សុខភាពស្ដ្រី

​ដឹង​អត់​! ការ​ញ៉ាំ​ស៊ុត​រាល់ថ្ងៃ​អាច​បន្ថយ​ការ​ប្រឈម​ជំងឺមហារីក​សុដន់​បាន​

​ចំពោះ​មូលហេតុ​ពិតប្រាកដ​របស់​ជំងឺមហារីក​នៅតែ​មិនទាន់​មាន​នរណា​ដឹង​នៅឡើយ​ទេ តែ​ក៏​មាន​រឿង​ច្រើនណាស់​ដែល​ធ្វើឲ្យ​ជំងឺ​នេះ​កើតឡើង​។ យ៉ាងណាមិញ ការ​ញ៉ាំ​អាហារ​បាន​ត្រឹមត្រូវ និង​ហាត់ប្រាណ​ទៀងទាត់​អាចជួយ​អ្នក​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​បាន​។ រឿង​មួយ​ដែល​អាច​ជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់​បាន​នោះ​គឺ ការ​ញ៉ាំ​ស៊ុត​។ ប៉ុន្តែ​ការពិត​នោះ​គឺថា ផ្នែក​កណ្តាល​របស់​ស៊ុត​នោះ​គឺ​សម្បូរ​កូ​ឡេ​ស្តេ​រ៉ុល ហើយ​មនុស្ស​ភាគច្រើន​តែ​ង​តែ​ញ៉ាំ​កន្លែង​នេះ​តែម្តង​។

​ស៊ុត​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​អូ​មេហ្គា​ប្រាំមួយ ដែល​ជា​ប្រភេទ Polyunsaturated Fatty Acids ដែល​អាច​ជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់​បាន​តាមរយៈ​ការកាត់បន្ថយ​សារធាតុ Pro-inflammatory Eicosanoids (​សារធាតុ​ជំរុញ​ដល់​ការ​រលាក​) ហើយ​ក៏​បង្កើន​ការប្រឆាំង​ការ​រលាក​ដែរ​។ យ៉ាងណាមិញ ស៊ុតមាន​សារធាតុ Choline ដែល​ជា​វីតាមីន B កំ​ផ្លេច និង​ជា​សារធាតុ​ដ​(​សំខាន់​សម្រាប់​កោសិការ​ធ្វើការ​បាន​ធម្មតា ព្រមទាំង​បន្ថយ​ការ​ប្រឈម​ជំងឺមហារីក​សុដន់​ទៀត​។

តាម​ការសិក្សា​កាលពី​ឆ្នាំ ២០០៣ ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Breast Cancer Research បានឲ្យដឹងថា ស្ត្រី​ដែល​ញ៉ាំ​ស៊ុត បន្លែ និង​ជាតិ​សរសៃ​កាន់តែច្រើន​កាល​ពី​វ័យ​ជំទង់ គឺ​មិន​សូវ​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់​ច្រើន​ដូច​មនុស្ស​ពេញវ័យ​ដែល​មិន​បាន​ញ៉ាំ​ស៊ុត​ទេ​។ គេ​បាន​រកឃើញ​ទៀតថា ការ​ញ៉ាំ​ស៊ុត​រាល់​មួយ​ថ្ងៃ​មួយ​គ្រាប់ រាល់ថ្ងៃ អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​សុដន់​រហូតដល់ ១៨​ភាគរយ​ឯណោះ​។

ការសិក្សា​កាលពី​ឆ្នាំ ២០០៥ ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Epidemiology, Biomarker &Prevention បាន​រកឃើញថា ស្ត្រី​ដែល​ញ៉ាំ​ស៊ុត​យ៉ាងហោចណាស់ ៦​គ្រាប់​ក្នុង​មួយ​សប្តាហ៍ អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​សុដន់​រហូតដល់ ៤៤​ភាគរយ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី29  តុលា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play