សុខភាពស្ដ្រី

​អាការៈ​ជំងឺ​មហារីក ដែល​ស្ត្រី​គ្រប់រូប ត្រូវ​យល់​ដឹង និង​ប្រុងប្រយ័ត្ន​

​ការសិក្សា​ជា​ច្រើន​បាន​បង្ហាញ​នូវ​ការពិត​ដ៏​គួរឲ្យខ្លា​ចមួយ​អំពី​ជំងឺម​ហារីកថា ស្ត្រី​ម្នាក់​ក្នុងចំណោម​ស្ត្រី​បីនាក់​ទំនងជា​ទទួល​បាន​ការ​កំណត់​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺមហារីក​មួយចំនួន​ក្នុង​ជីវិត​របស់​ពួកគេ​។ យ៉ាងណាមិញ អ្វី​ដែល​អ្នក​ត្រូវ​ដឹង​នោះ​គឺថា រោគសញ្ញា និង​អាការៈ​នៃ​ជំងឺ​បែបនេះ​គឺជា​រឿង​សំខាន់​បំផុត​ដើម្បី​អាច​មាន​ឱកាស​ទទួលបាន​ការព្យាបាល និង​គ្រប់គ្រង​ជំងឺ​ទាន់ពេលវេលា​។

​ការយល់ដឹង​កាន់តែ​ស៊ីជម្រៅ​អំពី​រាងកាយ​របស់​ខ្លួនឯង និង​របៀប​ដែល​វា​ធ្វើការ​នោះ នឹង​ជួយ​អ្នក​កំណត់​បាន​នូវ​រោគសញ្ញា​មិន​ស្រួល ឬ​មិន​ធម្មតា ដែល​អាច​ចង្អុលបង្ហាញ​ថា​អាច​មាន​ជំងឺ​មហារីក​ឬ​អត់​ហើយ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ រោគសញ្ញា​ជំងឺមហារីក​ដែល​ស្ត្រី​ភាគច្រើន​មិនសូវ​ចាប់អារម្មណ៍​នោះ​មានដូចជា​៖

  • ​ឧស្សាហ៍​ឈឺទ្រូង និង​ឈឺ​ភ្លាម​
  • ​ក្អក និង​ផ្តាសាយ​រយៈពេល​យូរ​
  • ​ការ​ធ្លាក់ឈាម​ក្រោយ​រ៉ាំ​ង​រដូវ​
  • ​ពិបាក​ដកដង្ហើម ឬ​ដកដង្ហើម​លឺសូរ​ដូ​ចហួច​
  • ​ការប្រែប្រួល​សុដន់​ភ្លាមៗ​
  • ​ពិបាក​លេប​អាហារ​
  • ​មានការ​ហូរឈាម និង​ជាំ​លើ​ស្បែក​ខ្លាំងក្លា​
  • ​ហើម​ពោះ​
  • ​ខ្សោយ និង​ងាយ​អស់កម្លាំង​ខុសពី​ធម្មតា​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ wellnessbin

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី07  វិច្ឆកា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

Free Download

App Store Google play