្ទៃពោះ ដើម្បី​អាច​បង្ការ​ការបង្ក​រោគ​បាន​រហូត​ដល់ ៩២​ភាគរយ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី28  តុលា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play