រឿងនិទានស្នេហ៍

រឿងនិទាន​ស្នេហា ៖ អូន​នឹង​រៀប​ជាមួយ​បង បើ​អូន​អាច​មើលឃើញ ប៉ុន្តែ ...

នី​តា បាន​រង​គ្រោះថ្នាក់​ចរាច​រណ៍ រហូតដល់​បាត់បង់​ភ្នែក​ទាំង​គូ​របស់​នាង​។ ដោយសារ​ខ្វាក់ភ្នែក នាង​គ្មាន​មិត្តភក្តិ​ឡើយ ក្រៅពី​ដា​រ៉ា ដែល​ជា​បុរស​តាម​ស្រឡាញ់​នាង តាំងពី​នាង​មិន​ទាន់​មាន​គ្រោះថ្នាក់ ប៉ុន្តែ នាង​មិន​ស្រឡាញ់​គេ​វិញ​ឡើយ​។​

ថ្ងៃមួយ ដា​រ៉ា បាន​សួរ​នាង​ថា តើ​នាង​អាច​រៀបការ​ជាមួយ​គេ​បាន​ទេ​? នី​តា បាន​តប​វិញ​ថា ៖ “​បើ​ខ្ញុំ​អាច​មើលឃើញ ខ្ញុំ​នឹង​រៀបការ​ជាមួយ​បង​”​។​

ប៉ុន្មាន​ថ្ងៃ​ក្រោយមក មាន​មនុស្ស​ម្នាក់​បាន​បរិច្ចាក​គ្រាប់ភ្នែក​ឲ្យ​នាង ហើយ​នាង​ក៏​បាន​មើលឃើញ​។ ពេល​នោះ​ទើប​នាង​ដឹងថា ដា​រ៉ា ខ្វាក់ភ្នែក​ដូច​នាង​ដែរ ភ្លាមៗ នាង​ក៏​បាន​ប្រាប់​ដា​រ៉ា​ថា ៖ “​កាល​ខ្ញុំ​ខ្វាក់ យើង​មិន​ដែល​មាន​ពេល​រីករាយ​ទេ ឥឡូវ ខ្ញុំ​អាច​មើលឃើញ​ហើយ ប៉ុន្តែ បង​ខ្វាក់​ហ្នឹង​។ ខ្ញុំ​មិន​អាច​រៀបការ​ជាមួយ​បង​បានទេ ខ្ញុំ​សូមទោស​”​។​

​ទឹកភ្នែក​របស់​ដា​រ៉ា ចាប់ផ្តើម​រអិល​ធ្លាក់​មក ក៏ប៉ុន្តែ គេ​បាន​ញញឹម ហើយ​ប្រាប់​នី​តា​ដោយ​ញ​បៗ​វិញ​ថា ៖ “​មិន​អី​ទេ​នី​តា បង​គ្រាន់តែ​ចង់​ឲ្យ​អូន​សប្បាយចិត្ត​ប៉ុណ្ណោះ​! លា​ហើយ ថែរក្សា​ខ្លួន និង​ភ្នែក​របស់​ខ្ញុំ​ផង​”៕

​ប្រែ​សម្រួល​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

ត្រួតពិនិត្យដោយ www.health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ថ្ងៃទី31  តុលា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play