សុខភាពស្ដ្រី

​អា​ការៈបញ្ជាក់​ថា ស្ត្រី​កំពុងតែ​បាក់​ទឹកចិត្ត​ក្រោយ​សម្រាលកូន​រួច​

​ការបាក់​ទឹកចិត្ត​ក្រោយ​សម្រាលកូន​រួច​ច្រើន​តែ​កើតមាន​នៅ​ចន្លោះពេល​មួយ​ខែ ទៅ​មួយ​ឆ្នាំ​ក្រោយ​ពី​សម្រាល​កូន​រួច​។ មាន​ស្ត្រី​ច្រើនណាស់​ដែល​យល់​ថា កូន​ខ្លួនឯង​គួរ​ឲ្យ​ស្អប់ ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ដំបូង​ក្រោយ​សម្រាល​រួច​។ អ្នក​អាច​នឹង​មាន​អាកា​រៈថា ចង់​យំ ភ័យខ្លាច និង​អារម្មណ៍មិនល្អ​តែម្តង​។

​នៅពេល​អារម្មណ៍​នៃ​កើតឡើង ហើយ​ចេះតែ​បន្ត​អាក្រក់​ទៅៗ វា​អាច​ជា​សញ្ញា​មួយ​នៃ​ការបាក់​ទឹកចិត្ត​ក្រោយ​សម្រាល​ហើយ​។

មាន​អាការៈ​ច្រើនណាស់​ដែល​អាច​បញ្ជាក់​ថា​ស្ត្រី​ជា​ម្តាយ​កំពុងតែ​បាក់​ទឹកចិត្ត​ក្រោយ​សម្រាលកូន​រួច ហើយ​អាការៈ​មួយចំនួន​ដែល​កើតមាន​ជា​ញឹកញាប់​នោះ​មានដូចជា​៖

  • ​មាន​អារម្មណ៍មិនល្អ​សោះ​តែ​ម្តង​
  • ​មាន​អារម្មណ៍​ថា​ខ្លួន​ជា​ម្តាយ​ដែល​មិន​គ្រប់គ្រាន់ និង​បរាជ័យ​
  • ​មាន​អារម្មណ៍​អស់​សង្ឃឹម​សម្រាប់​ថ្ងៃ​អនាគត​
  • ​មាន​អារម្មណ៍​ថា​នឿយហត់ ពិបាកចិត្ត និង​ចង់តែ​យំ​
  • ​មាន​អារម្មណ៍​ថា​ខ្លួនឯង​អត់​បាន​ការ និង​មាន​កំហុស​ជានិច្ច​
  • ​មាន​អារម្មណ៍​តក់ស្លុត​
  • ​ពិបាក​គេង គេ​យូរៗ ឬ​សុបិន្ត​អាក្រក់​ច្រើន​
  • ​បារម្ភ​ចំពោះ​កូន​ខ្លាំងក្លា​ជ្រុល​
  • ​ខ្លាច​នៅ​ម្នាក់ឯង ឬ​ចេញ​ទៅ​ខាងក្រៅ​

​ករណីខ្លះ ស្ត្រី​អាច​នឹង​មាន​អារម្មណ៍​គិត​អំពី​ការចាក់ចេញ​ពី​គ្រួសារ ឬ​បារម្ភ​ក្រែង​ប្តី​របស់​ខ្លួន​ចេញពី​ខ្លួន ឬ​ឈប់​ស្រឡាញ់​ខ្លួន​។ ពួកគេ​ក៏​អាច​មាន​គំនិត​មួយ​ចង់​ធ្វើ​រឿង​គ្រោះថ្នាក់​ចំពោះ​ប្តី ឬ​កូន​ខ្លួនឯង​ដែរ​។ ស្ថិត​ក្នុង​កាលៈទេសៈ​បែប​នេះ អ្នក​គួរតែ​ស្វែងរក​ជំនួយ​ភ្លាមៗ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ pregnancybirthbaby.org.au

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01  វិច្ឆកា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play