សុខភាពបុរស

ថ្នាំ​ពន្យារកំណើត​បុរស ជិត​មាន​ហើយ តើ​បុរស​យើង​ហ៊ាន​ញ៉ាំ​អត់​?

​ទាំង​បុរស និង​ស្ត្រី សុទ្ធតែ​មាន​ចំណែក ក្នុងការ​បង្កើតកូន ប៉ុន្តែ អ្វីៗ​ត្រូវ​ធ្លាក់​ទៅលើ​ស្ត្រី ដូច​ជា​ការ​មាន​កូន និង​វិធី​ពន្យារកំណើត​ជាដើម​។ យ៉ាងណាមិញ ការសិក្សា​ជា​ច្រើន កំពុងតែ​ស្រាវជ្រាវ ក្នុង​ការបង្កើត​វិធី​ពន្យារកំណើត ដែល​អាច​ប្រើ​លើ​បុរស​បាន ហើយ​លទ្ធផល​ក៏​កាន់តែ​ខិត​ជិត​មក​ដល់​ផងដែរ​។​

“​ថ្នាំ​ចាក់​ពន្យារកំណើត​សម្រាប់​បុរស នឹង​មាន​ប្រសិទ្ធភាព​ខ្ពស់​” នេះ​ជា​ការរកឃើញ​ថ្មី​មួយ​។​

​តើ​វា​អាច​មាន​ដំណើរការ​យ៉ាង​ដូចម្តេច​?

​ថ្នាំ​នេះ នឹង​អាច​ចាក់​លើ​បុរស រៀង​រាល់​ប្រាំបី​អាទិត្យ​ម្តង ដែល​មាន​ផ្ទុក​ទៅដោយ សារធាតុ​សំយោគ​នៃ​អ័រម៉ូន testosterone ១ ០០០ មី​លី​ក្រាម និង norethisterone enanthate ២០០ មី​លី​ក្រាម​។​

​យ៉ាងណាមិញ គេ​ក៏​កំពុង​សិក្ស​ទៅ​លើ​ផលវិបា​ក និង​កត្តា​ផ្សេងៗ​ជាច្រើន​ទៀត ប៉ុន្តែ យើងខ្ញុំ​គិតថា មិនយូរ​ថ្នាំ និង​វិធី​ពន្យារកំណើត​លើ​បុរស​ផ្សេងៗ​ទៀត នឹង​អាច​លេចចេញ​ជា​រូបរាង ហើយ​យើង​រង់ចាំ​មើល​ថា​តើ វា​មាន​ប្រសិទ្ធភាព និង​ងាយស្រួល​ប៉ុណ្ណា ហើយ​បុរស​យើង​ប៉ុន្មាន​នាក់ ហ៊ាន​ប្រើ​វា​ជំនួស​ដៃគូ​របស់​ខ្លួនឯង​នោះ​៕

​ប្រភព ៖ BBC
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​


- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 085 456 289

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី31  តុលា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play